ចុះស្រង់ព័ត៌មានអំពី សត្តានុពលផលិតកម្មកសិកម្ម ,ការចិញ្ចឹមសត្វ និងប្រជាពលរដ្ឋចំណូលស្រុក ក្នុងស្រុកចុងកាល់
ចេញ​ផ្សាយ ១២ ឧសភា ២០២០
285

នៅថ្ងៃចន្ទ-ព្រហស្បតិ៍ ៦-៩កើត  ខែពិសាខ  ឆ្នាំជូត  ទោស័ក  ព.ស  ២៥៦៣  ត្រូវនឹងថ្ងៃទី២៧-៣០  ខែមេសា  ឆ្នាំ២០២០  ក្រុមការងារទទួលបន្ទុកស្រុកចុងកាល់ បានចុះធ្វើការសិក្សា និងស្រង់ទិន្នន័យទាក់ទងទៅនឹងវិស័យកសិកម្ម  ក្នុងនោះជាលទ្ធផលយើងឃើញថាសនក្តានុពលក្នុងវិស័យកសិកម្មរួមមាន ការចិញ្ចឹមមាន់  និងការដាំបន្លែ ៖
ក/  ការចិញ្ចឹមមាន់  
១.  កសិករឈ្មោះ  ប៉ាន់  គុណ  ភេទប្រុស  អាយុ  ៤៥ឆ្នាំ  នៅភូមិបន្ទាយចាស់  ឃុំ  ចុងកាល់  ស្រុកចុងកាល់    ចិញ្ចឹមមាន់សរុប ចំនួន ៦០ក្បាល  ញី ៣៥ក្បាល  ឈ្មោល ០៥ក្បាល  ព្រមទាំងភ្ញាស់កូនមាន់លក់ម្តងបានចាប់ពី ២០  ទៅ ៣០ក្បាល  ដោយតម្លៃក្នុង០១ក្បាលចំនួន  ៣  ០០០ រៀល  ទៅឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ក្រៅពីនោះគាត់បានមាន់សាច់លក់ម្តងចាប់ពី ២០ក្បាល  ក្នុងតម្លៃ  ១គ.ក្រ=១៥  ០០០រៀល  នឹងមានទំហំផ្ទៃដីសរុបចំនួន (៨មx២០ម)   ក្នុងនោះទ្រុងមានទំហំ (៥មx៨ម) ជាពូជមាន់ស្រែផងដែរ។
២.  កសិករឈ្មោះ  សុខ  សំអុល  ភេទប្រុស  អាយុ  ២៦ឆ្នាំ  រស់នៅភូមិបន្ទាយចាស់  ឃុំចុងកាល់  ស្រុកចុងកាល់  គាត់ចិញ្ចឹមមាន់សរុបចំនួន  ២០០ក្បាល  ហើយគាត់បានចាប់ផ្តើមចិញ្ចឹមនៅក្នុងឆ្នាំ២០១៧ នៅក្នុងចំណោមមាន់ចំនួន  ២០០ក្បាល  គាត់មានមាន់មេសរុប ៥០ក្បាល  ឈ្មោល  ១០ក្បាល និងកូនមានចំនួន១៤០ក្បាល ជាមួយគ្នានោះដែរគាត់ក៏បានធ្វើការភ្ញាស់យកកូនមាន់ដើម្បីលក់ទៅឱ្យប្រជាពលរដ្ឋនៅភូមិ និងអ្នកក្រៅខេត្តផងដែរដោយមួយម្តងចាប់ពី៥០កូន ទៅ១០០កូន   តម្លៃ០១ ក្បាល  ៥  ០០០រៀល ដូចជាខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ព្រមទាំងលក់ជាប្រភេទមាន់សាច់ទៅកាន់ទីផ្សារក្នុងស្រុកម្តងបាន ៥០ក្បាល  ក្នុង១គក្រ តម្លៃ១៥  ០០០រៀល   ជាមួយគ្នានោះគាត់មានផ្ទៃដីសរុបចំនួន  (២០ម x ២៥ម)  និងទ្រុងទំហំ (៦មx២០ម) ។
៣.  កសិករឈ្មោះ  អ៊ុត  តាំងហាំង  ភេទប្រុស  អាយុ ២៦ឆ្នាំ  រស់នៅភូមិគោកវត្ត  ឃុំ ចុងកាល់  ស្រុកចុងកាល់  ដោយគាត់បានចាប់ផ្តើមចិញ្ចឹមមាន់ក្នុងឆ្នាំ២០២០  សរុបមាន់  ២០០ក្បាល  ឈ្មោល  ០៨ក្បាល  មេ  ៤០និងកូនមានចំនួន ១៥២ក្បាល  គាត់មានផ្ទៃដី(២០មx៣០ម)  និងទំហំទ្រុង  (១០មx៤០ម)  ហើយគាត់ទើបតែបញ្ចប់នៅសកលវិទ្យាល័យភូមិន្ទកសិកម្មផ្នែកវិទ្យាសាស្ត្រសត្វផងដែរ    បច្ចុប្បន្នមិនទាន់បានធ្វើការប្រមូលផលនៅឡើយនោះទេ
 
៤. កសិករឈ្មោះ  ឡម  សារឿប  ភេទប្រុស  អាយុ  ៥៧ឆ្នាំ  រស់នៅភូមិអំពិល  ឃុំពង្រ  ស្រុកចុងកាល់  បច្ចុប្បន្នគាត់មានផ្ទៃដីសរុបចំនួន(១៦មx១២ម)  ក្នុងនោះទ្រុងមានទំហំ  (៨មx១២ម)  មាន់សរុបចំនួន  ៣០០ក្បាល  មាន់ឈ្មោលចំនួន ១៤ក្បាល និងមាន់មេចំនួន ៧០ក្បាល  ជាមួយគ្នានោះដែរគាត់បានលក់មាន់សាច់គាទៅឱ្យអ្នកប្រមូលទិញនៅផ្សារសំរោងបានចំនួន ៨០ក្បាល  ក្នុងតម្លៃ១គក្រ=១៦  ០០០រៀល ទន្ទឹមជាមួយគ្នានោះកសិករខាងលើបានលក់ពង  ដែលមានរយៈពេលចំនួន ០៥ថ្ងៃចាប់ពី៩០គ្រាប់ ទៅ១០០គ្រាប់ ដោយក្នុង១គ្រាប់តម្លៃ  ១  ២០០រៀល ទៅឱ្យអ្នកភ្ញាស់ នឹងបានទិញកូនមាន់ត្រឡប់មកវិញក្នុង១ក្បាលតម្លៃ ៤ ០០០រៀល ក្រៅពីចិញ្ចឹមមាន់ គាត់បានចិញ្ចឹមទាបានចំនួន ៣០០ក្បាល សម្រាប់យកពងផងដែរ។
ខ/  ការដាំបន្លែ
១.  កសិករឈ្មោះ  សាំង  សុន  ភេទប្រុស អាយុ  ៦១ឆ្នាំ  រស់នៅភូមិ កណ្តោលដុំ  ឃុំពង្រ  ស្រុកចុងកាល់  គាត់ជាកសិករដាំត្រសក់ដែលមានរយៈពេលជាង ០៥ឆ្នាំមកហើយ  ក្នុងនោះផ្ទៃដីផលិតមានទំហំ  (៤០មx៥០ម)  ត្រសក់នោះមានអាយុ៣០ថ្ងៃ ប្រើប្រាស់ពូជប្រភេទ ៣៩ និង៣៧ ផលិតនៅប្រទេសវៀតណាម ប្រើពូជអស់ចំនួន ៧កញ្ចប់ តម្លៃ១កញ្ចប់ ៣ម៉ឺនរៀល បច្ចុប្បន្ននេះគាត់បានប្រមូលផលសរុបចំនួន ២៥លើក ដោយក្នុង០១ថ្ងៃគាត់ប្រមូលបានចាប់ពី៧០ទៅ១០០  គក្រ  ហើយក្នុង០១គីឡូក្រាមមានតម្លៃ  ១  ២០០រៀល  ទិន្នផលសរុបចំនួន ២តោន សរុបចំណូលប្រមូលបាន  ៣,០០០,០០០ រៀល។ គាត់មានស្រះទំហំ  (១៥មx១៥ម) ចំណាយថវិកាអស់ចំនួន ១លានរៀល បច្ចុប្បន្ននេះស្រះនេះមិនអាចធ្វើការផ្គត់ផ្គង់បានទេ  ដោយមើលឃើញពីភាគចាំ បាច់ចំ ពោះមុខគាត់បានទិញស្រះពីអ្នកជិតខាងក្នុងតម្លៃ ២០ម៉ឺនរៀលដើម្បី ស្រោចស្រពដំណាំបន្លែបន្តទៀត ។(ទីផ្សារសំរោង)
២.  កសិករឈ្មោះ  អឿន  នី  ភេទស្រី  អាយុ  ៥០ឆ្នាំ  រស់នៅភូមិកណ្តោលដុំ  ឃុំពង្រ  ស្រុកចុងកាល់  គាត់ជាកសិករដាំត្រសក់គាត់បានប្រកបរបរនេះអស់រយៈពេលប្រហែលជា  ៧ឆ្នាំមកហើយ  ផ្ទៃដីផលិតមានទំហំ (៣០មx១៦០ម) ប្រើប្រាស់ពូជប្រភេទ ៣៩ ផលិតនៅប្រទេសវៀតណាម ប្រើពូជអស់ចំនួន ២៥កញ្ចប់ ១កញ្ចប់តម្លៃ២៧ម៉ឺនរៀល ម្យ៉ាងវិញទៀត ដោយសារនៅក្នុងឆ្នាំនេះមានការខ្វះខាតនូវប្រភពទឹក គាត់ដាំបានចំនួនតែ១លើក  និងប្រមូលផលបានចំនួន ២០លើក  ក្នុង១លើក បានពី  ៥០០  ទៅ៦០០  គក្រ  ១ /គក្រ  តម្លៃ  ១  ០០០រៀល ទិន្នផលសរុបចំនួន ១០តោន  ចំណូលសរុបបាន ១០ ,០០០,០០០រៀល ក្នុងនោះគាត់មានស្រះទំហំ ២៥ គុណ ៤០ ចំណាយថវិកាអស់ ៥,០០០,០០០រៀល ទីផ្សារសំរោង មិនអាចធ្វើការផ្គត់ផ្គង់លើដំណាំបន្លែបានទេ។
៣.កសិករឈ្មោះ  សាំង  សល់  ភេទប្រុស អាយុ៣០  ឆ្នាំ  រស់នៅភូមិកណ្តោលដុំ  ឃុំ  ពង្រ  ស្រុកចុងកាល់  គាត់ជាកសិករមួយរូបដែលដាំត្រសក់រយៈពេល  ៧ឆ្នាំមកហើយ  មានផ្ទៃដីផលិតមានទំហំ  (៥០មx១០០ម) ប្រើប្រាស់ពូជប្រភេទ ៣៩ ផលិតនៅប្រទេសវៀតណាម ប្រើពូជអស់ចំនួន ០៨កញ្ចប់ ១កញ្ចប់តម្លៃ២៧ម៉ឺនរៀល ហើយក្នុងការដាំមួយវគ្គ  គាត់ប្រមូលផលបាន២០លើក  ក្នុង១ថ្ងៃប្រមូលផលបានចំនួន ៣០០គក្រ  ១/គក្រតម្លៃ  ១  ០០០រៀល គាត់មានស្រះទំហំ ៨ គុណ ២០ ចំណាយអស់ថវិកាចំនួន ១,២០០០,០០០រៀល ទិន្នផលសរុបចំនួន ៥តោន ចំណូលសរុបបានចំនួន  ៦,០០០,០០០រៀល លក់ទៅទីផ្សារសំរោង ។
៤.កសិករឈ្មោះ  សាយ  សឺយ  (ប្រុស)  អាយុ  ៣៦  ឆ្នាំ  រស់នៅភូមិ  កណ្តោលដុំ   ឃុំពង្រ  ស្រុកចុងកាល់  គាត់ជាកសិករដាំត្រសក់  មានផ្ទៃដីផលិតចំនួន (១០០ម x១២០ម)  និងស្រះទឹកទំហំចំនួន  (២៥មx៤០ម)ចំណាយថវិកាអស់ចំនួន ៤,០០០,០០០រៀល ប្រើប្រាស់ពូជប្រភេទ ៣៩ ផលិតនៅប្រទេសវៀតណាម ប្រើពូជអស់ចំនួន ២៥កញ្ចប់ ១កញ្ចប់តម្លៃ២៧ម៉ឺនរៀល ហើយក្នុងការដាំ១វគ្គគាត់ប្រមូលផលបានចំនួន ២៥លើក  ក្នុង១លើកប្រមូលបានចំនួន  ៤០០  ទៅ៥០០គក្រ  ១/គក្រ  តម្លៃ  ១  ០០០រៀល  ចំណូលសរុបបាន ក្នុង១វគ្គ ១២,០០០,០០០រៀល លក់ទៅទីផ្សារសំរោង
-បញ្ហាប្រឈម៖
ខ្វះទឹកស្រោចស្រព  និងសត្វលិ្អតបំផ្លាញ
ខ្វះថវិកាសម្រាប់ស្ការស្រះ
ចំណីសត្វមានតម្លៃខ្ពស់នៅលើទីផ្សារ
ខ្វះទូភ្ញាស់កូនមាន់
សំណូមពរ  
សុំជួយពង្រីកស្រះចាស់បន្ថែម
ស្នើសុំទូភ្ញាស់កូនមាន់
ស្នើសុំផ្ទាំងសូឡា  ដេីម្បីដាក់ទូភ្ញាស់កូនមាន់
ស្នើសុំពូជមាន់ធន និងអាកាសធាតុ

ចំនួនអ្នកចូលទស្សនា
Flag Counter