ថ្ងៃសៅរ៍ ៤ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ លោក សំ បុង មន្ត្រីអនុវត្តគម្រោងឈេន បានចុះបណ្តុះបណ្តាលដល់កសិករគម្រូដាំបន្លែលក្ខណៈពាក់កណ្តាលអាជីពស្តីអីការគ្រប់គ្រងទឹក និងវិធានការចំរុះIPMនៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដោយមានអ្នកចូល រួមសរុបចំនួន០៥/០២នាក់ ។
+គោលបំណង
-ពង្រឹងបច្ចេកទេសផលិតកម្មគន្លឹះដល់ កសិករគម្រូ
-កំណត់ការគាំទ្រកសិករដោយដាក់បញ្ចូលការអនុវត្ត
~កសិកម្មល្អ(CamGap)
~កសិករឆ្លាតវៃ(CSA)
~ការពារគ្រោះមហន្តរាយ(DRR)
~យេនឌ័រ(Gee and Wee)
+ការគ្រប់គ្រងទឹកលើដំណាំត្រូវស្រោចស្រពធ្វើឡើងរាល់ថ្ងៃ ដើម្បីជៀសវាងសំណើមមានការឡើងចុះ ជាគោលគំនិតគឺឬសនឹងមិនមានការឈឺចាប់ ដោយសារតែការឡើងចុះនេះនាំឱ្យមានបញ្ហាស្រ្តេសដំណាំ ដើម្បីថែរក្សាសសៃឬសបឺតទឹក នោះការស្រោចមាន៣ប្រភេទ ដីខ្សាច់ស្រោច៣ដង/ថ្ងៃ ដីល្បាយស្រោច២ដង/ថ្ងៃ ដីឥដ្ឋស្រោច១ដង/ថ្ងៃ ដូច្នេះការគ្រប់គ្រងទឹកបានល្អ នឹងផ្តល់ឱ្យនូវប្រព័ន្ធឬសល្អ ផ្តល់នូវទិន្នផលច្រើន ទទួលបានប្រាក់ចំណូលខ្ពស់ ។ វិធានការចំរុះIPM(integrated Pest Management) វិធានការនេះប្រើកាត់បន្ថយការប្រើប្រាស់សារធាតុគីមីកសិកម្ម ដើម្បីទប់ស្កាត់ឥទ្ធិពលទៅលើបរិស្ថានឱ្យបានក្នុងកម្រិតអប្បរមា និងបន្ថយតម្លៃលើការកំចាត់ជំងឺ និងកត្តាចង្រៃៗ និងបង្កើនប្រាក់ចំណេញ និងវិធីសាស្ត្រកំចាត់មាន៣គឺ ជាភ្នាក់ងារកំចាត់តាមបែបជីវសាស្ត្រ(សត្រូវធម្មជាតិ ;សត្វមានប្រយោជន៍) វាអាចជាសត្វរំពារ ប៉ារ៉ាសុីត និងភ្នាក់ងារបង្កររោគ(ផ្សិត បាត់តេរី ឬវីរុស) ។ កំចាត់បែបដាំដុះគឺ ប្រើពូជធន់ ពិនិត្យ និងវាយតម្លៃកន្លែងដាំដុះ ដំណាំអន្ទាក់ សម្អាតស្មៅ ដង់សុីតេដំណាំ និងការឆ្លាស់មុខដំណាំការគ្រប់គ្រងទឹក ។ កំចាត់បែបគីមីគឺប្រើប្រាស់ថ្នំាគីមីបាញ់លើដំណាំ ។
+បញ្ហាប្រឈម កូនដំណាំងាប់ និងមានចៃសស្អិត និងដង្កូវសញ៉េ
វីធីសាស្រ្តដោះស្រាយ
កូនដំណាំងាប់មូលហេតុដោយសារកៅស៑ូគ្រប់រងប៉ើងដោយខ្យល់កន្ត្រាក់ នោះរលាក់ដើមក៏ងាប់ បានណែនាំឱ្យកសិករបន្ថែមដីសង្កត់តាមជើងរងឱ្យបានជាប់ល្អ និងឱ្យជីប្រឡាយរំដោះទឹក ។ ចៃសស្អិត និងដង្កូវសញ៉េ បានជួយណែនាំឱ្យកសិករសម្អាតដំណាំចាស់ៗចេញ ប្រើអន្ទាក់ពណ៌លឿងចាប់មេស្រាំងដង្កូវសញ៉េ និងថ្នាំមានសមាសធាតុAbametin កម្ចាត់។
+ផែនការបន្ត
-រៀនអំពីការអនុវត្តកសិកម្មល្អ(CamGAP) និងការគ្រប់គ្រងជំងឺ
ពេលរសៀលខ្ញុំបាទបានចុះជ្រើសរើសកសិករដាំបន្លែលក្ខណៈអាជីព អនុវត្តកសិកម្មល្អCamGAP នៅភូមិអូរគគីក្រោម ឃុំលំទង ស្រុកអន្លង់វែង
ជ្រើសរើសបានកសិករឈ្មោះ លោក យ៉ាន់ សៀប ទីតាំងដីទំហំ៥៧×៦០ម៉ែត្រ
ដំណាំដាំតដើមប៉េងប៉ោះលើត្រប់ចំនួន៤រង និងដំណាំត្រសក់ទ្រឿងចំនួន១០រង កសិករគាត់នឹងធ្វើរបង និងដាំដំណាំអន្ទាក់ចំនួន២រង ។