ថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំជូត ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកឈឿន ពន្លឺ អនុប្រធានមន្ទីរកសិកម្ម និងសហការី បានចុះស្រង់ទិន្នន័យស្តីពីវឌ្ឍនភាពនៃការដាំបន្លែជាលក្ខណ:អាជីវកម្ម របស់កសិករឈ្មោះ ចក់ សល់ នៅភូមិអូរឫស្សី សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
១/ ចំនួនគ្រួសារ ៖
»លោក ចក់ សល់ មានសមាជិកគ្រួសារសរុបចំនួន ០៦នាក់ /ស្រី០២នាក់
២/ ការងារផ្តើមផលិកម្ម៖
» ការប្រកបមុខរបររបស់គាត់ រយ:០៨ឆ្នំាហើយ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០២០
៣/ ការផ្តល់បច្ចេកទេសក្នុងការដាំបន្លែ៖
»អង្គការ IDE , មន្ទីរកសិកម្មខេត្ត និងការផ្លាស់ប្តូរបទពិសាធន៍ រយ:ការទស្សនកិច្ចសិក្សារ ក្នុងខេត្ត និង
ក្រៅខេត្ត
៤/ ចំនួនផ្ទៃដីដាំបន្លែសរុប ៤ហិកតា៖
»រដូវប្រាំ៖មានចំនួន ២.៥ហិកតា (ភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង )
»រដូវវស្សា៖មានចំនួន ១.៥ហិកតា (ភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង )
៥/ ការងារខ្សែរចង្វាក់ផលិតកម្មដំណាំបន្លែ៖
» ក្នុងឆ្នាំ២០២០៖ (ចាប់ពីខែ ០១ ដល់ ខែឧសភា)
+វគ្គទី១៖
» ចំណាយរួមសរុប៖ ១២ ០០០ ០០០ រៀល
» ចំណូលសរុប ៣២ ០០០ ០០០ រៀល
» ចំណេញសរុប ២០ ០០០ ០០០ រៀល
-ឳឡឹកហិកតា ៖ ១៤ ០០០ ០០០ រៀល (ចំណូល)
-ត្រសក់ផ្អែម៖ ១៤ ០០០ ០០០ រៀល (ចំណូល)
-ត្រសក់ទ្រើង៖ ៣ ០០០ ០០០ រៀល (ចំណូល)
-ពោត៖ ១ ០០០ ០០០ រៀល (ចំណូល)
+វគ្គទី២៖
»ចំណាយរួមសរុប៖ ៣ ០០០ ០០០ រៀល (ចំណាយអស់តិចដោយសារគាត់នៅសល់សម្ភារដាំពីវគ្គទី១) មិនទាន់បានប្រមូលផលនៅឡើយទេ ។
-ដំណាំពោត៖ ដាំលើផ្ទៃចំនួន ០.៥ហិកតា
-ត្រឡាច មានចំនួន ៥រង (១០x១០០ម៉ែត្រ)
-សណ្តែកកួ មានចំនួន ១០រង (២០x១០០ម៉ែត្រ)
-ត្រសក់ផ្អែម មានចំនួន ១៣រង (៣០x១០០ម៉ែត្រ)
-ឳឡឹក មានចំនួន ១០រង (១៥x៥០ម៉ែត្រ)
» ក្នុងឆ្នាំ២០១៩៖ (រយ:ពេល ១ឆ្នាំ)
-ចំណាយរួមសរុប៖ ៤៣ ២០០ ០០០ រៀល
- ចំណូលសរុប៖ ៨៤ ០០០ ០០០ រៀល
-ចំណេញសរុប៖ ៤០ ៨០០ ០០០ រៀល
+ ពោត ដាំបាន១ដង៖
- ចំណូលសរុបចំនួន ២ ០០០ ០០០ រៀល
-ចំណាយអស់ ១ ០០០ ០០០ រៀល
- ចំណេញសរុបចំនួន ១ ០០០ ០០០ រៀល
+ ត្រសក់ផ្អែម៖ ដាំបានចំនួន ៣ដង
- លើកទី១៖ -ចំណូលសរុប ៩ ០០០ ០០០ រៀល
-ចំណាយសរុប ២ ០០០ ០០០ រៀល
-ចំណេញសរុប ៧ ០០០ ០០០ រៀល
- លើកទី២៖ -ចំណូលសរុប ១៩ ០០០ ០០០ រៀល
-ចំណាយសរុប ១០ ០០០ ០០០ រៀល
-ចំណេញសរុប ៩ ០០០ ០០០ រៀល
- លើកទី៣៖ -ចំណូលសរុប ១២ ០០០ ០០០ រៀល
-ចំណាយសរុប ១០ ០០០ ០០០ រៀល
-ចំណេញសរុប ២ ០០០ ០០០ រៀល
+ ដំណាំត្រឡាច១ដង៖
-ចំណូលសរុប ២ ០០០ ០០០ រៀល
-ចំណាយសរុប ១ ០០០ ០០០ រៀល
-ចំណេញសរុប ១ ០០០ ០០០ រៀល
+ ដំណាំត្រសក់ទ្រើង៤ដង៖
-ចំណូលសរុប ៣២ ០០០ ០០០ រៀល
-ចំណាយសរុប ១៦ ០០០ ០០០ រៀល
-ចំណេញសរុប ១៦ ០០០ ០០០ រៀល
+ ដំណាំសណ្តែកកួ ២ដង៖
-ចំណូលសរុប ៦ ០០០ ០០០ រៀល
-ចំណាយសរុប ២ ០០០ ០០០ រៀល
-ចំណេញសរុប ៤ ០០០ ០០០ រៀល
+ ដំណាំត្រប់វែងនិងត្រស្រួយ ១ដង៖
-ចំណូលសរុប ២ ០០០ ០០០ រៀល
-ចំណាយសរុប ១ ២០០ ០០០ រៀល
-ចំណេញសរុប ៨០០ ០០០ រៀល
៦/ ការផ្គត់ផ្គង់លើទីផ្សារ
»ដំណាំត្រសក់ អាចបេះបាន ២០០-៣០០គ.ក/ថ្ងៃ
»ដំណាំសណ្តែកកួ អាចបេះបាន ១០០គ.ក/ថ្ងៃ
»ដំណាំត្រប់ អាចបេះបាន ២០០គ.ក/ថ្ងៃ
»ដំណាំត្រឡាចអាចបេះបាន ២០០គ.ក/ថ្ងៃ
៧/ ផែនការបន្ត
» ដាំត្រប់ស្រួយ ,ត្រប់វែង ,ឳឡឹក,ត្រសក់ផ្អែម, ត្រសក់ទ្រើង, សណ្តែកកួ
៨/ បញ្ហាជួបប្រទះ
»ជំងឺ (រលួយឫស, រលាកស្លឹក, រួញត្រួយ)
»សត្វល្អិត (ទ្រីប,មមាចខៀវ,រុយស,ចៃ)
»បញ្ហាទីផ្សារជួបប្រទះម្តងម្កាល (គាត់អាចទាក់ទងម៉ូយ នៅខេត្តផ្សេងៗ, បន្ទាយឆ្មារ, ថ្មពួក )
៩/ សំណូមពរ
» សូមអេស្ការកាយធ្វើផ្លូវចូលចំការដំាបន្លែ(ឆ្លងប្រឡាយ) ប្រវែងប្រហែល ១០ម៉ែត្រ