នៅរសៀលថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ កញ្ញា ស៊ា សុភី បានចុះតាមដានការដាំដុះដំណាំបន្លែរបស់កសិករនៅក្នុងបណ្ដុំអាជីវកម្មអូរឬស្សី ដោយបានជួបជាមួយកសិករនៅ:
+ ភូមិឆ្អើប
- កសិករ ចក់ ស្រីមុំ បានដាំសណ្ដែកកួរ និងត្រសក់លើផ្ទៃដី១៦០០ម៉ែត្រការ៉េ
-កសិករ ស៊ុន ឈឹម បានរៀបចំដីដាំសណ្ដែក ត្រសក់ ននោង និងត្រឡាច លើផ្ទៃដី១៦០០ម៉ែត្រការ៉េ ប៉ុន្ដែខ្វះទឹកស្រោចស្រប់
- កសិករ ម៉ាប់ ឈាង ដំណាំសណ្ដែកកួរ បានប្រមូលផលអស់ និងកំពុងរៀបចំដីដាំត្រសក់ និងសណ្ដែកកួរលើផ្ទៃដី១៥x៣០ម៉ែត្រ។
+ ភូមិកណ្ដោលដុំ
- កសិករ អឿន នី មិនទាន់បានដាំដុះ ដោយសារ។
- សាំង សល់ បានរៀនចំដីទំហំ៣រ៉ៃ សម្រាប់ដាំត្រសក់ សណ្តែកកួរ ត្រឡាច និងននោង នៅពេលឆាប់ៗខាងមុននេះ។
+ ភូមិត្រពាំងវែង
- កសិករ តឹង តារា បានដាំត្រសក់ស្រូវលើផ្ទៃដី ១៥x២៥ម៉ែត្រ ដាំត្រកួន ១០x៤០ ត្រកួន ១៥x១០
- កសិករ ម៉ា ឃ្លី ដាំសណ្ដែកកួរ ផ្ទៃដី ១៥x៤០ម៉ែត្រ បានចាប់ផ្ដើមប្រមូលផល ត្រសក់ស្រូវ ២០x៤០ម៉ែត្រ ប្រមូលផលជិត២៥ថ្ងៃ។
បញ្ហាប្រឈម
- កសិករពិបាកក្នុងការដាំដុះដោយសារកំដៅខ្ពស់
- កសិករភាគច្រើនខ្វះទឹកស្រោចស្រប់
សំណូមពរ
- កសិករ ស៊ុន ឈឹម បានស្នើរដល់គម្រោងឈេនដើម្បីស្ដារស្រះ ដែលមានទំហំ ១៥x២៥ ម៉ែត្រ គាត់បានស្មានក្នុងគ្រោងចំណាយប្រមាណជា៤លានរៀល។
ផែនការបន្ដ
- ចុះតាមដានកសិករផ្សេងទៀត ដើម្បីកៀងគរកសិករដែលមានលទ្ធភាពផលិតចូលក្នុងបណ្ដុំអាជីវកម្មបន្ថែម និងជំរុញដល់ការដាំដុះរបស់កសិករ ពិសេសកសិករដែលត្រូវសាកល្បងដើម្បីធ្វើកុងត្រាជាមួយក្រុមហ៊ុនប្រមូលទិញបន្លែ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម