នៅថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ខែឧសភា ឆ្នាំ២០២០ ក្រុមការងារចុះពិនិត្យការដាំបន្លែ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារស្រុកត្រពាំងប្រាសាទ
ទទួលបានលទ្ឋផលដូចខាងក្រោម៖
១/កសិករឈ្មោះ ហ៊ុន គឹមអេង (ស្រី) អាយុ៣៧ឆ្នាំ រស់នៅភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ដាំបន្លែអាជីពចម្រុះលើផ្ទៃដី ៣រ៉ៃ មានដូចជា(ត្រឡាច
ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ ននោង សណ្ដែកកួរ ខ្ទឹមស្លឹក ត្រកួន ឆៃថាវ ត្រប់ស្រួយ ត្រប់វែង ខាត់ណាផ្កា ខាត់ណាដើម ម្ទេស ការ៉ុត ប៉េងប៉ោះ និងជីគ្រប់មុខ)។
-សណ្ដែកកួរ ដាំលើផ្ទៃដី (១០x១២ ម៉ែត្រ) ជិតបានប្រមូលផល។
-ត្រឡាចដាំលើផ្ទៃដី (២០x៤០ម៉ែត្រ)ប្រមូលផលក្នុងមួយថ្ងៃពី ៤០ ទៅ ៥០ផ្លែ ដែលមួយផ្លែជាមធ្យមលក់បាន ៧០០រៀល
-ត្រកួន ដាំលើផ្ទៃដី (៦x១៦ម៉ែត្រ) ប្រមូលផលក្នុងមួយថ្ងៃ ១០គ.ក តម្លៃ ២៥០០រៀល/១គ.ក្រ។
-ពពួកស្ពៃ(ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ស្ពៃខៀវ)គាត់បេះមួយថ្ងៃ ១០គ.ក្រ តម្លៃរាយ ៤០០០រៀល/១គ.ក្រ
-ននោង គាត់បេះបាន ៥គ.ក្រ តម្លៃ ២៥០០៛/១គ.ក្រ។
-ត្រប់ស្រួយ ៣ គ.ក្រ តម្លៃ ២៥០០៛/១គ.ក្រ។
-ខ្ទឹមស្លឹក គាត់ដកបាន ៥ គ.ក្រ តម្លៃ ៤០០០៛/១គ.ក្រ។
-ផ្ទី គាត់បេះបាន ៤គ.ក្រ តម្លៃ ៣០០០រៀល/១គ.ក្រ
-ជីគ្រប់មុខ ២គ.ក្រ ៥០០០រៀល/១គ.ក្រ។
***បញ្ជាក់រាល់ដំណាំខាងលើគាត់បានប្រមូលផលវិលជុំជារៀងរាល់ថ្ងៃនិងលក់ដោយខ្លួនឯង ៥ទៅ ៦ថ្ងៃម្ដងគាត់សម្រាក់លក់មួយថ្ងៃ។ជាមធ្យមគាត់អាចរកចំណូលបាន ១២ម៉ឺនរៀល/១ថ្ងៃ។បើគិតចាប់ពីខែ ១១ រហូតដល់បច្ចុប្បន្នគាត់អាចរកចំណូលបាន ២១លានរៀល។
+បញ្ហាប្រឈម
-សត្វល្អិតចង្រៃស៊ីបន្លែមានដូចជាដង្កូវ ខ្ញុង......
+សំណូមពរ
-ស្នើសុំវគ្គបណ្តុះបណ្តាលបច្ចេកទេសតដើមត្រប់ ជាមួយប៉េងប៉ោះ។
-ស្នើសុំឧបត្ថម្ភសម្រាប់ការសាងសង់ផ្ទះសំណាញ់ដើម្បីដាំនៅរដូវវស្សា។
២/កសិករឈ្មោះ ស៊ុន សំអាត (ប្រុស) អាយុ ៦៥ឆ្នាំ រស់នៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។
បានដាំបន្លែទៅលើផ្ទៃដី ០.៥ ហិកតា មានដំណាំបន្លែដូចជា(ត្រប់ស្រួយ ត្រប់វែង ម្ទេស ននោង ត្រឡាច ត្រសក់ សណ្ដែកកួរ ល្ពៅ) សព្វថ្ងៃនេះគាត់មិនទាន់បានដាំទេដោយសារតែមានបញ្ហាសុខភាព។
+ផែនការបន្ត
នៅពាក់កណ្ដាលខែ ឧសភានេះគាត់មានផែនការដាំបន្លែដូចជា៖
-ត្រប់ស្រួយ លើផ្ទៃដី ១រ៉ៃ
