នៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក សេន បូរ៉ែន មន្រ្តីអនុវត្តគម្រោងឈេន បានចុះពិនិត្យតាមដានការដាំដុះបន្លែ ការរៀបដីធ្វើចំការបង្ហាញ និងកំណត់ផែនការបន្តជូនដល់កសិករឈ្មោះ ទោះ សុផេន ភូមិអន្លង់វែង សង្កាត់កូនក្រៀល ក្រុងសំរោង ។
+សកម្មភាព
- កសិករ បានរៀបចំដីទំហំ ២៥០ ម៉ែត្រការ៉េ សម្រាប់ធ្វើចម្ការបង្ហាញលើដំណាំខ្ទឹមក្រហមរួចរាល់ ខ្ទឹមសរ
- កសិករ បានរៀបចំដីទំហំ ២៥០ ម៉ែត្រការ៉េ សម្រាប់ធ្វើចម្ការបង្ហាញលើដំណាំសណ្តែកួររួចរាល់
+បញ្ហាប្រឈម
-ស្រះអត់ទឹក
+ផែនការបន្ត
-រកទិញពូជខ្ទឹម
-ប្រគល់សម្ភារ និងរៀបចំប្រព័ន្ធស្រោចស្រព
-រៀបចំដាំដុះ ក្រោយពេលមានទឹកគ្រប់គ្រាន់
+សំណូមពរ
-គាំទ្រលើការស្តារស្រះ ដោយមានបដិភាគចូលរួម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម