ចុះត្រួតពិនិត្យ និងតាមដានការដាំដុះបន្លែរបស់ក្រុមកសិករអន្តរក្រុមចំនួនបីក្រុមមាន ក្រុមសំបួរមាស ក្រុមត្រពាំងវែង ក្រុមអន្លង់វែង ដែលស្ថិតក្នុងក្រុងសំរោង
ចេញ​ផ្សាយ ១៩ ឧសភា ២០២០
362

ថ្ងៃព្រហស្បត្តិ៍ ៨ រោច ខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក សេន បូរ៉ែន  មន្ត្រីអនុវត្តគម្រោងឈេន បានចុះត្រួតពិនិត្យ និងតាមដានការដាំដុះបន្លែរបស់ក្រុមកសិករអន្តរក្រុមចំនួនបីក្រុមមាន ក្រុមសំបួរមាស ក្រុមត្រពាំងវែង ក្រុមអន្លង់វែង ដែលស្ថិតក្នុងក្រុងសំរោង មានអ្នកចូលរួមសរុបចំនួន០៨/០២នាក់ ។
+គោលបំណង
-ត្រួតពិនិត្យ និងតាមដានការដាំដុះបន្លែ និងដោះស្រាយបញ្ហាប្រឈមនានាជូនកសិករ ។

+លទ្ធផល
+ក្រុមសំបួរមាសមាន
កសិករឈ្មោះ ឈឿន យ៉ាយ (ស) ដាំខ្ទឹមស្លឹក សណ្តែកគួរ ត្រប់ស្រួយ ម្ទេស ជីគ្រប់មុខ ត្រកួន
    -ប្រមួលផលចន្លោះពី ១០-២០គីឡូក្នុងមួយថ្ងៃ 
    -ចំណូលទទួលបានពីបន្លែចន្លោះពី ២០០០០រៀល - ៣០០០០រៀលក្នុងមួយថ្ងៃ
    -បញ្ហាប្រឈម សណ្តែកជ្រុះផ្កា(ក្តៅពេក) , អណ្តើកមាសស៊ីស្លឹកសណ្តែក និងត្រប់ (ដោយសភាពធ្ងន់ធ្ងរ  
    ណែនាំអោយប្រើថ្នាំគីមី) ខ្វះទឹករដូវប្រាំង
    -ផែនការបន្ត រកអ្នកជីស្រះ ដោយគេយកដី យើងយកស្រះ ។ 
-កសិករឈ្មោះ ភួង ទ្រី (ប) ដាំខ្ទឹមស្លឹក សណ្តែកគួរ ត្រប់វែង
     -ប្រមូលផលចន្លោះពី១៥-២៥គីឡូក្នុងមួយថ្ងៃ
     -ចំណូលទទួលបានពីបន្លែចន្លោះពី ២៥០០០រ- ៤០០០០រ ក្នងមួយថ្ងៃ
     -បញ្ហាប្រឈម គ្មាន
     -ផែនការបន្ត ពង្រីផ្ទៃដីដាំដុះ និងពង្រីកស្រះ
-កសិករឈ្មោះ ម៉ាច់ ម៉ៅ (ប) ដាំស្ពៃ ត្រកួន ត្រលាច
     -ប្រមូលផលចន្លោះពី១០-២០គីឡូក្នុងមួយថ្ងៃ
     -ចំណូលទទួលបានពីបន្លែចន្លោះពី ១៥០០០រ- ៣០០០០រ ក្នងមួយថ្ងៃ
     -បញ្ហាប្រឈម ខ្វះទុនទិញសម្ភារៈកសិកម្ម ខ្វះទឹកស្រោចស្រព
     -ផែនការបន្ត យកលុយពីការលក់ដំឡូងមួយចំនួន មកដាំបន្លែ 
     -សំណូមពរ អោយគម្រោងជួយពង្រីកស្រះ។
-កសិករឈ្មោះ និល ហៀប (ប) រវល់ធ្វើស្រែ ចម្ការមិនទាន់បានដាំដុះនៅឡើយ។


+ក្រុមត្រពាំងវែង
-កសិករឈ្មោះ ម៉េង លី (ប)ដាំសណ្តែកគួរ ត្រកួន ត្រសក់ស្រូវ
     -ប្រមូលផលចន្លោះពី២០-៣០គីឡូក្នុងមួយថ្ងៃ
     -ចំណូលទទួលបានពីបន្លែចន្លោះពី ២០០០០រ- ៣៥០០០រ ក្នងមួយថ្ងៃ
     -បញ្ហាប្រឈម ខ្វះទឹកស្រោចស្រពរដូវប្រាំង ខែវស្សាលិចទឹក ចម្ការស្មៅច្រើន
     -ផែនការបន្ត ពង្រីកផ្ទៃដីដាំដុះ និងមានបំណងចង់ដាំបន្លែក្នុងផ្ទះសំណាញ់
     -សំណូមពរ អោយគម្រោងជួយពង្រីកស្រះដើម្បីប្រើប្រាស់គ្រប់គ្រាន់ក្នុងខែប្រាំង។
-កសិករឈ្មោះ ម៉ា ឃ្លី (ស) ដាំសណ្តែកគួរ ត្រកួន ត្រសក់
     -ប្រមូលផលចន្លោះពី១០-២០គីឡូក្នុងមួយថ្ងៃ
     -ចំណូលទទួលបានពីបន្លែចន្លោះពី ១០០០០រ- ៣០០០០រ ក្នងមួយថ្ងៃ
     -បញ្ហាប្រឈម ខ្វះទឹកស្រោចស្រពរដូវប្រាំង ខែវស្សាលិចទឹក សណ្តែកគួរជ្រុះផ្ការ(ក្តៅខ្លាំងពេក) ចម្ការស្មៅច្រើន
     -ផែនការបន្ត ពង្រីកផ្ទៃដីដាំដុះ 
     -សំណូមពរ អោយគម្រោងជួយពង្រីកស្រះដើម្បីប្រើប្រាស់គ្រប់គ្រាន់ក្នុងខែប្រាំង។

+ក្រុមអន្លង់វែង
-ឈ្មោះកសិករ ទោះ សុផេន (ប) ដាំសណ្តែកគួរ ខ្ចឹមស្លឹក ត្រប់ ម្ទេស
     -ប្រមូលផលចន្លោះពី១៥-២៥គីឡូក្នុងមួយថ្ងៃ
     -ចំណូលទទួលបានពីបន្លែចន្លោះពី ២៥០០០រ- ៤០០០០រ ក្នងមួយថ្ងៃ
     -បញ្ហាប្រឈម ខ្វះទឹកស្រោចស្រពរដូវប្រាំង ខ្ចឹមស្លឹកខ្លោច ដោយសារក្តៅខ្លាំង
     -ផែនការបន្ត ពង្រីកស្រះ
     -សំណូមពរ អោយគម្រោងជួយពង្រីកស្រះដើម្បីប្រើប្រាស់គ្រប់គ្រាន់ក្នុងខែប្រាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter