ចុះសិក្សាបទពិសោធន៍អំពីបច្ចេកទេសក្នុងការចិញ្ចឹមត្រី នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ១២ ឧសភា ២០២០
433

នៅល្ងាចថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក អ៊ុន ចាន់ធី នាយខណ្ឌរដ្ឋបាលជលផល ខេត្តឧត្ដមានជ័យ បានជូនទីប្រឹក្សាគម្រោងកម្មវិធី ASPIRE ចុះសិក្សាបទពិសោធន៍អំពីបច្ចេកទេសក្នុងការចិញ្ចឹមត្រី ចំណូលចំណាយ និងទីផ្សារក្នុងការលក់ត្រីនៅក្នុងខេត្តឧត្តមជ័យ របស់កសិករឈ្មោះ ភោគ គង់ រស់នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ដែលបានចិញ្ចឹមត្រីប្រា និងត្រីអណ្ដែង នៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ លើទំហំស្រះ ៨០x៩០ ម៉ែត្រ ដែលបានដាក់កូនត្រីប្រាចំនួន ១០០០០ក្បាល និងត្រីអណ្ដែងចំនួន ១០០០០ ក្បាលគាត់អាចរកចំណូលបានមួយវគ្គចំនួន ១០លានរៀលដែលប្រមូលផលបានប្រហែល 60 ភាគរយ។ ដើម្បីសិក្សាអំពីលទ្ធភាពក្នុងការបង្កើតបណ្ដុំអាជីវកម្មចិញ្ចឹមត្រី និងការចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមត្រី រវាងកសិករជោគជ័យ ទៅកសិករផ្សេងទៀត នៅក្នុងសហគមន៍។
 

ចំនួនអ្នកចូលទស្សនា
Flag Counter