កិច្ចប្រជុំពិភាក្សា ស្តីពីដំណើរការគម្រោងឈេន៣
ចេញ​ផ្សាយ ១២ ឧសភា ២០២០
179

-រសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ០៧ ខែឧសភា ឆ្នាំ២០២០ លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីអនុវត្តគម្រោង បានចូលរួមប្រជុំពិភាក្សា ស្តីពីដំណើរការគម្រោងឈេន៣ ជាមួយលោក កាំង ចាន់ឡែន ទីប្រឹក្សាប្រចាំខេត្តឧត្តរមានជ័យ  ដោយផ្តោតលើនិរន្តភាព ហើយកិច្ចពិភាក្សាមានលទ្ធផលដូចខាងក្រោម ៖

១.ភាពជោគជ័យសំខាន់ក្នុងគម្រោងឈេនវគ្គ២នេះ :
-ក្រុមកសិករបានផ្លាស់ប្តូរពីការដាំហូប ទៅដាំលក់
-កើនឡើងផ្ទៃដីដាំដុះ
-កើនឡើងចំណេះដឹងបច្ចេកទេស
-ចេះប្រើបច្ចេកទេសទំនើប
-ផ្សារភ្ជាប់តួរទីផ្សារ
-ចងក្រងបណ្តុះអាជីវកម្ម

២.ការអភិវឌ្ឍវិស័យសាកវប្បកម្ម : 
-កើនឡើងផលិតផលបន្លែក្នុងស្រុក
-កាត់បន្ថយការនាំចូល
-មានក្រុមហ៑ុនចុះកិច្ចសន្យាទិញ

៣.បញ្ហាប្រឈមដែលនៅសេសសល់ក្នុងគម្រោងឈេន២  :
-ខ្វះប្រភពទឹក
-ផ្សារណាត់មិនទាន់មានគ្រប់ស្រុក
-គាំទ្របន្តដល់កសិករគំរូ និងកសិករបង្គោល

៤.ដើម្បីបង្កើនចំនួនទទួលផលស្របពេលដែលកាត់បន្ថយធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស : 
-កែច្នៃផលិតផលបន្លែ
-ពង្រឹងកសិករគំរូ ដើម្បីជាភ្នាក់ងារផ្សព្វផ្សាយបន្ត
-កែច្នៃស្ថានីយទៅជាកន្លែងបណ្តុះបណ្តាល

៥.តម្រូវការគាំទ្រក្នុងគម្រោងឈេន៣
-ពង្រីកផលិតកម្មបន្លែតាមកិច្ចសន្យាអោយបានច្រើន
-ពង្រីក និងពង្រឹងបណ្តុំអាជីវកម្ម
-ពង្រឹងសមត្ថភាពកសិករគំរូ និងកសិករបង្គោល
-ជំរុញការបង្កើតចម្ការបង្ហាញ ដើម្បីផ្សព្វផ្សាយបន្តដល់កសិករផ្សេងៗទៀត

ចំនួនអ្នកចូលទស្សនា
Flag Counter