ក្រុមការងារចុះពិនិត្យការដាំបន្លែ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ១២ ឧសភា ២០២០
249

នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០ ក្រុមការងារចុះពិនិត្យការដាំបន្លែ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារស្រុកត្រពាំងប្រាសាទ 
ទទួលបានលទ្ឋផលដូចខាងក្រោម៖
១/កសិករឈ្មោះ អែម សាវឿន អាយុ៥៥ឆ្នាំ រស់នៅភូមិត្រាំប៉ោងខាងត្បូង ឃុំព្រះប្រឡាយ  គាត់បានចាប់ផ្ដើមការដាំបន្លែចម្រុះអស់រយៈពេល ៦ ឆ្នាំ 
លើផ្ទៃដី១០,០០០ ម៉ែត្រការ៉េ មានមុខដំណាំដូចជា(ខ្ទឹមស្លឹក ត្រសក់ទ្រើង ត្រសក់ស្រូវ ស្ពៃ ល្ពៅ ត្រកួន ត្រឡាច)។ សព្វថ្ងៃគាត់កំពុងប្រមូលផលដំណាំដូចជា ៖  
-ត្រកួនលើផ្ទៃដី ១រ៉ៃ ក្នុង១ថ្ងៃគាត់ប្រមូលផលបាន ២០គ.ក្រ ១ លក់បានតំលៃ ២០០០រៀលក្នុង១គ. ដាំបានតែ១០ខែ ក្នុង១មួយឆ្នាំ) ។
-ខ្ទឹមស្លឹកលើផ្ទៃដី ១រ៉ៃ ក្នុងមួយថ្ងៃគាត់ប្រមូលផលបាន ៥គ.ក្រ តម្លៃ ៥០០០ រៀល(ប្រមូលផលម្តងបាន ១៥ ថ្ងៃម្តង( ចំណូលជាមធ្យមបាន១.៣លាន ក្នុង១ខែ (លក់បាន១០ខែក្នុង១ឆ្នាំ)។
+ផែនការបន្ត
-នៅខែក្រោយនេះកសិករគ្រោងដាំត្រសក់លើផ្ទៃដី ២០x៥០ ម៉ែត្រ និងត្រកួនលើផ្ទៃដី ៤០ x ៤០ម៉ែត្រ។
+ សំណូមពរ
-ស្នើសុំបើកវគ្គបណ្ដុះបណ្ដាលបន្ថែមទៅលើបច្ចេកទេសដាំបន្លែ ។
២/កសិករឈ្មោះ ហ៊ន ធូ អាយុ ៣៩ឆ្នាំ រស់នៅភូមិត្រាំប៉ោងខាងត្បូង ឃុំព្រះប្រឡាយ បានចាប់ផ្ដើមដាំដំណាំចម្រុះលើផ្ទៃដី ៥០០០មែត្រការ៉េ លក់ដោយខ្លួនឯងនៅក្នុងផ្សារត្រាំប៉ោង មានដំណាំដូចជា(ម្ទេស ត្រឡាច ត្រសក់ ត្រប់ស្រួយ ត្រប់វែង សណ្ដែកកួរ ស្ពៃ ត្រកួន)។ គាត់បានប្រមូលផលចប់ហើយ និងកំពុងរៀបចំដីដាំសារជាថ្មីម្ដងទៀត ទៅលើមុខដំណាំដូចជាត្រសក់ សណ្ដែកកួរ ត្រប់ស្រួយ និងត្រប់វែងលើផ្ទៃដី ២០x៦០ ម៉ែត្រ និងដាំពពួកស្ពៃលើផ្ទៃដី ១០x២០ ម៉ែត្រ។ គាត់អាចរកប្រាក់ចំណេញសុទ្ធបានពី ១៥ ទៅ ១៦ លានរៀលក្នុងមួយឆ្នាំ។
+បញ្ហាប្រឈម
-ដង្កូវស៊ីស្លឹកស្ពៃ
-ទាកគូ ស៊ីបំផ្លាញ សណ្តែកកួរ,ត្រសក់,ត្រប់វែង
។ល។
+សំណូមពរ
-ស្នើសុំពង្រីកស្រះទឹកបន្ថែមទៀតដើម្បីបង្កើនការដាំបន្លែឲ្យបាន១ឆ្នាំពេញ ម្យ៉ាងទៀតខ្ញុំ(កសិករ)ចូលរួមបដិភាគ ៤០%។
៣/កសិករឈ្មោះ ភោគ គង់ (ប្រុស) អាយុ៣៦ឆ្នាំរស់នៅឃុំទំនប់ដាច់ ចិញ្ចឹមត្រីប្រា និងអណ្តែង ចាប់ផ្តើមចិញ្ចឹមពីខែកក្កដា ឆ្នាំ២០១៩ និងមានស្រះទំហំ៨០×៩០ម៉ែត្រ កូនត្រីប្រា ចំនួន១០,០០០ក្បាល ទិញពូជត្រីពីប្រទេសថៃ តម្លៃកូនត្រី១ក្បាល=១៦០៛
និងចិញ្ចឹមកូនត្រីអណ្តែងចំនួន១០,០០០ក្បាល
ទិញពូជកូនត្រីមកពីខេត្តព្រៃវែង តម្លៃកូនត្រីអណ្តែង ១គីឡូក្រាម=២០,០០០៛ ។ ការចិញ្ចឹមត្រីប្រា និងត្រីអណ្តែង ក្នុងរយៈពេល៦ខែគាត់អាចប្រមូលផលលក់បាន ។ ទិន្នផលសរុប២តោន តម្លៃមធ្យម១ម៉ឺនរៀល ក្នុង១គ.ក្រ ចំណូលសរុបចំនួន២០លានរៀល ហើយត្រីទាំងនេះគាត់លក់នៅផ្សារទំនប់ដាច់ ។ 
+សំណូមពរ
 -ស្នើសុំមន្រ្តីជំនាញបច្ចេកទេសណែនាំពីការធ្វើឧបករណ៍ងាយស្រួលប្រមូលផលត្រី។
-ស្នើសុំមន្រ្តីជំនាញបង្រៀនពីវិធីសាស្ត្រការពារត្រីកុំឱ្យមានជំងឺ។
-កសិករចង់រៀនវិធីសាស្ត្រផលិតកូនត្រី
-ចង់រៀនពីវិធានការគ្រប់គ្រងទឹកឱ្យមានគុណភាព
-ចង់រៀនការកែច្នៃលាមកជ្រូកធ្វើជាចំណីរបស់ត្រី ។
៤/កសិករឈ្មោះ អិុន សោភា (ស្រី) រស់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ជាកសិករចិញ្ចឹមមាន់អាជីព មានមាន់សរុប៦៦០ក្បាល ÷មេមាន់ ៦០ក្បាល, មាន់ជំទង់១០០ក្បាល ,មាន់សាច់២០០ក្បាល កូនមាន់៣០០ក្បាល និងទូភ្ញាស់១គ្រឿងអាចផ្ទុកស៊ុតបានចំនួន៩០០គ្រាប់។
+បញ្ហាប្រឈម
-មិនមានបច្ចេកទេសផ្តល់ចំណីមាន់ពង(បរិមាណពងមាន់ថយចុះ)។
+ដំណោះស្រាយ
-មន្រ្តីជំនាញពេទ្យសត្វ បានណែនាំឲ្យកសិករប្រើប្រាស់ចំណីផ្សំស្រេច និងចំណីដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter