នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្រុមការងារចុះពិនិត្យការដាំបន្លែ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារស្រុកត្រពាំងប្រាសាទ
ទទួលបានលទ្ឋផលដូចខាងក្រោម៖
១/កសិករ ឈ្មោះ យី ប៊ុនហាក់ (ប្រុស)អាយុ៣៩ឆ្នាំ
រស់នៅភូមិ សែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ដាំបន្លែតាំងពីឆ្នាំ២០១០ ដល់បច្ចុប្បន្ន ចេះបច្ចេកទេសដាំពីឪពុកក្មេក។
-ផ្ទៃដីដាំបន្លែសរុប ៤០០០ម៉ការ៉េ មានបន្លែ៣មុខ ដូចជា:
->សណ្តែកកួរ ៣០រង ក្នុង១រង៤០ម៉ែត្រ ទិន្នផលសរុប១៥០០គ.ក្រ ចំណូលពីការលក់បានប្រហែល៦លានរៀល។
->ននោង ៨រង ក្នុង១រង ៤០ម៉ែត្រ ទិន្នផលសរុប៧៥០គ.ក្រ ចំណូលពីការលក់១,៥លានរៀល។
->ម្រះ១១រង ក្នុង១រង ៤០ម៉ែត្រ ទិន្នផលសរុប ១១៤០គ.ក្រ ចំណូលពីការលក់ ២,៨លានរៀល។
+បញ្ជាក់ កសិករ យី ប៊ុនហាក់ ចំណូលពីការលក់បន្លែជាមធ្យម១០,៣០០,០០០រៀល ក្នុង១ឆ្នាំ ហើយ៣ឆ្នាំចុងក្រោយ គាត់សន្សំទិញដី និងសាងសង់ផ្ទះ ចំណាយប្រហែល ៣០,២០០,០០០រៀល។
+សំណូមពរ
-មន្រ្តីស្នើសុំដល់កសិករចេះកត់ត្រារាល់ការចំណាយ និងចំណូលពីការលក់បន្លែ។
-ស្នើសុំសម្ភារតំណក់ទឹកសម្រាប់ស្រោចស្រពបន្លែនាពេលឆាប់ៗខាងមុខ។
២/កសិករឈ្មោះ នឹម តូរ៉ា (ប្រុស)រស់នៅភូមិអូរល្ហុង ឃុំអូរស្វាយ គាត់បានចិញ្ចឹមជ្រូក ៨៣ក្បាល ក្នុងនោះមាន មេ ១២ក្បាល ជ្រូកសាច់ ៥០ក្បាល និងកូនទើបនឹងកើត ២១ក្បាល។ គាត់ជាអ្នកចិញ្ចឹមយកសាច់លក់ និងលក់កូនតិចតួច(១ក្បាល ពី២០-២៣ម៉ឺនរៀល ) និងនៅខែមុនគាត់លក់បានជ្រូកសាច់ ២០ក្បាល ក្នុងមួយគីឡូ ១១៥០០រៀល។ នៅចុងឆ្នាំ២០២០នេះគាត់នឹងបង្កើនមេពូជឲ្យបានពី ២០ទៅ ៣០ក្បាល។
៣/កសិករឈ្មោះថា សុខសាន្ត (ស្រី)អាយុ 39ឆ្នាំ រស់នៅភូមិទួលគ្រួស ឃុំអូរស្វាយ គាត់ចាប់អាជីពដាំបន្លែតាំងពីឆ្នាំ 2017 ដែលមានផ្ទៃដីផលិតបន្លែទំហំ 1 ម៉ឺនម៉ែត្រការ៉េ តើមានបន្លែដូចជា ស្ពៃចង្កឹះ,ម្ទេស,ខ្ទឹមស្លឹក ហើយបច្ចុប្បន្នគាត់កំពុងប្រមូលផលខ្ទឹមស្លឹក នលើផ្ទៃដី ១២០០ម៉ែត្រការ៉េ ប្រមូលផលក្នុងមួយថ្ងៃ ៤៥ គីឡូ តម្លៃ៣០០០រៀល ក្នុង១គ.ក្រ(សរុបជាប្រាក់ ១៣៥,០០០រៀល)។
ការប្រមូលផលម្ទេសក្នុងរយៈពេល ៣ថ្ងៃបាន ១៥ គីឡូក្នុងមួយគីឡូ ៥000 រៀល លើផ្ទៃដី ១៦០ ម៉ែត្រការ៉េ (សរុបជាប្រាក់ ៧៥.000 រៀលក្នុងពេល 3 ថ្ងៃ។
បច្ចុប្បន្នគាត់កំពុងរៀបចំដីត្រៀមដាំត្រសក់ស្រូវនិងត្រឡាចលើផ្ទៃដី ៥០០០ម៉ែត្រការ៉េ។
+បញ្ហាប្រឈម
-ការបំផ្លាញដំណាំបន្លែដោយសារជំងឺ
-សត្វល្អិតចង្រៃ
-បច្ចេកទេសថែទាំបន្លែនិងការប្រើប្រាស់ថ្នាំពុលកសិកម្ម។
+សំណូមពរ
-ស្នើសុំផ្ទះសំណាញ់ ដើម្បីការពារពីសត្វល្អិតចង្រៃបំផ្លាញនិងការពារទឹកភ្លៀងជោគជាំ។
៤/កសិករឈ្មោះ មិុក រុន (ប្រុស) អាយុ៤៣ឆ្នាំ
រស់នៅភូមិចារថ្មី ឃុំអូរស្វាយ កសិករដាំដុះបន្លែអាជីពលក់នៅផ្សារត្រពាំងប្រាសាទ និងអន្លង់វែង ដាំដុះបន្លែដូចជា :ននោង,ម្រះ,សណ្តែកកួរ ខ្ទឹមស្លឹក ត្រសក់ទ្រើង ត្រកួន ពោត វិលជុំទៅលើផ្ទៃដី ២៤០០០ម៉ែត្រការេ។ ឥឡូវគាត់ទើបតែបញ្ចប់ការប្រមូលដំណាំចំនួន ៣មុខ មានដូចជា ÷
- ននោងលើផ្ទៃដី ១០មx៥០ម បេះពីរថ្ងៃម្ដងបាន១៥-២០kg តម្លៃ ២០០០រៀល ក្នុងមួយគីឡូក្រាម។
- ម្រះលើផ្ទៃដី ១០មx៥០ម បេះពីរថ្ងៃម្ដងបាន១៥-២០kg តម្លៃ ២៥០០-៣០០០រៀល ក្នុងមួយគីឡូក្រាម។
-ត្រសក់លើផ្ទៃដី ១០មx៥០ម បេះរះជើងបានពីរលើកបានចំនួន៥០kg ប៉ុន្តែដោយសារខ្វះទឹកទើបធ្វើឲ្យលែងទទួលផល ខណៈនោះដែរគាត់បានខួងអណ្តូង១ បន្តែមានជាតិកំបោរមិនអាចស្រោចស្រពបានឡើយ ដូចនេះត្រសក់ត្រូវខូចខាតទាំងស្រុង។
+ផែនការបន្ត
-នៅដើមរដូវវស្សាខាងមុខគាត់គ្រោងដាំត្រសក់ទៅលើផ្ទៃដី 40 *50 ម៉ែត្រ និងគ្រោងដាំពោតនៅផ្ទៃដី 50 x 60 ម៉ែត្រថែមពីលើនោះនៅសល់ផ្ទៃដីគាត់ដាំត្រឡាច 15*50 ម៉ែត្រនិងម្រះ 8 *50 ម៉ែត្រ។
+សំណូមពរ
-ស្នើសុំលោកប្រធានមន្ទីរជួយឧបត្ថម្ភការជីកស្រះបន្ថែមទៀតដើម្បីផ្គត់ផ្គង់ការដាំបន្លែឱ្យបានពេញមួយឆ្នាំ។
៥/កសិករឈ្មោះ សៀង រីុ រស់នៅភូមិ ទួលគ្រួស ឃុំអូរស្វាយ គោសរុប៧៥ក្បាល មេ៣៥ក្បាល គោជំទង់១៥ក្បាល និងកូន២៥ក្បាល គាត់ចាប់អាជីពចិញ្ចឹមគោនៅឆ្នាំ២០១០ គាត់មានគោតែ៣ក្បាលប៉ុណ្ណោះ ហើយបច្ចុប្បន្ន មាន៧៥ក្បាល ។
+បញ្ហាប្រឈម
-ខ្វះបច្ចេកទេសដាំស្មៅជាចំណីគោ។
៦/កសិករឈ្នោះ សិុន ភា (ប្រុស)កសិករចិញ្ចឹមជ្រូកអាជីព រស់នៅភូមិតាសំ ឃុំអូរស្វាយ មានបា៣ក្បាល មេ១៣ក្បាល ក្នុងមួយខែគាត់អាចបញ្ចេញកូនជ្រូកលក់បានគិតជាមធ្យមចំនួន ២០ក្បាល(ក្នុងមួយខែ មេជ្រូក ២ក្បាលបង្កើតកូនបានជាមធ្យម២០ក្បាលរៀងរាល់ខែ)ក្នុង១ក្បាលតម្លៃ ២៧០,០០០៛ ក្នុងមួយឆ្នាំចំណូលពីការលក់កូនជ្រូកសរុបបានចំនួន ៦៤,៨០០,០០០៛។
+បញ្ហាប្រឈម
-កូនជ្រូករាគបណ្តាលមកពីកត្តាអាកាសធាតុក្តៅ ។
៧/កសិករឈ្មោះ ហេង អ៑ន់ អាយុ៥៨ឆ្នាំ មានបទពិសោធដាំរយៈពេល២៥ ឆ្នាំហើយ លូវគាត់ដាំណាំចំនួន១១មុខ កម្លាំងពលកម្មដាំបន្លែពីរនាក់ ប្រភពទឹកស្រោចស្រពទឹកស្រះ២កន្លែង និងផ្ទៃដីដាំដុះទំហំ២៥០០ម៉ែត្រការេ ដំណាំវិលជុំ ។ទីផ្សារលក់បន្លែផ្សារត្រពាំងប្រាសាទ និងម៉ូយតាមភូមិ និងទទួលបានប្រាក់ចំណូល២០,០៧០,០០០៛/ ឆ្នាំ