នៅថ្ងៃព្រហស្បតិ៍ ០១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ កញ្ញា ស៊ា សុភី បានចុះតាមដានការដាំដុះដំណាំបន្លែរបស់កសិករនៅក្នុងបណ្ដុំអាជីវកម្មស្រះឈូក ដោយបានជួបជាមួយកសិករនៅ:
+ ភូមិស្រះឈូក
- កសិករ សុខ ម៉ៅ បានដាំស្ពៃក្រញ៉ាញ់លើផ្ទៃដី៨x ២៥ម៉ែត្រ ដោយប្រើស្បៃកាត់បន្ថយកំដៅ ។
-កសិករ ជឿន សារឿន បានដាំសណ្ដែកកួរ លើផ្ទៃដី១៦០០ម៉ែត្រការ៉េ ដោយចែកជា៣វគ្គបន្ដគ្នា ដោយសារ:ខ្វះទឹកស្រោចស្រប់ និងពិបាកលក់ពេលប្រមូលផល។
- កសិករ ខាន់ ម៉ៅ បានពិភាក្សាជាមួយតំណាងក្រុមហ៊ុន NAV ដើម្បីរៀបចំផែនការដាំដុះខាត់ណាផ្កាពណ៍លឿង លក់អោយក្រុមហ៊ុន ដោយក្នុង១គីឡូ តម្លៃ ៣៥០០។
+ ភូមិសន្ដិភាព
បានជួបពិភាក្សាជាមួយកសិករ ឃឹម សំរិទ្ធ ដែលចាប់រម្មណ៍ដាំឱឡឹកពណ៍លឿងលក់ឲ្យក្រុមហ៊ុន NAV កសិករត្រូវសិក្សាពីលក្ខខ័ណ្ឌផ្សេងៗ និងតម្លៃរបស់ក្រុមហ៊ុន
+ ភូមិទឹកជំ
- កសិករ សន សាន បានដាំត្រសក់ផ្អែមវគ្គថ្មីចំនួន២៥០០កូន ហើយកសិករនេះក៏ចាប់អារម្មណ៍ដាំខាត់ណាផ្កាពណ៍លឿនផងដែរ។
- កសិករ ម៉ៅ ម៉ៃ ដាត្រសក់ស្រូវ លើផ្ទៃដី ២០x៣០ម៉ែត្រ បានចាប់ផ្ដើមប្រមូលផបាន៥ថ្ងៃ ដោយក្នុងមួយថ្ងៃប្រមូៈផលបាន៥០គីឡូ តម្លៃ/១៥០០៛ និងបានបណ្ដុះកូនត្រប់ដើម្បីតគល់ជាមួយប៉េងប៉ោះចំនួន ៨០០កូន។
+ភូមិអូរុន
កសិករ ចាវ យ៉ុម បច្ចុប្បន្នមិនមានទឹកគ្រប់គ្រាន់ទេ ប៉ុន្ដែគាត់ចាបអារម្មណ៍ដាំល្ពៅទ្រូ អោយក្រុមហ៊ុនNAV នៅពេលខាងមុខ ។
ចំពោះកសិករដែលចាប់អារម្មណ៍ដាំដុះដើម្បីលក់ឱ្យក្រុមហ៊ុន នឹងត្រូវជួបពិភាក្សាម្ដងទៀត ដើម្បីរៀបចំផែនការដាំដុះជាមួយគ្នា។
បញ្ហាប្រឈម
- កសិករភាគច្រើនខ្វះទឹកស្រោចស្រប់
សំណូមពរ
- កសិករបានស្នើរដល់គម្រោងឈេនដើម្បីស្ដារស្រះ និងខួងអណ្ដូងចំនួន២កន្លែង។
ផែនការបន្ដ
- ចុះតាមដានកសិករផ្សេងទៀត ដើម្បីកៀងគរកសិករដែលមានលទ្ធភាពផលិតចូលក្នុងបណ្ដុំអាជីវកម្មបន្ថែម និងជំរុញដល់ការដាំដុះរបស់កសិករ ពិសេសកសិករដែលត្រូវសាកល្បងជាមួយក្រុមហ៊ុនប្រមូលទិញបន្លែ។