ថ្ងៃអាទិត្យ០៤រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ លោក មាន ម៉ិក មន្រ្តីអនុវត្តគម្រោងឈេន បានចុះបណ្តុះបណ្តាលបច្ចេកទេស គ្រប់គ្រង់ជម្ងឺ និងសត្វល្អិតលើដំណាំបន្លែ ដល់ក្រុមកសិករគម្រូ នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ដែលមាន សកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖
+ សកម្មភាព
- មានកសិករចូលរួមសរុបចំនួន០៦នាក់ ស្ត្រី០២នាក់
- រំលឹកមេរៀនចាស (ការផ្តល់សារធាតុចិញ្ចឹម, គណនាជី, IPM និងការអនុវត្តកសិកម្មល្អ)
- បង្ហាញពីការគ្រប់គ្រង់ជម្ងឺ និងសត្វល្អិត
- លក្ខខ័ណ្ឌ សមស្របដែលបង្ករអោយកើតមានជម្ងឺ និងសត្វល្អិតលើដំណាំបន្លែ
- ប្រភេទជម្ងឺសំខាន់ៗលើដំណាំបន្លែ
- ប្រភេទសត្វល្អិតសំខាន់ៗលើដំណាំបន្លែ
- វិធានការការពារ នឹងកម្ចាត់
- ការចុះពិនិត្យផ្អាល់ក្នុងចម្ការ (ដំណាំម្ទេសដៃនាង និងត្រប់ស្រួយ) ស្ថានភាពដំណាំគឺមានការលូតលាស់ខ្សោយ និងមានវត្តមានសត្វល្អិត (ការថែទាំមិនបានល្អ, ការគ្រប់គ្រងទឹក, ការផ្តល់សារធាតុចិញ្ចឹម និងការគ្រប់គ្រង់សត្វល្អិតបានដិតដល់)
+ លទ្ធផលសម្រេចបាន
ក្រោយពីបានរំលឹកមេរៀនចាស់ ការបង្ហាញលើទ្រឹស្តី និងការចុះពិនិត្យផ្ទាល់ក្នុងចម្ការបន្លែ កសិករទទួលបាននូវចំណេះដឹងមួយចំនួនដូចខាងក្រោម៖
- កសិករយល់ដឹងពីការគណនា នឹងផ្តល់នូវសារធាតុចិញ្ចឹមទៅដល់ដំណាំបន្លែ
- យល់ពីគោលការណ៍ IPM ក្នុងការគ្រប់គ្រងដំណាំបន្លែ
- ចងចាំចំណុចទាំង១០ សម្រាប់តម្រូវការក្នុងការអនុវត្តកសិកម្មល្អ
- យល់ដឹងពីលក្ខខណ្ឌទាំងបីដែរបង្ករអោយកើតមានជម្ងឺ (អាកាសធាតុ, ភ្ងាក់ងាបង្ករ និងដំណាំជម្រូក)
- យល់ដឹងពីប្រភេទសត្វល្អិត លក្ខណៈបំផ្លាញ និងវិធានការការពារ
បន្ទាប់ពី បានចុះពិនិត្យដំណាំផ្ទាល់ក្នុងចម្ការសង្កេតឃើញថា៖
- ដំណាំ(ម្ទេស និងត្រប់ស្រួយ) ខ្វះនូវសារធាតុចិញ្ចឹម
- និងមានវត្តមានសត្វល្អិត (ពីងពាងក្រហម, រុយស និងទ្រិប)
+បានផ្តលអនុវសាសន៍
- ដាក់ជីបំប៉ន បញ្ជូលទឹអោយបានទៀតទាត់
- សំអាតរុក្ខជាតិជម្រូកក្នុងចម្ការ
- និងវិធានការចុងក្រោយ គឺប្រើថ្នាំពុលគីមីដែលមានសមាសធាតុ (Chlorfenapy 24%SC +Synergist, Lambda-cyhalothrin10.6% +thiamethoxam 14.1%)