នៅថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ លោក ឡៅ ចាន់សារុន មន្រ្តីអនុវត្តគម្រោងឈេន បានចុះពិនិត្យតាមដានការដាំដុះបន្លែ ការរៀបដីធ្វើចំការបង្ហាញ និងនាំយកសម្ភារសម្រាប់ធ្វើចម្ការបង្ហាញលើដំណាំខ្ទឹមបារាំងពណ៌ស និងខ្ទឹមបារាំងពណ៌ក្រហម របស់កសិករ រស់ សុភន ស្ថិតនៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
+សកម្មភាព
- កសិករ បានរៀបចំដីទំហំ ៤៥០ ម៉ែត្រការ៉េ សម្រាប់ធ្វើចម្ការបង្ហាញលើដំណាំខ្ទឹមបារាំងពណ៌ស និងខ្ទឹមបារាំងពណ៌ក្រហម
-បានដាំដុះសណ្កែកកួរ ចំនួន ៧រង ប្រវែង ៣០ ម៉ែត កំពុងចាប់ផ្តើមប្រមូលផលបានមួយថ្ងៃ ៥គីឡូក្រាម តំលៃ ៣០០០រៀល/គីឡូ
-បានដាំដុះឪឡឹក លើផ្ទៃដី ៣០០០ម៉ែត្រការ៉េ កុំពុងធ្វើជើង
-យកសម្ភារសម្រាប់ធ្វើចម្ការបង្ហាញ ជូនដល់កសិករ
-បានរៀបចំផែនដល់កសិករធ្វើបន្ត ការធ្វើរានសម្រាប់បណ្តុះកូន និងការរៀបចំលាយដីទុកបណ្ដុះកូន។
- កសិករចម្ការបង្ហាញ បានបន្ដ និងពង្រីកផ្ទៃដីដាំដុះរួមនឹងអនុវត្តន៍ការដាំដុះតាមបច្ចេកទេសបន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម