ចុះបណ្តុះបណ្តាលដល់កសិករគម្រូដាំបន្លែលក្ខណៈអាជីពស្តីអីការគ្រប់គ្រងជំងឺ និងសត្វល្អិតដល់កសិករនៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ១២ ឧសភា ២០២០
287

ថ្ងៃសៅរ៍ ៣ រោច ខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ លោក សំ  បុង មន្ត្រីអនុវត្តគម្រោងឈេន បានចុះបណ្តុះបណ្តាលដល់កសិករគម្រូដាំបន្លែលក្ខណៈអាជីពស្តីអីការគ្រប់គ្រងជំងឺ និងសត្វល្អិតដល់កសិករនៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដោយមានអ្នកចូល រួមសរុបចំនួន០៧/០៣នាក់ ។
+គោលបំណង
-ពង្រឹងបច្ចេកទេសផលិតកម្មគន្លឹះដល់ កសិករគម្រូ 
-កំណត់ការគាំទ្រកសិករដោដាក់បញ្ចូល
ការអនុវត្ត កសិកម្មល្អ(CamGap) និងកសិករឆ្លាតវៃ(CSA)ការពារគ្រោះមហន្ត
រាយ(DRR)យេនឌ័រ(Gee and Wee) ។
+សកម្មភាពបានពន្យល់កសិករឱ្យយល់ពីត្រីកោណជំងឺមានបីគឺ ទីជម្រកដែលទទួលជំងឺ លក្ខខ័ណ្ឌបរិស្ថានសមស្រប និងភ្នាក់ងារចម្លង( Pathogen) ។ បានបង្ហាញវិធីសាស្ត្រដោះស្រាយត្រីកោណជំងឺគឺ ប្រើប្រាស់ពូជធន់ ដាំដំណាំឆ្លាស់មុខ គ្របរង និងតាមចន្លោះរង កាត់បន្ថយដង់សុីតេដំណាំ លើករងឱ្យខ្ពស់ មានប្រព័ន្ធបង្ហូរទឹក និងកាត់តាក់តែងមែក សម្អាតដំណាំចាស់ការពារឆ្លងជំងឺផ្សិត ។
+បានសង្ខេបមេរៀនការអនុវត្តកសិកម្មល្អ CamGAP ឱកសិករយល់ដឹងអំពីគ្រោះថ្នាក់ និងប្រភពនៃភាពកខ្វក់ដល់ផលិតកម្មបន្លែ  ដើម្បីគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងបង្កើនសមត្ថភាពក្នុងការកត់ត្រា និងវាយតម្លៃស្តង់ដាផលិតកម្មបន្លែ ។
+បញ្ហាប្រឈម កូនដំណាំងាប់ច្រើន និងឡើងស្ត្រេស ដោយសារអាកាសធាតុក្តៅខ្លាំងពេក ។
+ផែនការបន្ត
-រៀនអំពីការវិភាគសេដ្ឋកិច្ច និងបច្ចេកទេសប្រមូល
+បានជ្រើសរើសកសិករឈ្មោះ អុឺម ឈាន(ប្រុស) ដាំបន្លែលក្ខណៈអាជីព អនុវត្តកសិកម្មល្អCamGAP 
ទីតាំងដីទំហំ៣០×៥៥ម៉ែត្រ
ដំណាំដាំតដើមប៉េងប៉ោះលើត្រប់ចំនួន០៧រងប៉េងផ្លែធំ និងប៉េងប៉ោះផ្លែតូចJerry ចំនួន១០រង កសិករគាត់នឹងធ្វើរបង និងដាំដំណាំអន្ទាក់ចំនួន២រង ។

ចំនួនអ្នកចូលទស្សនា
Flag Counter