ចុះបង្កើតចម្ការអនុវត្តកសិកម្មល្អ (CamGAP) និងវាយតម្លៃផ្ទៀងផ្ទាត់លក្ខខណ្ឌសុវត្ថិភាព របស់កសិករដាំបន្លែលក្ខណៈអាជីពនៅភូមិអូរឬស្សី សង្កាត់សំរោង ក្រុងសំរោង
ចេញ​ផ្សាយ ១៩ ឧសភា ២០២០
203

ថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ លោក សំ  បុង មន្ត្រីអនុវត្តគម្រោងឈេន បានចុះបង្កើតចម្ការអនុវត្តកសិកម្មល្អ
(CamGAP) និងវាយតម្លៃផ្ទៀងផ្ទាត់លក្ខខណ្ឌសុវត្ថិភាព របស់កសិករដាំបន្លែលក្ខណៈអាជីពនៅភូមិអូរឬស្សី សង្កាត់សំរោង ក្រុងសំរោង ដោយមានអ្នកចូល រួមសរុបចំនួន០១/ស្រីគ្មាន។
+គោលបំណងCamGAP
1. បង្កើនការយល់ដឹងអំពីការគ្រោះថ្នាក់ និងប្រភពនៃភាពកខ្វក់ដល់ផលិតកម្មបន្លែ ។
2. បង្កើនការយល់ពីតម្រូវនៃការអនុវត្តន៍កសិកម្មល្អដើម្បីគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ។
3. បង្កើនសមត្ថភាពក្នុងការកត់ត្រា និងវាយតម្លៃស្តង់ដាផលិតកម្មបន្លែ ។
+ចម្ការCamGAP ជាស្តង់ដាស្ម័គចិត្តមួយសម្រាប់អនុវត្ត ក្នុងអំឡុងពេលធ្វើផលិតកម្ម ពេលប្រមូលផល និងក្រោយពេលប្រមូលផល ដើម្បីការពារឬកាត់បន្ថយនូវគ្រោះថ្នាក់ជាអតិបរិមាលើ សុវត្ថិភាពចំណីអាហារ គុណភាពផលិត និងបរិស្ថាន សុខភាព សុវត្ថិភាព សុខមាលភាពរបស់កសិករ ។
+ការផ្ទៀងផ្ទាត់លក្ខខណ្ឌសុវត្ថិភាពកសិករអនុវត្តកសិកម្មល្អCamGAPវាយ
តម្លៃទៅលើ
១.ការគ្រប់គ្រង និងប្រវត្តិទីតាំងដាំបន្លែ
២.ការវាយតម្លៃហានិភ័យទឹក
៣. សុវត្ថិភាពនៃការប្រើប្រាស់ថ្នាំកសិកម្ម
៤. ការកត់ត្រាលើការប្រើប្រាស់ជី
៥.សុវត្ថិភាពនៃការប្រើប្រាស់លាមកសត្វ
៦.ការទុកដាក់ថ្នាំកសិកម្ម
៧.ការលាងសម្អាតបន្លែក្រោយពេលប្រមូលផល
៨.ការអនាម័យខ្លួន
៩. របងការពារសត្វពាហនៈចូលទៅក្នុងចម្ការ និងកន្លែងវិចខ្ចប់បន្លែ ។
+លទ្ធផល
លោក ង៉ែត សាវឿន គម្រោងនឹងដាំបន្លែចំនួន០៤មុខខាងក្រោមនៅក្នុងខែមិថុនា ពីព្រោះក្នុងខែឧសភានេះគាត់កំពុងជីកយកដីសម្រាប់រៀបចំកន្លែងដាំបន្លែ និងណាមួយអាកាសធាតុក្តៅខ្លាំងក្នុងខែនេះ មិនអាចដាំបាន បើដាំកូនដំណាំនឹងងាប់ច្រើន ។
-ទីតាំងទំហំដី៣០ ×៨០/ម៉ែត្រការ៉េ
-គម្រោងដាំប៉េងប៉ោះ ០៥រង/២ជួរ
-គម្រោងដាំខាត់ណាផ្កា ០៥រង/២ជួរ
-គម្រោងដាំស្ពៃក្តោប ០៥រង/២ជួរ
-គម្រោងដាំសណ្តែកកួរ ០៦រង/ជួរ

ចំនួនអ្នកចូលទស្សនា
Flag Counter