នៅថ្ងៃសុក្រ ០២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ខែឧសភា ឆ្នាំ២០២០ ការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះផ្សព្វផ្សាយពីការប្រើប្រាស់ជីលើដំណាំស្រូវ តាមប្រភេទក្រុមដី នៅភូមិភ្លង់ថ្មី សង្កាត់បុស្បូវ ក្រុងសំរោងដោយមានអ្នកចូលរួម២៩នាក់ ស្រី២៥នាក់។
+ សកម្មភាព
មតិស្វាគមន៍និងការបង្ហាញរបស់ លោកស្រី ហម សុគន្ធា អំពី៖
- គោលបំណងនៃការផ្សព្វផ្សាយ
- លទ្ធផលនៃការសិក្សាពីក្រុមដី ក្នុងខេត្ត ឧត្តរមានជ័យ
- កំរិតនៃការប្រើប្រាស់ជីលើដំណាំស្រូវ
- ដំណាក់កាលប្រើប្រាស់ជីបំប៉ន
- លក្ខណៈ សំគាល់ និងប្រភេទនៃជីគីមី
- តួនាទីរបស់សារធាតុចិញ្ចឹមលើដំណាំស្រូវ
- សំនួរ-ចម្លើយ
+ លទ្ធផល
បន្ទាប់ពីការបង្ហាញ កសិករមានការចាប់អារម្មណ៍ចំពោះការប្រើប្រាស់ជីលើដំណាំស្រូវតាមប្រភេទក្រុមដី និងចង់អនុវត្តតាមការណែនាំខាងលើ ហើយបានសួរនាំបន្ថែមពីរបៀបដាក់ជីបំប៉ន អោយត្រូវតាមដំណាក់កាលដំណាំស្រូវ ។ ជាពិសេស លោកចៅសង្កាត់បុស្បូវ បានមានការចាប់អារម្មណ៍ខ្ពស់ទៅលើការណែនាំ ការប្រើប្រាស់ជី អោយត្រឹមត្រូវតាមប្រភេទក្រុមដី។ ចៅសង្កាត់បុស្បូវបានអរគុណដល់មន្ទីរកសិកម្ម ដែលបានចុះផ្សព្វផ្សាយដល់ប្រជាកសិករ គាត់បានសុំឯកសារទុកមើលបន្ថែម និងដើម្បីផ្សព្វផ្សាយបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម