ចុះប្រមូលព័ត៌មានអំពី សត្តានុពលផលិតកម្មកសិកម្ម ,ការចិញ្ចឹមសត្វ, ការដាំដំណាំបន្លែ ,ដំណាំស្រូវ និងប្រជាពលរដ្ឋចំណូលស្រុក ក្នុងក្រុងសំរោង
ចេញ​ផ្សាយ ១២ ឧសភា ២០២០
501

នៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្មកាន់នៅក្រុងសំរោង បានចុះប្រមូលព័ត៌មានអំពី សត្តានុពលផលិតកម្មកសិកម្ម ,ការចិញ្ចឹមសត្វ, ការដាំដំណាំបន្លែ ,ដំណាំស្រូវ និងប្រជាពលរដ្ឋចំណូលស្រុក ដោយបានពិភាក្សាជាមួយចៅសង្កាត់៖

-  សង្កាត់កូនក្រៀល ចំនួន០១ភូមិ

-  សង្កាត់សំរោងចំនួន១៨ភូមិ ក្នុងនោះប្រមូលព័ត៌មានបានំនួន០៣ភូមិ  នៅក្នុងក្រុងសំរោង សរុបបានចំនួន០៤ភូមិ ដែលមានសត្តានុពល និងលទ្ធផលមានខាងក្រោម៖

+សង្កាត់កូនគ្រៀល

១/ ភូមិត្រពាំងវែង

»មានចំនួនគ្រួសារសរុប១៧៩គ្រួសារ ស្មើនឹង៧៣២នាក់ នោះស្រ្តី៣៤៩នាក់

ក. ការចិញ្ចឹមមាន់៖ មិនមានកសិករចិញ្ចឹមមាន់អាជីវកម្ម

ខ/ អ្នកចំណូលស្រុក

»មានអ្នកចំណូលស្រុក ចំនួន០៩ ក្នុងនោះស្រ្តី០៣នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះ)

គ/ ផលិតកម្មដំណាំបន្លែ

» មានអ្នកដាំលក្ខណៈអាជីពចំនួន០៣គ្រួសារ

១. ឈ្មោះ ទឹង តារា  ភេទស្រី អាយុ៤៩ឆ្នាំ មានផ្ទៃដីដាំបន្លែទំហំ១៦០០ម៉ែត្រការ៉េ  ដាំបន្លែត្រសក់ ននោង,ត្រឡាច, សណ្ដែកកួរ,ត្រកួន, និងមានផ្ទៃដីដាំឪឡឹកចំនួន០១ហិកតា។

២. ឈ្មោះ ធឹម ឡាយ  ភេទស្រី អាយុ ៥៥ឆ្នាំ មានផ្ទៃដីដាំបន្លែ២៥០០ម៉ែត្រការ៉េ  ដាំបន្លែសណ្ដែកកួរ,ត្រសក់, ល្ពៅ ,ឪឡឹក។

៣. ម៉ា ឃ្លី ភេទស្រី អាយុ៥៥ឆ្នាំ មានផ្ទៃដីដាំបន្លែទំហំ៣២០០ម៉ែត្រការ៉េ  ដាំបន្លែត្រសក់ទ្រើង ,សណ្ដែកកួរ, ត្រសក់ស្រូវ ។

ឃ/ ការចិញ្ចឹមត្រី មិនមានអ្នកចិញ្ចឹម

+សង្កាត់សំរោង

២/ ភូមិអូរឫស្សី

»មានចំនួនគ្រួសារសរុប៥៦គ្រួសារ  មានប្រជាជនសរុប៣០២ ក្នុងនោះមានស្រីចំនួន១៤៨នាក់។

ក. អ្នកចំណូលស្រុក

»មានអ្នកចំណូលស្រុក ចំនួន១៩ ក្នុងនោះស្រ្តី០៩នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះបន្លែ)

ខ. ការចិញ្ចឹមមាន់៖

»មិនមានកសិករចិញ្ចឹមមានលក្ខណៈអាជីព មានតែចិញ្ចឹមលក្ខណៈគ្រួសារ

គ/ ផលិតកម្មដំណាំបន្លែ មានចំនួន២១នាក់ និងមានអ្នកដាំពេញមួយឆ្នាំចំនួន០៨គ្រួសារ ដោយមានដាំបន្លែ

ពពួកបន្លែស្ពៃគ្រប់មុខ រួមជាមួយស្ពៃក្ដោប, ខាត់ណាផ្កា,ល្ពៅ,ត្រសក់ , ត្រប់ ,សណ្ដែកកួរ, ត្រកួន,សាឡាត,

ជាមធ្យមកសិករម្នាក់មានផ្ទៃដីដាំដុះទំហំ០.៥ហិកតា។

ឃ/ ដំណាំស្រូវ

»កសិករមានដីស្រែជាមធ្យមចំនួន០៥ហិកតា និងប្រើពូជប្រភេទស្រូផ្ការំដួលប្រមាណ០៨% និងពូជផ្សេងៗ

 +បញ្ហាប្រឈម៖

-  ស្ពៃក្ដោបរលួយស្រទាប់ស្លឹក

-  កសិករខ្វះប្រភពទឹកស្រោចស្របនៅចន្លោះពាក់កណ្ដាលខែកុម្ភៈដល់ខែឧសភា

-  គុណភាពដីដាំបន្លែធ្លាក់ចុះ(មិនសូវល្អដូចមុន)

+ ផែនការបន្ដ៖

- កសិករមួយចំនួននឹងស្ដារស្រះតាមលទ្ធភាពដែលអាចធ្វើបាន

  - រៀបចំសាកល្បងដំាំដុះដើម្បីឈានដល់ការធ្វើកុងត្រា ជាមួយក្រុមហ៊ុន Agro-Nature

៣/ ភូមិកណ្តែក

»មានចំនួនគ្រួសារសរុប១៨៩ គ្រួសារ ស្មើនឹង៩៧១ នាក់ នោះស្រ្តី៤៩៦នាក់

ក. ការចិញ្ចឹមមាន់៖

១.កសិករចិញ្ចឹមទាយកស៊ុត ឈ្មោះ សូ យក់សេង ចិញ្ចឹមទាពង ចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០១៧មកហើយដំបូងឡើយគាត់មានត្រឹមមេទា១៣២ក្បាល។បច្ចុប្បន្នគាត់មានមេទា២៤០០ក្បាលកំពុងតែផ្តល់ពងការចិញ្ចឹមទារបស់គាត់ទទួលបានជោគជ័យគាត់អាចរកចំណូលបានចន្លោះ៣៥ម៉ឺនរៀលទៅ៤០ម៉ឺនរៀលក្នុងមួយថ្ងៃហើយគាត់មានគម្រោងបង្កើនមេទាអោយបាន៤០០០ក្បាល ព្រោះមានត្រូវការពងទាក្នុងខេត្តច្រើន។

២.លោក អ៊ុន កត្តា ចិញ្ចឹមមាន់ មានចិញ្ចឹមមេពូជផ្តល់ពង ៦០ក្បាល,សាច់១៥០ក្បាល និងកង្កែប២៧៥០ក្បាល។ គាត់លក់សាច់ និងកូនមាន់ភ្ញាស់ជាបន្តបន្ទាប់ព្រោះគាត់មានម៉ូយតាមហាងនិងតាមប្រពន្ធ័onlineហើយក្នុង១ខែគាត់អាចរកចំណូលបាន១,២លានទៅ១,៥លានរៀល ចំណែកកង្កែបមិនទាន់គិតបញ្ចូលព្រោះទើបចាប់ផ្តើមចិញ្ចឹមបាន១ខែ។

ខ/ អ្នកចំណូលស្រុក

»អ្នកចំណូលស្រុក ចំនួន០៥ ក្នុងនោះស្រ្តី០២នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះបន្លែ)

គ/ដំណាំបន្លែ

១/ ឈ្មោះ ហ៊យ សុភាន់ កសិករដាំដំណាំបន្លែ មានផ្ទៃដីដាំបន្លែមានចំនួន០១ហិកតា ក្នុងនោះមាន៖

»ដំណាំត្រសក់៖ (មាន ០២កន្លែង)មានផ្ទៃដី ៤០x៥០ម៉ែត្រ

-ប្រមូលផលបានចំនួន១៥ថ្ងៃហើយ ក្នុង១ថ្ងៃគាត់ប្រមូលផលបានចំនួន ៤០-៥០គ.ក /២០០០៛

-ដាំដំណាំត្រសក់គាត់ដាំកន្លែង១ទៀត មានទំហំផ្ទៃដី ៥០x៦០ម៉ែត្រ

-ប្រមូលបានចំនួន ០៤ដងហើយ បាចំនួន ៣០០គ.ក/២០០០៛

»ដំណាំត្រប់ស្រួយ៖ មានចំនួន ១២រង ប្រមូលបានចំនួន ១០ថ្ងៃ ក្នុង១ថ្ងៃ ៥០-១០០គ.ក/២០០០៛

»ដំណាំត្រប់វែង៖ មានចំនួន ០២រង ប្រមូលផលបានចំនួន ១០ថ្ងៃហើយ ក្នុង១ថ្ងៃ ៣០-៤០គ.ក(តម្លៃបោះដុំ=១៥០០៛ និងលក់ខ្លួនឯងបានតម្លៃ= ៣០០០៛ ក្នុង១គីឡូក្រាម)

»ដំណាំម្ទេស៖ មានចំនួន ១២រង ប្រមូលផលបានចំនួន ២០-៣០គ.ក ក្នុង១ថ្ងៃ ,តម្លៃក្នុង១គីឡូក្រាម=៥០០០៛

+ ផែនការបន្ត៖ ដាំត្រសក់ផ្អែម,ត្រសក់ទ្រើង, សណ្តែកកួ (ក្នុងខែ៥ និង ខែ៦)

+ បញ្ហាប្រឈម៖ ជំងឺ,សត្វល្អិត(រុយស ពីងពាងក្រហម)

+ សំណូមពរ៖ ផ្តល់បច្ចេកទេសបន្ថែម និងថវិការឥណទាន

៤/ ភូមិភ្នៀត

»មានចំនួនគ្រួសារសរុប១៦៥ គ្រួសារ ស្មើនឹង៦៤៥ នាក់ នោះស្រ្តី៣២៤នាក់

ក. ការចិញ្ចឹមមាន់៖

» លោក លីវ សុខុម ចិញ្ចឹមមាន់ មានមេមាន់២០០ក្បាលផលិតពង និងទទួលទិញពងពីកសិករដទៃដើម្បីភ្ញាស់លក់ចែកចាយក្នុងខេត្តនិងក្រៅខេត្តហើយគាត់អាចរកចំណូលបានប្រហែល២លានរៀលទៅ៤លានរៀល/១ខែ។

ខ/ ដំណាំបន្លែ

១.ឈ្មោះ ថុល ទិត្យ កសិករដាំដំណាំបន្លែមានផ្ទៃដីដាំបន្លែមានចំនួន ០.៨០ ហិកតា ក្នុងនោះមាន៖

»ដំណាំត្រប់វែង៖ មានផ្ទៃដី ៣០x៦០ម៉ែត្រ ម្រមូលផលបានចំនួន ១០០០គ.ក/១៥០០៛

»ដំណាំត្រប់ស្រួយ៖ មានផ្ទៃដី ១៦x៤០ម៉ែត្រ ទើបនឹងដាំ

»ដំណាំម្ទេស៖ មានផ្ទៃដី ៣០x៦៥ម៉ែត្រ ម្រមូលផលបានចំនួន ១៥០០គ.ក/៣០០០៛

១ថ្ងៃ អាចបេះបានចំនួន ៣០-៤០គ.ក

២/ ឈ្មោះ ហ៊ំ សុនី កសិករដាំដំណាំបន្លែ មានផ្ទៃដីដាំបន្លែមានចំនួន  ០.១៦ ហិកតា ក្នងមាន៖

»ដាំដំណាំ ចំនួន ០៦មុខ (ត្រកួន,ជីគ្រប់មុខ,ម្ទេស,ត្រប់,ស្ពៃចង្កឹះ

»ដំណាំត្រកួន៖មានចំនួន០៦រង ក្នុង១រង ប្រមូលផលបានចំនួន ៣០គ.ក/១៥០០៛

»ដំណាំត្រប់ ៖ មានចំនួន ៤រង ប្រមូលផលបាន ១០០គ.ក/៨០០៛

»ដំណាំម្ទេស៖ មានចំនួន ៥រង ប្រមូលបានចំនួន១០គ.ក/២០០០៛(ដំណាំជួបបញ្ហាជំងឺ,សត្វល្អិត)

៣/ ឈ្មោះ ហឿយ តន់ កសិករដាំដំណាំបន្លែ មានផ្ទៃដីដាំបន្លែមានចំនួន ក្នុងនោះមាន៖

»មានដាំដំណាំ ចំនួន ០៣មុខ (ត្រកួន,ជីគ្រប់មុខ,ម្ទេស)

»ដំណាំត្រកួន៖ មានចំនួន១១រង

»ដំណាំម្ទេស៖ មានចំនួន ១០រង ប្រមូលបានចំនួន៣ដង សរុប ៤២០គ.ក/២០០០៛

»ដំណាំជីគ្រប់មុខ៖ មានចំនួន ០៨រង (មិនទាន់បានប្រមូលផល)

៤/ ឈ្មោះ ស្មឿន តម កសិករដាំដំណាំបន្លែ នៅភូមិភ្នៀត សង្កាត់សំរោង ខេត្តឧត្តមានជ័យ ផ្ទៃដីដាំបន្លែមានចំនួន ក្នុងនោះមាន៖

»ដំណាំត្រកួន៖ មានចំនួន១៣រង បានប្រមូលផល ចំនួន០៣រង សរុបទិន្នផល ១៣៦គ.ក/១២០០៛ក្នុង១ថ្ងៃអាចប្រមូល បានចំនួន ៤០គ.ក

+ ផែនការបន្ត៖ ដាំត្រកួន ,ជីគ្រប់មុខ, ត្រសក់-ត្រសក់ទ្រើង, សណ្តែកកួ ,ននោង,ត្រឡាច,ត្រប់,ម្ទេស,ស្ពៃចង្កឹះ

+ បញ្ហាប្រឈម៖ ជំងឺ,សត្វល្អិត និងខ្វះប្រភពទឹកស្រោចស្រព,

+ សំណូមពរ៖ ផ្តល់បច្ចេកទេសបន្ថែម  ,ថវិកាឥណទាន និងជីកពង្រីស្រះទឹកបន្ថែម

ចំនួនអ្នកចូលទស្សនា
Flag Counter