ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI ) ចុះចែកពូជស្រូវដល់ក្រុមកសិករ
១/សមាសភាពចូលរួម៖
-លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រុមការងារអនុវត្តគម្រោង
-លោក បណ្ឌិត អ៊ុក ម៉ារ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម និងក្រុមការងារ
-លោក លឿង ណុច ចៅសង្កាត់កូនក្រៀល
-កសិករបានចូលរួម ៤៧ ស្រី ២៦នាក់
២/សកម្មភាព និងលទ្ធផល
»បានចែកស្រូវពូជសរុប ៤២៥ គីឡូក្រាម ក្នុងនោះមានដូចខាងក្រោម៖
+ ធ្វើស្រែបង្ហាញបាន ចំនួន១០បង្ហាញ (ផ្ការំដួល ០៥ និងផ្ការមៀត ០៥)
+ កសិករទទួលពូជ (៥គ.ក) ចំនួន ៦៥គ្រួសារ (ផ្ការំដួល ៣០គ្រួសារ និងផ្ការមៀត ៣៥គ្រួសារ ) ក្នុងនោះមាន ៖
- សង្កាត់សំរោង ក្រុងសំរោង អនុវត្តស្រែបង្ហាញ ចំនួន ០៤បង្ហាញ និងចែកផ្សព្វផ្សាយពូជ ចំនួន ២០គ្រួសារ
- សង្កាត់កូនក្រៀល ក្រុងសំរោង អនុវត្តស្រែបង្ហាញ ចំនួន ០៤បង្ហាញ និងចែកផ្សព្វផ្សាយពូជ ចំនួន ៤៥គ្រួសារ
(ភូមិខ្ទុំ,តាម៉ាន,ថ្មី,ថ្នល់បត់)
- សង្កាត់បន្សាយរាក់ ក្រុងសំរោង អនុវត្តស្រែបង្ហាញ ចំនួន ០២បង្ហាញ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម