ចុះផ្សព្វផ្សាយស្ដីពី: ការបញ្រ្ជាបយេនឌ័រដោយគិតគូរពីកុមារក្នុងវិស័យកសិកម្ម(ការធ្វើម្សៅត្រី) នៅភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង
ចេញ​ផ្សាយ ១២ ឧសភា ២០២០
313

ថ្ងៃច័ន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ការិយាល័យផ្សព្វផ្សាយកសិកម្ម  បានចុះផ្សព្វផ្សាយស្ដីពី: ការបញ្រ្ជាបយេនឌ័រដោយគិតគូរពីកុមារក្នុងវិស័យកសិកម្ម(ការធ្វើម្សៅត្រី) នៅភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង ដោយមានអ្នកចូលរួមចំនួន២០នាក់/ស្រ្តី១៧នាក់។

+ គោលបំណងវគ្គបណ្ដុះបណ្ដាលចង់អោយកសិករយល់ដឹងពី:
-អ្វីទៅយេនឌ័រ តួនាទីភេទ និងយេនឌ័រ
-បង្ហាញពីសារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការអភិវឌ្ឍនកុមារ 
- អន្ដរាគមន៍អាហារូបត្ថម្ភក្នុងបរិបទកសិកម្ម
- វិធីធ្វើម្សៅត្រីសម្រាប់កូនតូចៗ

+សកម្មភាព
-  លោកប៉ាន់ ឡេង អនុភូមិមានមតិស្វាគមន៍ និងបើកវគ្គបណ្ដុះបណ្ដាល បន្ទាប់មក
- លោកស្រី ហម  សុគន្ធា បានធ្វើការការណែនាំអោយស្គាល់គ្នា បង្ហាញពីគោលបំណង និងបង្ហាញខ្លឹមសារមេរៀន:
- អ្វីទៅយេនឌ័រ តួនាទីភេទ និងយេនឌ័រ
- ការពារកុមារក្នុងវិស័យកសិកម្ម
- សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ
១០០០ថ្ងៃដំបូង
- អាហារដែលស្រ្ដីគួរទទួលញ៉ាំនៅកំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន
- អាហារសម្រាប់កុមារអាយុពី៦ខែ-២៤ខែ
- ទំនាក់ទំនងនៃសួនបន្លែគ្រួសារ និងអាហារូបត្ថម្ភ និងបានដឹកនាំអនុវត្តធ្វើម្សៅត្រីបង្ហាញ។

**លទ្ធផល
 អ្នកចូលរួមបានយល់ពី:
- អ្វីទៅយេនឌ័រ ភាពខុសគ្នារវាងភេទ និងយេនឌ័រ
- យល់ពីការងារដែលកុមារត្រូវធ្វើ ពេលទំនេរពីការសិក្សា និងការងារដែលបង្កគ្រោះថ្នាក់ដល់កុមារ ដូចជា: ការប្រើកុមារអោយបាញ់ថ្នាំពុលកសិកម្ម នេសាទត្រី ភ្ជួរដី និងជញ្ជូនវត្ថុដែលធ្ងន់លើសកំលាំង ។ល។
- សារៈសំខាន់រវាងអាហាររូបត្ថម្ភ និងកសិកម្ម
- ស្រី្តជាម្តាយចាប់អារម្មណ៍លើការធ្វើម្សៅត្រី និងរីករាយជាមួយការភ្លក់ម្សៅត្រីទាំងអស់គ្នា។

ចំនួនអ្នកចូលទស្សនា
Flag Counter