ថ្ងៃអាទិត្យ ៥ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោក សំ បុង មន្ត្រីអនុវត្តគម្រោងឈេន បានចុះជ្រើសរើសកសិករដាំបន្លែលក្ខណៈអាជីព អនុវត្តកសិកម្មល្អ(CamGAP)នៅភូមិគោកចាន់រី ភូមិអូរឬស្សី សង្កាត់កូនក្រៀល សំរោង ក្រុងសំរោង ដោយមានអ្នកចូល រួមសរុបចំនួន០៣នាក់ ។
+គោលបំណងCamGAP
1. បង្កើនការយល់ដឹងអំពីការគ្រោះថ្នាក់ និងប្រភពនៃភាពកខ្វក់ដល់ផលិតកម្មបន្លែ ។
2. បង្កើនការយល់ពីតម្រូវនៃការអនុវត្តន៍កសិកម្មល្អដើម្បីគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ។
3. បង្កើនសមត្ថភាពក្នុងការកត់ត្រា និងវាយតម្លៃស្តង់ដាផលិតកម្មបន្លែ ។
+ចម្ការCamGAP ជាស្តង់ដាស្ម័គចិត្តមួយសម្រាប់អនុវត្ត ក្នុងអំឡុងពេលធ្វើផលិតកម្ម ពេលប្រមូលផល និងក្រោយពេលប្រមូលផល ដើម្បីការពារឬកាត់បន្ថយនូវគ្រោះថ្នាក់ជាអតិបរិមាលើ សុវត្ថិភាពចំណីអាហារ គុណភាពផលិត និងបរិស្ថាន សុខភាព សុវត្ថិភាព សុខមាលភាពរបស់កសិករ ។
+លទ្ធផល
ជ្រើសរើសបានកសិករ២នាក់ធ្វើចម្ការCamGAP នៅក្រុងសំរោង
១.លោក ង៉ែត សាវឿន ភូមិអូរឬស្សី
-ទីតាំងទំហំដី២៥ ×៥២/ម៉ែត្រការ៉េ
-កម្រិតកំហាប់pH(ដី)=៥ pH(ទឹក)=៦.៥
-គម្រោងដាំប៉េងប៉ោះ ០៥រង/២ជួរ
-គម្រោងដាំខាត់ណាផ្កា ០៥រង/២ជួរ
-គម្រោងដាំស្ពៃក្តោប ០៥រង/២ជួរ
-គម្រោងដាំសណ្តែកកួរ ០៦រង/ជួរ
២.លោក ម៉េង សារុន នៅភូមិគោកចាន់រី
- ទីតាំងដីទំហំ៣៥×៤៥ ម៉ែត្រការេ
-កម្រិតកំហាប់ដីpH =៦.៥
-គម្រោងដាំប៉េងប៉ោះ ១០រង/២ជួរ
-គម្រោងដាំជើរីGerry ០៣រង/២ជួរ
-គម្រោងដាំសណ្តែកកួរ ១០រង/ជួរ
-ដាំត្រសក់ទ្រើង ២០រង/ជួរ ។