នៅថ្ងៃព្រហស្បតិ្ត ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ កញ្ញា ស៊ា សុភី និងលោក ស្រី សុខជា បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះនៃអាជីវកម្មវគ្គទី៣ នៅមន្ទីរកិច្ចការនារីខេត្ត ដោយមានអ្នកចូលរួម០៦នាក់ ស្រី០២នាក់។
*សកម្មភាព
- រំលឹកមេរៀនពីឡើងវិញ
-បង្ហាញពីចំណុលល្អមួយដែលខ្លួនទទួលបានពីវគ្គមុន ។
បន្ទាប់មកបង្ហាញពីប្រធានបទថ្មីដូចខាងក្រោម:
១. ការគូសផែនទីខ្សែច្រវ៉ាក់ទីផ្សារ
២. អតិថិជនគោលដៅ
៣.គុណតម្លៃផលិតផល/សេវាកម្ម
*លទ្ធផល
តាមរយៈលទ្ធផលនៃការវាយតម្លៃវគ្គ ឃើញថា កសិករមានការយល់ដឹងច្រើនទាក់ទងនឹងប្រធានបទ និងបានអនុវត្តលើកិច្ចការមួយចំនួនរាងៗខ្លួនទៅតាមប្រធានបទនីមួយៗខាងលើបានយ៉ាងល្អប្រសើរ ព្រមទាំងទទួលបានបទពិសោធន៍ថ្មីៗជាច្រើនតាមរយៈការពិភាក្សាក្រុម ការធ្វើបទបង្ហាញរបស់តំណាងក្រុម និងសំនួរ-ចម្លើយជាដើម។
ផែនការបន្ដ
ចុះតាមដានការអនុវត្តន៍សកម្មភាពទាក់ទងនឹងប្រធានបទដែលបានរៀន និងណែនាំបន្ថែមនូវរាល់ចំណុចដែលកសិករខ្វះខាត និងចម្ងល់ផ្សេងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម