ចុះត្រួតពិនិត្យ និងតាមដានការដាំដុះបន្លែរបស់ក្រុមកសិករនៅភូមិបេង ភូមិពោធិិថ្មី ភូមិទំនប់ថ្មី ឃុំបេង និងភូមិសឹង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ១៩ ឧសភា ២០២០
403

ថ្ងៃពុធ ៧ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក សំ បុង  មន្ត្រីអនុវត្តគម្រោងឈេន បានចុះត្រួតពិនិត្យ និងតាមដានការដាំដុះបន្លែរបស់ក្រុមកសិករនៅភូមិបេង ភូមិពោធិិថ្មី ភូមិទំនប់ថ្មី ឃុំបេង និងភូមិសឹង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល ដោយមានអ្នកចូលរួមសរុបចំនួន
០៧/០២នាក់ ។
+គោលបំណង
-ត្រួតពិនិត្យ និងតាមដានការដាំដុះបន្លែ និងដោះស្រាយបញ្ហាប្រឈមនានាជូនកសិករ ។
+លទ្ធផល
     បានចុះត្រួតពិនិត្យការដាំបន្លែរបស់  កសិករឈ្មោះ សាំង យឿប (ប្រុស) នៅភូមិសឹង្ហ ឃុំគោកមន បានដាំចំនួន០៤មុខគឺដាំត្រកួន០១រង ប្រវែង១០ម៉ែត្រលក់បាន០២kg/ថ្ងៃ និងដាំម្ទេចំនួន៣០ដើមទើបនឹងដាំ និងដាំជីគ្រប់មុខ និងដាំននោង១ទ្រើងដាំសម្រាប់ហូប ។
    កសិករឈ្មោះ ផូ ហោ (ប្រុស) នៅភូមិទំនប់ថ្មី ឃុំបេង បានដាំបន្លែចំនួន០៣មុខគឺដំណាំសណ្តែកកួរ ចំនួន០៧រង លក់បាន១៥kg/ថ្ងៃ លក់បាន និងដាំត្រប់ស្រួយចំនួន០៦រង លក់បាន១០kg/ថ្ងៃ និងដាំត្រសក់ទ្រើងចំនួន០៣រងលក់បាន១៥kg/ថ្ងៃ  ។
     កសិករឈ្មោះ នឿន ស្រីនិច (ស្រី) នៅភូមិបេង ឃុំបេង បានដាំបន្លែចំនួន០៦ មុខគឺដាំដំណាំត្រប់ស្រួយចំនួន១០រង លក់បាន០៥kg/ថ្ងៃនិងដាំត្រកួន លក់បាន០៥kg/ថ្ងៃ និងដាំភ្លៅកង្កែប លក់បាន១០kg/ថ្ងៃ  និងដាំននោងលក់បាន០៣kg/ថ្ងៃ និងដាំផ្ទីលក់បាន០២kg/ថ្ងៃ និងដាំម្ទេសលក់បាន០៣kg/ថ្ងៃ ផែនការបន្តគាត់ដាំសណ្តែកកួរ និងត្រសក់ទ្រើង  ។
   កសិករឈ្មោះ សោន សេង (ប្រុស) នៅភូមិបេង ឃុំបេង បានដាំបន្លែចំនួន០៤មុខគឺដាំត្រកួនលក់បាន០៣kg/ថ្ងៃ និងដាំស្ពៃជើងទាលក់បាន០៤kg/ថ្ងៃ និងដាំជីគ្រប់មុខ០២kg/ថ្ងៃ និងដាំខ្ទឹមលក់បាន០៣kg/ ថ្ងៃ ។
     កសិករឈ្មោះ ភ្លឺន សាវៀត (ប្រុស) នៅភូមិពោធិ៍ថ្មី ឃុំបេង បានដាំបន្លែចំនួន
០៣មុខគឺដាំត្រសក់ទ្រឿង លក់បាន០៨kg/ថ្ងៃ និងដាំត្រប់វែងលក់បាន០៣kg/ថ្ងៃ និងដាំត្រកួនលក់បាន០៤kg/ថ្ងៃ ។
+បញ្ហាប្រឈម
-កសិករមួយចំនួនផ្អាកការដាំបន្លែពីព្រោះ ដោយសារអាកាសធាតុក្តៅខ្លាំង និងគ្មានទឹកស្រោចស្រព  ។
-បានណែនាំឱ្យកសិករសង់រោងដំបូលស្បៃការពារក្តៅដើម្បីដាំបន្លែបាន ។

ចំនួនអ្នកចូលទស្សនា
Flag Counter