-ត្រប់វែង លើផ្ទៃដី ១រ៉ៃ
-ននោង ត្រឡាច ត្រសក់ លើផ្ទៃដី ១រ៉ៃ និងល្ពៅ ។
+បញ្ហាប្រឈម
-ខ្វះថវិកាទិញម៉ាស៊ីនបូមទឹកស្រោចស្រពបន្លែ
-ជួលដីគេជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំតម្លៃ ៦០ម៉ឺនរៀល)។
៣/កសិករឈ្មោះ ស ណាន (ប្រុស)អាយុ ៥២ឆ្នាំ រស់នៅភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
-បានដាំបន្លែទៅលើផ្ទៃដី ១៦០០ម៉ែត្រការ៉េ បន្លែដែលទើបតែប្រមូលផលរួចមានដូចជា(ត្រសក់ទ្រើង សណ្ដែកកួរ គាត់អាចដាំបានពី ២វគ្គទៅ៣វគ្គក្នុងមួយឆ្នាំ និងអាចរកចំណូលបាន ៦លានរៀលក្នុងមួយឆ្នាំបន្ទាប់ពីកាត់ចំណាយអស់)។
+ផែនការបន្ត
-បានរៀនចំដីសម្រាប់ដាំបន្លែរួចរាល់ ហើយនៅពាក់កណ្ដាលខែឧសភានេះគាត់គ្រោងដាំត្រសក់ទ្រើង និងឪឡឹក។
-ត្រសក់ទ្រើង លើផ្ទៃដី(៤០x៤០ម៉ែត្រ)
-ឪឡឹក លើផ្ទៃដី ១០០០០ម៉ែត្រការ៉េ
+បញ្ហាប្រឈម
-សត្វអណ្តើកមាសចង្រៃបំផ្លាញត្រសក់
+សំណូមពរ
-ស្នើសុំឧបត្ថម្ភថវិកាស្តាស្រះទឹកដើម្បីពង្រីកការដាំដុះបន្ថែមទៀត និងបានពេញមួយរដូវកាល។
៤/កសិករឈ្មោះ ឡុង យ៉េនខុន (ប្រុស) នៅភូមិសំបូរ ឃុំបាក់អន្លូង មានបទ ពិសោធន៍ដាំបន្លែរយៈពេល១០ឆ្នាំហើយ មានផ្ទៃដីដាំដុះ ១៦០០ ម៉ែត្រការេ មានដាំដំណាំ២មុខគឺត្រសក់ទ្រើង និងសណ្តែកកួរ ប្រភពទឹកស្រោចទឹកស្រះ ។
-ត្រសក់ទ្រើងចំនួន១០រង ៤ដង/ឆ្នាំ ទិន្នផលសរុប៨០គ.ក្រ បេះបានតែ១៥ថ្ងៃលែងបានតម្លៃ១២០០៛/១គ.ក្រ និងទទួលបានប្រាក់ចំណូលសរុបចំនួន ៥,៧៦០,០០០៛/ឆ្នាំ ។
-សណ្តែកកួរដាំចំនួន៤រង បេះរយៈពេល២ខែ ទិន្នផលសរុបប្រហែល៣០០គ.ក្រ តម្លៃ២,០០០៛ /១គ.ក្រ ប្រាក់ចំណូលសរុបចំនួន៦,៣៦០,០០០៛ ។
+បញ្ហាប្រឈម
-ដាំណាំកើតជំងឺរលួយផ្លែ និងផ្សិតលើស្លឹកដាំណាំ ។
+ដំណោះស្រាយ
-ដំបូងបានឱ្យកសិករភ្ជួររាស់ហាលដីយ៉ាងហោច១៤ថ្ងៃ និងសម្អាតដំណាំចាស់ចេញ សម្អាតស្មៅ និងមិនឱ្យស្រោចទឹកពេលល្ងាចថ្ងៃលិច និងបន្ថយប្រើជីអ៑ុយរ៉េ និងប្រើថ្នាំជីវសាស្ត្រទ្រីកូឌីម៉ាលើដំណាំ ។
៥/កសិករឈ្មោះ ទិត្យ លាប (ប្រុស)អាយុ៥៦ឆ្នាំ រស់ នៅភូមិទួលពង្រ ឃុំទំនប់ដាច់ បានដាំបន្លែជិត១០ឆ្នាំ មានផ្ទៃដីដាំបន្លែ០.៥ហិកតា មានដាំបន្លែចំនួន០៦មុខ និងដំណាំពោត។
-ដាំពោតចំនួន២០រង ចំនួន១៦០០គុម្ព ១ដើមយក១ផ្លែ តម្លៃ១០០០៛/ផ្លែ ដាំ១ដង/ឆ្នាំ ទទួលបានបា្រក់ចំណូលចំនួន ១,៦០០,០០០៛ និង
-ដាំល្ពៅចំនួន៥រង ប្រវែង១០០ម៉ែត្រ ដាំ២ដង/ឆ្នាំ គាត់ប្រមូលផលបាន ២០,០០០៛/ថ្ងៃ ដោយលក់ត្រួយ និងផ្កាល្ពៅ ទទួលបានប្រាក់ចំណូល ២,៤០០,០០០៛ ។
-ដាំឳឡឹ្កកចំនួន៣រង ប្រវែង១០០ម៉ែត្រដាំ១ម្តង/ឆ្នាំ ទទួលបានប្រាក់ចំណូលចំនួន១,០០០,០០០៛
-ដាំសណ្តែកកួរចំនួន២រង ប្រវែង១០០ម៉ែត្រ ប្រមូលផលបាន៨kg/ថ្ងៃ តម្លៃ១kg= ៥០០០៛ ប្រមូលផលរយៈពេល៦០ថ្ងៃបានអស់ទទួលបានចំណូល២,៤០០,០០០៛
-ដាំត្រសក់ទ្រើង២រងប្រវែង៥០ម៉ែត្រ ប្រមូលផលបាន៦kg/ថ្ងៃ តម្លៃ៣០០០៛/kg ដាំ១ម្តង/ឆ្នាំ ទទួលបានប្រាក់ចំនួន២២៥,០០០៛ គាត់ទទួលចំណូលចំនួន៧,៦២៥,០០០៛/ឆ្នាំ។
+បញ្ហាប្រឈម
-គាត់ខ្វះទុនដើម្បីពង្រីកមុខរបរដាំបន្លែ ។
៦/កសិករឈ្មោះ មោះ គុច គឿន (ប្រុស)អាយុ៣៣ឆ្នាំ នៅភូមិមានជ័យ ឃុំបាក់អន្លូង មានបទ
ពិសោធន៍ដាំបន្លែ៤ឆ្នាំ គាត់ដាំបន្លែផ្ទៃដី០.៥ហិកតា មានដំាដំណាំចំនួន០៤មុខ ដាំវិលជុំ បាន៩ខែ/១ឆ្នាំគាត់ទទួលបានបា្រក់ចំណូលសរុបចំនួន៦,៦២៥,០០០៛/ឆ្នាំ ។
+បញ្ហាប្រឈម
-គាត់ខ្វះទឹកស្រោចស្រព និងដើមទុន
៧/កសិករឈ្មោះ អិុត និន(ប្រុស) នៅភូមិឈូកស ឃុំត្រពាំងប្រាសាទ គាត់ដាំបន្លែលើផ្ទៃដី១៤៤០ម៉ែត្រក្រឡា មានដាំដំណាំ២មុខ លូវគាត់កំពុងដាំត្រសក់ទ្រើងចំនួន១១រង×៤០ម៉ែត្រ
កំពុងលូតលាស់ជិតប្រមូផល និងដាំសណ្តែកកួរចំនួន ៥រង×៤០ម៉ែត្រ លក់បានតម្លៃ២៥០០៛/kg ទទួលបានប្រាក់ចំណូលសរុបចំនួន១,៤៨៧,៥០០៛
-មានចិញ្ចឹមមាន់សរុបចំនួន២១៧ក្បាល,
មេ១៧ក្បាល ចិញ្ចឹមរយៈពេល៤ខែ
ចាប់លក់បាន៣០០គ.ក្រ តម្លៃ១៥០០០៛ ទទួលបានប្រាក់៤,៥០០,០០០៛
-ចិញ្ចឹមត្រីអណ្តែងចំនួន៥០០០កូនត្រី ចិញ្ចឹមរយៈពេល៣ខែបានប្រមូលផលលក់ តម្លៃ៦០០០៛/kg បានប្រាក់សរុបចំនួន៣,១២០,០០០៛
ប្រាក់ចំណូលសរុបចំនួន៩,១០៧,៥០០៛។
៧/កសិករឈ្មោះ ហង់ អាន (ប្រុស)ចិញ្ចឹមមាន់អាជីពនៅភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ មានមាន់សរុប៧៦ក្បាល បា ៦ក្បាល ។
-ទូភ្ញាស់១គ្រឿងដែលអាចផ្ទុកស៊ុតបានចំនួន ១០៥៦គ្រាប់ ក្នុងមួយខែគាត់អាចផលិតកូនមាន់បានចំនួន ៦០០ក្បាល ដែលចែកចេញជា ៣វគ្គ(១វគ្គ=២០០ក្បាល) ហើយកូនមាន់មានអាយុ ៣ថ្ងៃលក់ថ្លៃ ៣,៥០០៛/ក្បាល និងកូនមាន់មានអាយុ១០ថ្ងៃលក់ថ្លៃ ៤,៥០០៛/ក្បាល ធ្វើវ៉ាក់សាំុងអ៊ុតអោយមួយមុខ។
+៨/កសិករឈ្មោះ ផុន ជាកុសល (ប្រុស) ចិញ្ចឹមមាន់អាជីពនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ មានមេមាន់ចំនួន ៦០ក្បាល មាន់ជំទង់ ២០០ក្បាល និងកូនមាន់ ៤០០ក្បាល គាត់គ្រោងកក់ទិញមេមាន់នៅខែខាងមុខចំនួន៤០០ក្បាលបន្ថែម។