វគ្គបណ្ដុះបណ្ដាលស្ដីពីអាជីវកម្មវគ្គទី៣ ដល់កសិករគម្រូ. នៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង
ចេញ​ផ្សាយ ២៣ ឧសភា ២០២០
202

នៅថ្ងៃសុក្រ ១កើត ខែជេស្ឋ  ឆ្នាំជូត  ទោស័ក  ព.ស  ២៥៦៤    ត្រូវនឹងថ្ងៃទី២២  ខែឧសភា  ឆ្នាំ២០២០  លោក សេន បូរ៉ែន និងលោក ស្រី សុខជា មន្ត្រីអនុវត្តន៍គម្រោងឈេន បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពីអាជីវកម្មវគ្គទី៣ ដល់កសិករគម្រូ. នៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងដោយមានអ្នកចូលរួម០៥នាក់ ស្រី០២នាក់។

 *សកម្មភាព
- រំលឹកមេរៀនឡើងវិញកាលសប្តាហ៍មុន
-ការបង្ហាញពីវិធីសាស្ត្រគូសផែនទីខ្សែសង្វាក់ទីផ្សារ
-បង្ហាញពីការកំណត់អតិថិជនគោលដៅ
-បង្ហាញគុណតម្លៃផលិតផល/សេវាកម្ម 

*ក្នុងវគ្គនេះកសិករទទួលបាន
-កសិករយល់ដឹងថា តើគាត់ឈរនៅត្រង់ចំនុចណា ក្នុងប្រព័ន្ឋទីផ្សារទាំងមូល
-យល់ពីអ្នកពាក់ព័ន្ឋ និងទំនាក់ទំនងខុសៗគ្នានៃខ្សែសង្វាក់ទីផ្សារ
-យល់ច្បាស់ពីសារៈសំខាន់ការកំណត់អតិថិជនគោលដៅ
-ចេះកំណត់អតិថិជន
-ដឹង និងអាចកំណត់ទំនាក់ទំនងរវាងផលិតផល និងអតិថិជន

*ផែនការបន្ត
-ចុះតាមដានការអនុវត្តន៍សកម្មភាពទាក់ទងនឹងប្រធានបទដែលបានរៀន និងណែនាំបន្ថែមនូវរាល់ចំណុចដែលកសិករខ្វះខាត និងចម្ងល់ផ្សេងៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter