ចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះនៃអាជីវកម្មវគ្គទី២ នៅសាលាបឋមសិក្សាស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង
ចេញ​ផ្សាយ ១២ ឧសភា ២០២០
455

នៅថ្ងៃពុធ ១៥កើត ខែពិសាខ  ឆ្នាំជូត  ទោស័ក  ព.ស  ២៥៦៣    ត្រូវនឹងថ្ងៃទី០៦  ខែឧសភា  ឆ្នាំ២០២០    កញ្ញា ស៊ា សុភី លោក ស្រី សុខជា និងលោក ឈ្លើង កែសម្ភស្ស  បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះនៃអាជីវកម្មវគ្គទី២ នៅសាលាបឋមសិក្សាស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដោយមានអ្នកចូលរួម០៦នាក់ ស្រី០២នាក់។

 សកម្មភាព
- រំលឹកមេរៀន និងឆ្លុះបញ្ចាំងពីចំណុលល្អនៃមេរៀនវគ្គទី១ មួយចំណុច បន្ទាប់មកបង្ហាញពីប្រធានបទថ្មីដូចខាងក្រោម:
១. អារម្មណ៍ចំពោះលុយ
២. ការគ្របគ្រងចំណាយផ្ទាល់ខ្លួន
៣.រៀបចំគម្រោងផែនការថវិការ
៤. បង្ហាញគោលដៅនៃការសន្សំ
៥. បំណុល និងការប្រាក់
៦. បិទវគ្គ និងមតិចំណាប់អារម្មណ៍

 លទ្ធផល
      តាមរយៈលទ្ធផលនៃការវាយតម្លៃវគ្គ ឃើញថា កសិករមានការយល់ដឹងទាក់ទងនឹងប្រធានបទ និងបានអនុវត្តលើកិច្ចការមួយចំនួនបានល្អប្រសើរ ព្រមទាំងទទួលបានបទពិសោធន៍ថ្មីៗជាច្រើនព្រមទាំងការគ្រប់គ្រងចំណូល-ចំណាយគ្រួសារ និងការគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ ពិសេសបានប្តេចជ្ញាចិត្តយកទៅអនុវត្តន៍ផ្ទាល់ក្នុងមុខរបរផ្ទាល់ខ្លួនផងដែរ។

 ផែនការបន្ដ
  ចុះតាមដានការអនុវត្តន៍សកម្មភាពទាក់ទងនឹងប្រធានបទដែលបានរៀន និងណែនាំបន្ថែមនូវរាល់ចំណុចដែលកសិករខ្វះខាត និងចម្ងល់ផ្សេងៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter