នៅរសៀលថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក មាន ម៉ិក មន្រ្តីអនុវត្តគម្រោងឈេន បានចុះបណ្តុះបណ្តាលបច្ចេកទេស ការផ្តល់សារធាតុចិញ្ចឹម វិធានការចម្រុះ(IPM) និងការអនុវត្តន៍កសិកម្មល្អ ដល់ក្រុមកសិករគម្រូ នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ដែលមានកសិករចូលរួមចំនួន០៤នាក់ ស្ត្រី០១នាក់ និងមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖ + សកម្មភាព
- បង្ហាញពីប្រភេទសារធាតុចិញ្ចឹមដែលត្រូវផ្តល់ទៅអោយបន្លែ
- ការគណនាជីដែលត្រូវប្រើលើបន្លែក្នុងផ្ទៃដី(១៦មx៤១ម) ប្រភេទជីអ៊ុយរ៉េ, ដេអាប៉េ និងកាលី
- បង្ហាញពីវីធានការចម្រុះគ្របគ្រងដំណាំ(IPM)
- វីធានការដាំដុះ, វិធានការគីមី និងវិធានការជីវសាស្ត្រ
- ការបង្ហាញពីការអនុវត្តន៍កសិកម្មល្អ (GAP)
- គោលបំណងនៃការអនុវត្តកសិកម្មល្អ
១- បង្កើនការយលដឹងពីប្រភេទនៃគ្រោះថ្នាក់ និងប្រភពនៃភាពកខ្វក់
២- បង្កើនការយល់ដឹងពីតម្រូវការ នៃការអនុវត្តន៍កសិកម្មល្អ ដើម្បីគ្រប់គ្រងសុវត្ថិភាពចំណីអារហា
៣- បង្កើនសមត្ថភាពក្នុងការកត់ត្រា និងវាយតម្លៃស្តង់ដាផលិតកម្មបន្លែ
- និយមន័យការអនុវត្តន៍កសិកម្មល្អ
- ការអនុវត្តន៍កសិកម្មល្អ នៅកម្ពុជា
- គ្រោះថ្នាក់ និងប្រភពនៃភាពកខ្វក់ (កត្តារូបសាស្ត្រ, គីមីសាស្ត្រ និងជីវសាស្ត្រ)
- តម្រូវការការអនុវត្តន៍កសិកម្មល្អ នៅកម្ពុជាមាន៖
- ប្រវត្ត និងការគ្រប់គ្រងទីកន្លែងដាំដុុះ
- ប្រភពនៃគ្រាប់ពូជដំណាំ
- ជី និងសារធាតុកែលម្អបង្កើនជីជាតិដី
- ទឹកសម្រាប់ស្រោចស្រព
- សារធាតុគីមី
- ប្រមូលផល និងការលើកដាក់កសិផល
- ភាពអាចស្វែងរកឃើញ និងប្រមូលត្រឡប់មកវិញ
- បណ្តុះបណ្តាល
- ឯកសារ និងកំណត់ត្រានានា
- និងការពិនិត្យមើលឡើងវិញនៅការអនុវត្តន៍
+ លទ្ធផលសម្រេចបាន
សម្រាប់ការចុះបណ្តុះបណ្តាលបច្ចេកទេសលើការផ្តល់នូវសារធាតុចិញ្ចឹម, វិធានការចម្រុះគ្រប់គ្រងដំណាំ (IPM) និងការអនុវត្តន៍កសិកម្មល្អ ដល់ក្រុមកសិករគម្រូសម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
- កសិករយល់ដឹងច្បាស់ពីប្រភេទជីដែលត្រូវប្រើប្រាស់លើដំណាំបន្លែ
- របៀបគណនាជីសម្រាប់ប្រើប្រាស់លើបន្លែក្នុងផ្ទៃដីដាំដំណាំជាក់ស្តែង
- យល់ដឹងពីគោលការសំខាន់ៗនៃវិធានការចម្រុះគ្រប់គ្រងដំណាំ (IPM)
- យល់ដឹងពីនិយមន័យនៃការអនុវត្តន៍កសិកម្មល្អ (GAP)
- យល់ដឹងពីគោលការសំខាន់ៗទាំង១០ ក្នុងតម្រូវការការអនុវត្តន៍កសិកម្មល្អនៅកម្ពុជា