នៅថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០
ក្រុមការងារចុះពិនិត្យការដាំបន្លែ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារស្រុកត្រពាំងប្រាសាទ
ទទួលបានលទ្ឋផលដូចខាងក្រោម៖
+ កសិករ ឈ្មោះ ព្រំ យ៉ុន (ស្រី)អាយុ៤៨ឆ្នាំ
រស់នៅភូមិ ថ្កូវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដាំបន្លែមានបីមុខ និងមានស្រះទឹកចំនួន 6 ស្រះដែលមានប្រវែង ២០ម*៤០ម។
-បន្លែត្រសក់ ១០រង ក្នុង១រង ៥០ម៉ែត្រ
ទិន្នផលសរុប ២៤តោន ចំណូលសរុបពីការដាំត្រសក់បានចំនួន 24 លានរៀល។
-ម្ទេស ដាំចំនួន១០រង ក្នុង១រង៥០ម៉ែត្រ
ទិន្នផលសរុបមួយ10តោន
ចំណូលពីការលក់សរុបបាន 10 លានរៀល។
-បន្លែត្រប់វែង និងត្រប់ស្រួយ ១០រង ក្នុង១រង៥០ម៉ែត្រ បានទិន្នផលសរុប 36 តោន ចំណូលពីការលក់ 54 លានរៀល។
-ចំណូលសរុបពីការលក់បន្លែបីមុខបានចំនួន ៨៨លានរៀល។
-ចំណាយសម្រាប់ធាតុចូលនិងកម្លាំងពលកម្មអស់ចំនួន 10 លានរៀល។
+ចំណូលពីការដាំត្រសក់ផ្អែមបានចំនួន 45 លានរៀល ចំនួន ៧០០០ដើម។
+សំណូមពរ
-បង្រៀនពីបច្ចេកទេសចិញ្ចឹមត្រី ឆ្ពិន ប្រា អណ្តែង។
+លោក អឹុម ឈាន ០៨៨ ៧៨៩ ៥៣៨៩ នៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដាំពេញ១ឆ្នាំ
-ផ្ទៃដីដាំបន្លែ និងដំណាំរួមផ្សំ ៣៥ហិកតា
-ចាប់ផ្តើមធ្វើដំណាំ ឆ្នាំ២០១៤
-ដាំបន្លែចំនួន០៦មុខ និងដំណាំរួមផ្សំ០៧មុខ
-ប្រភពទឹកស្រោចស្រពទឹកស្រះចំនួន២
-ផ្នែកទីផ្សារបន្លែ និងដំណាំរួមផ្សំបានធ្វើកិច្ចសន្យាជាមួយក្រុមហ៑ុនមាសបៃតង
-ចំណូលមួយរដូវ៣០,៣០០,០០០៛
+បញ្ហាប្រឈម
- ចម្ការគ្មានរបង និងខ្វះការរៀបចំ
សម្ភារ និងឧបករណ៍កសិកម្ម
-ខ្វះកម្លាំងពលកម្ម
+សំណូមពរ
-ស្នើសុំជួយជីកពង្រីកស្រះ ឲ្យបាន២០ម*៤០ម
ដែលត្រូវចំណាយប្រហែល១២លានរៀល ឬបដិភាគ៥០%។
+លោកស្រី កែប វេត ០៩៧៨៨ ៩៦៣២១ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដាំពេញ១ឆ្នាំ
-ចាប់ផ្តើមដាំបន្លែឆ្នាំ២០១៦
-ផ្ទៃដីដាំទំហំ០.៥ហិកតា
-បានដាំបន្លែចំនួន០៥មុខ
-បានដាំដំណាំរួមផ្សំក្រូចឆ្មា
-ប្រភពទឹកស្រះ និងអណ្តូង
-ផ្នែកទីផ្សារបានធ្វើកិច្ចសន្យាជាមួយក្រុម ហ៑ុនមាសបៃតង
-ចំណូលមួយវគ្គចំនួន១,៨២០,០០០៛
+បញ្ហាប្រឈម
-ទឹកស្រោចស្រពមិនគ្រប់គ្រាន់
-ខ្វះខាតកម្លាំងពលកម្ម។
+ កសិករដាំបន្លែអាជីព ពេជ្យ សំអេង ភេទប្រុស រស់នៅភូមិអូឬស្សី ឃុំអូរស្វាយ មានផ្ទៃដីដាំដុះ បន្លែចម្រុះសរុប ១០ ០០០ម៉ែតការេ មានដូចជា ម្រះ សណ្ដែកកួរ ត្រប់ស្រួយ ត្រសក់ ប៉េងប៉ោះ ដោយធ្វើការដាំដុសវិលជុំ ក្នុងមួយឆ្នាំអាចដាំដុះបានពីពីរវគ្គទៅបីវគ្គ និងអាចរកចំណូលដុលបានមួយវគ្គពី ១៥ទៅ ២០លានរៀល។ ដោយបន្លែទាំងអស់នេះបានលក់ទៅឲ្យឈ្មួញនៅស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង និងមួយចំនួនទៀតលក់ឲ្យឈ្មួញនៅខេត្តសៀមរាប។ និងបានកំពុងដាំ
ឱឡឹក និងល្ពៅចុះកុងត្រាជាមួយក្រុមហ៊ុនមាសបៃតងបានមួយលើកដោយទទួលផលបានឱឡឹកមួយតោន ក្នុងតម្លៃ១៥០០រៀល ក្នុង១kg ល្ពៅលក់បាន ៣០០kg ក្នុងតម្លៃ១៦០០រៀល ក្នុង១kg។
ក្នុងពេលបច្ចុប្បន្ននេះគាត់កំពុងដាំត្រសក់ទៅលើផ្ទៃដី(៣០មx៤០ម) និងត្រប់ស្រួយដាំលើផ្ទៃដី(៣០មx៧០ម)
បញ្ហាប្រឈម ខ្វះកម្លាំងពលកម្ម និងដើមទុនពង្រីកបន្ថែម
+ កសិករដាំបន្លែអាជីព ស្រី ខេម ភេទប្រុស នៅភូមិអូរស្វាយ ឃុំអូរស្វាយ មានផ្ទៃដីដាំបន្លែចម្រុះ៨ ០០០ ម៉ែត្រការេ បន្លែដែលគាត់គាត់ដាំដុះវិលជុំរួមមាន(ខាត់ណាផ្កាលឿង ខាត់ណាផ្កាខៀវ ត្រសក់ ស្ពចង្កឹះ និងប៉េងប៉ោះ) គាត់កំពុងប្រមូលផលខាត់ណាផ្កាលឿងទៅលើផ្ទៃដី(២១មx២៥ម) ស្មើនឹង២៤០០ដើម ដែលមួយដើមបានទម្ងន់ជាមធ្យម ៣ខាំ និងលក់ចុះកុងត្រាជាមួយក្រុមហ៊ុនមាសបៃតង៣៥០០រៀល ក្នុង១kg។
ក្នុងពេលបច្ចុប្បន្ននេះគាត់ទើបតែចាប់ផ្ដើមដាំដាំត្រសក់ទៅលើផ្ទៃដី(៣០មx៤០ម) និងកំពុងរៀបចំដីដាំខាត់ណាផ្កាខៀវ(៣៥មx៤០ម)