វគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះនៃអាជីវកម្ម
ចេញ​ផ្សាយ ១២ ឧសភា ២០២០
184

នៅថ្ងៃចន្ទ ១៣កើត ខែពិសាខ  ឆ្នាំជូត  ឯកស័ក  ព.ស  ២៥៦៣    ត្រូវនឹងថ្ងៃទី០៤  ខែឧសភា  ឆ្នាំ២០២០ លោក សេន បូរ៉ែន សហកាជាមួយ លោកស្រី យឹង លាប   និងលោក ស្រី សុខជា បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះនៃអាជីវកម្ម នៅមន្ទីរកិច្ចការនារី ដោយមានអ្នកចូលរួម០៨នាក់ ស្រី០០៣នាក់។
   ការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះនៃអាជីវកម្មនេះ នឹងរៀបចំ០២សប្ដាហ៍ម្ដងៗ សរុបចំនួន០៦វគ្គ  នេះជាលើកទី០២

 **សកម្មភាព
- រំលឹកមេរៀនចាស់
- បង្ហាញពីអារម្មណ៍ចំពោះលុយ
- បង្ហាញពីការគ្របគ្រងចំណាយផ្ទាល់ខ្លួន
- រៀបចំគម្រោងផែនការថវិការ
- បង្ហាញគោលដៅនៃការសន្សំ
- ស្វែងយល់បំណុល និងការប្រាក់
- បិទវគ្គនិងមតិចំណាប់អារម្មណ៍

 លទ្ធផល
      តាមរយៈលទ្ធផលនៃការវាយតម្លៃវគ្គ ឃើញថា កសិករមានការយល់ដឹងបទពិសោធន៍ថ្មីៗជាច្រើន ក្នុងការគ្រប់គ្រងអាជីវកម្ម និងបានប្តេចជ្ញាចិត្តយកទៅអនុវត្តន៍ផ្ទាល់ក្នុងមុខរបរផ្ទាល់ខ្លួនផងដែរ។

 ផែនការបន្ដ
  - ចុះតាមដានកសិករពីការអនុវត្តន៍នូវសកម្មភាពដែលបានរៀន និងប្រឹក្សាយោបល់បន្ថែមដល់កសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter