នៅថ្ងៃព្រហស្បតិ៍ ០១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២០ ការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះផ្សព្វផ្សាយពីការប្រើប្រាស់ជីលើដំណាំស្រូវ តាមប្រភេទក្រុមដី នៅភូមិគោកខ្ពស់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ដោយមានអ្នកចូលរួម២២នាក់ ស្រី១៧នាក់។
+ សកម្មភាព
មតិស្វាគមន៍និងការបង្ហាញរបស់ លោកស្រី ហម សុគន្ធា អំពី៖
- គោលបំណងនៃការផ្សព្វផ្សាយ
- លទ្ធផលនៃការសិក្សាពីក្រុមដី ក្នុងខេត្ត ឧត្តរមានជ័យ
- កំរិតនៃការប្រើប្រាស់ជីលើដំណាំស្រូវ
- ដំណាក់កាលប្រើប្រាស់ជីបំប៉ន
- លក្ខណៈ សំគាល់ និងប្រភេទនៃជីគីមី
- តួនាទីរបស់សារធាតុចិញ្ចឹមលើដំណាំស្រូវ
- សំនួរ-ចម្លើយ
+ លទ្ធផល
បន្ទាប់ពីការបង្ហាញ កសិករមានការចាប់អារម្មណ៍ចំពោះការប្រើប្រាស់ជីលើដំណាំស្រូវតាមប្រភេទក្រុមដី និងចង់អនុវត្តតាមការណែនាំខាងលើ ហើយបានសួរនាំបន្ថែមពីរបៀបដាក់ជីបំប៉ន អោយត្រូវតាមដំណាក់កាលដំណាំស្រូវ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម