នៅថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ឡៅ ចាន់សារុន មន្រ្តីអនុវត្តគម្រោងឈេន បានចុះពិនិត្យតាមដានតំណាំងអំពីការប្រជុំរៀបផែនការដាំដុះរបស់ក្រុម ដើម្បីធ្វើការកែលម្អរ និងគាំទ្រក្រុមកសិករដាំបន្លែ ស្ថិតនៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ភូមិយានត្បូង ឃុំអន្លង់វែង ភូមិស្លែងពណ៌ ឃុំត្រពាវតាវ ស្រុកអន្លង់វែង ។
- នៅភូមិឃ្លាំងកណ្តាល តំណាំងបានប្រជុំរៀបផែនការដាំដុះក្នុងក្រុមដោយមានកសិករ ៣នាក់មានផែនដាំដុះរួមាន៖
១.កសិករ អ៉ឹម សារិត
*ដាំស្ពៃចង្កេះ ផ្ទៃដីទំហំ ១៥០ ម៉ែត្រការ៉េ សាច់ថាវ ផ្ទៃដីទំហំ ១៥០ ម៉ែត្រការ៉េ ស្ពៃតឿ ផ្ទៃដីទំហំ ៩០ម៉ែត្រការ៉េ ដាំថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០
*បណ្តុះផ្សិតចំបើង ផ្ទៃដីទំហំ ២៥០ម៉ែត្រការ៉េ ដាំថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បេះបាន១ថ្ងៃ ១០គីឡូក្រាម តំលៃ ១៥០០០៛/គីឡូ
*និងមានផែនការដាំដុះបន្តទៀត ដូចជា ត្រសក់ ផ្ទៃដីទំហំ ១៨០០ម៉ែត្រការ៉េ សាច់ថាវ ផ្ទៃដីទំហំ ៦០០ម៉ែត្រការ៉េ និងពោតផ្ទៃដីទំហំ ១៨០០ម៉ែត្រការ៉េ គ្រោងដាំនៅក្នុងខែឧសភា។
២.កសិករ ឡែម ភាន ដាំឪឡឹក ផ្ទៃដីទំហំ ១៨០០ម៉ែត្រការ៉េ ដាំថ្ងៃទី៧ ខែ មេសា ដាំសណ្តែកកួរ ផ្ទៃដីទំហំ ៣០ ម៉ែត្រការ៉េ ដាំថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២០
៣.កសិករ រស់ សុផៃ គ្រោងដាំស្ពៃចង្កេះ ផ្ទៃដីទំហំ ៣៧៥ ម៉ែត្រការ៉េ ដាំថ្ងៃទី១ ខែ ឧសភា ។
-នៅភូមិយានត្បូង តំណាំងមិនទាន់បានប្រជុំរៀបផែនការដាំដុះក្នុងក្រុមទេ កសិករក្នុងក្រុម កំពុងដាំដុះ១ នាក់៖ កសិករ ឈុន យឿន ដាំត្រសក់ ផ្ទៃដីទំហំ ១៦០០ ម៉ែត្រការ៉េ ដាំថ្ងៃទី២០ ខែ មេសា និងពោត ផ្ទៃដីទំហំ ៨០០ ម៉ែត្រការ៉េ និងកសិករក្នុងក្រុមដទៃទៀតមិនទាន់បានដាំដុះទេដោយខ្វះខាត់ទឹកស្រោចស្រព។
-នៅភូមិស្លែងពណ៌ តំណាំងមិនទាន់បានប្រជុំរៀបផែនការដាំដុះក្នុងក្រុមទេ កសិករកំពុងដាំដុះ១ នាក់៖ កសិករ ហ៊ុយ ចរិយា បានដាំត្រប់ និងម្ទេស ផ្ទៃដីទំហំ ២០០០ ម៉ែត្រការ៉េ កុំពុងខ្វះខាត់ទឹកស្រោចស្រព កសិករក្នុងក្រុមមិនទាន់បានដាំដុះទេដោយខ្វះខាត់ទឹកស្រោចស្រព ។