ប្រជុំស្តីពីការណែនាំនីតិវិធីក្នុងការជីកស្រះ រឺអណ្តូង និងគ្រួសារកសិករដែលទទួលគ្រាប់ពូជ និងជី និងការណែនាំបច្ចេកទេសផ្សេងៗ
ចេញ​ផ្សាយ ២០ ឧសភា ២០២០
444

ថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោក សំ បុង មន្ត្រីអនុវត្តក្នុងគម្រោងឈេន បានអមដំណើរ លោកលោកគ្រូ ប៑ុន សាប៑ន ទីប្រឹក្សាគម្រោងឈេនផ្នែកបច្ចេកទេស ចុះមើលក្រុមកសិករ ហើយមានការប្រជុំស្តីពីការណែនាំនីតិវិធីក្នុងការជីកស្រះ រឺអណ្តូង និងគ្រួសារកសិករដែលទទួលគ្រាប់ពូជ និងជី និងការណែនាំបច្ចេកទេសផ្សេងៗ និងជួបជាមួយកសិករគម្រូ និងកសិករអនុត្តកសិកម្មល្អ CamGAP ។ ដោយមានអ្នកចូលរួមសរុបចំនួន០៧/០១នាក់ ។
+គោលបំណង : ត្រួតពិនិត្យ និងតាមដានការដាំដុះក្រុមដាំបន្លែខ្សោយ និងជំរុញលើកទឹកចិត្តឱ្យកសិករដាំបន្លែ និងដោះស្រាយបញ្ហាប្រឈមជូនកសិករ ។
+លទ្ធផល
   បានចុះជួបជាមួយក្រុមកសិករដាំបន្លែខ្សោយមានគឺ
-លោក សាំង យឿប អាយុ៤២ឆ្នាំ នៅភូមិសិង្ហ ឃុំគោកមន មានផ្ទៃដីដាំទំហំតូច និងបញ្ហាខ្វះទឹកស្រោចស្រពបន្លែ ។ បានជួយជំរុញ និងលើកទឹកចិត្តឱ្យគាត់បន្តដាំដុះ និងពង្រីដីដាំបន្ថែម និងផ្តល់បច្ចេកទេសសំខាន់ៗជូនគាត់ ។ គម្រោងនឹងផ្តល់ពូជចំនួន០៤មុខគឺស្ពៃតឿ ផ្ទី ត្រឡាច ននោង +ជី ។
-លោក កោ សូភិម នៅភូមិសិង្ហ ឃុំគោកមន  ស្រុកបន្ទាយអំពិល បានដាំបន្លែគឺត្រប់ស្រួយ ននោង ត្រកួន និងជីគ្រប់មុខ ប្រើកម្លាំងពលម្ម២នាក់ ដោយប្រើប្រាស់អាំងម៉ូទ័របូមទឹកស្រោចស្រពបន្លែ ហើយការដាំបន្លែរបស់គាត់ប្រើពូជប្រពៃណី និងដាំតាមទំលាប់ និងពិបាកក្នុងការគ្រប់គ្រង ការថែទាំលើការដាំដុះបន្លែ ដូច្នេះបានផ្តល់យោបល់ និងបច្ចេកទេសថ្មីៗជូនគាត់គឺ ណែនាំឱ្យគាត់បានស្គាល់សម្ភារកសិកម្មទំនើប ប្រព័ន្ធស្រោច
ស្រព ការជ្រើសរើសពូជ ការលើករង និងប្រើសំណាញ់ទ្រើង ។
    ផែនការបន្តគាត់ និងដាំដំណាំយកស្លឹកដូច្នេះបានជួយជំរុញឱ្យគាត់ប្រើទុយោបាចសាច ងាយស្រួយសម្រាប់ស្រោច
ស្រព និងចំណេញវេលា ។
-លោក គ្លឺន សាវៀត នៅភូមិពោធិ៍ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល បញ្ហាប្រឈមសំខាន់របស់ក្រុមកសិករដាំគឺខ្វះខាតដើមទុន និងខ្វះខាតទឹកស្រោចស្រពបន្លែពីព្រោះផ្ទៃដីដាំបន្លែមានទំហំតូចមិនអាចជីស្រះបាន នោះកសិករដឹកទឹកស្រោចបន្លែនៅរដូវប្រាំង និងរដូវវស្សាពឹងផ្អែកលើទឹកភ្លៀងស្រោចបន្លែ ។ ដូច្នេះបានជួយជំរុញ និងលើកទឹកចិត្តឱ្យប្រធានក្រុមផ្សព្វផ្សាយដល់សមាជិកក្រុម ត្រៀមភ្ជួររាស់រៀបចំដី សម្រាប់ដាំដុះបន្លែក្នុងរដូវវស្សាមកដល់ នឹងចែកគ្រាប់ពូជបន្លែដល់ក្រុមដាំបន្លែ ។
-កសិករឈ្មោះ ថុល ទិត្យ កសិករគម្រូនៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង កំពុងដាំដំណាំត្រប់ស្រួយ និងដំណាំម្ទេសមានបញ្ហាប្រឈមគឺខ្វះខាតទឹកស្រោច ដើមទុន និងដំណាំមានវីរុសរាតត្បាតមូលហេតុដោយសារកសិករបានដំាដុះដំណាំគ្រួសារតែមួយ នោះធ្វើជំងឺ វីរុស សត្វល្អិតចង្រៃផ្សេងៗ សុាំ និងការបាញ់ថ្នាំ នឹងដាំដំណាំចាស់ៗនៅជុំវិញច្រើន ដូច្នេះដំណាំជួបផលប៉ះផលច្រើន
     វិធីសាស្ត្រដោះស្រាយបានណែនាំឱ្យកសិករដាំដំណាំឆ្លាស់គឺដាំពពួកយកស្លឹក និងមើម និងបាញ់ថ្នាំកម្ចាត់សត្វល្អិត ដោយប្រើធាតុសកម្មថ្នាំគឺ Amedaclorfrid  Abametin  Clortanonil ដោយបាញ់១អាទិត្យម្តងឆ្លាស់គ្នា រយៈពេលបាញ់១ខែកន្លះឈប់បាញ់ ។  បានឱ្យកសិករសម្អាតស្មៅតាមចន្លោះរង និងកំទេចដំណាំចាស់ៗនៅជុំវិញចម្ការចេញឱ្យស្អាត១០០% ។
-លោក  ង៉ែត សាវឿន កសិករអនុវត្តន៍ចម្ការកសិកម្មល្អ (CamGAP)  បានធ្វើផែនការអនុវត្តន៍ចម្ការកសិកម្មល្អ មានផ្ទៃដីទំហំ៣០×១០០ម៉ែត្រ ប្រភពទឹកស្រះដោយបង្កើតផែនការគឺ
  ១.គូសប្លង់ចម្ការកសិកម្មល្អ
   ២.ជ្រើសរើសមុខសម្រាប់ដាំដើម្បីធ្វើកិច្ចសន្យាលក់ឱ្យក្រុមហ៑ុនរីមុិចRemix
   ៣.ធ្វើផែនការដាំដុះបន្លែដោយកំណត់រយៈពេល និងកាលបរិច្ឆេទអនុវត្ត :
          -ការធ្វើរបងជុំវិញចម្ការ
          -ការរៀបចំដី(ភ្ជួររាស់ លើករង)
         -ការរៀបចំប្រព័ន្ធស្រោចស្រព
         -ការបណ្តុះកូន
         -ការស្ទូងកូនដំណាំ
         -ការថែទាំដំណាំ 
+ផែនការផលិតកូនបន្លែគ្រប់ប្រភេទលក់
      -សង់រោងសម្រាប់បណ្តុះកូនទំហំ(៣×៧×១.៨)ម៉ែត្រ
     -អាចបណ្តុះកូនបាន៦០ត្រេ/លើក
     -បណ្តុះកូនបន្លែលក់គ្រប់ប្រភេទតាមតម្រូវកសិករចង់បាន តែត្រូវការម៉ង់មុន
    -ធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេកបុក និងចែកលិខិតប័ន
    -គ្រោងធ្វើផ្លាកយីយោលក់កូនបន្លែចំនួន២ផ្ទាំងទំហំ (០.៦×១)ម៉ែត្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter