នៅថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្មកាន់នៅក្រុងសំរោង បានចុះប្រមូលព័ត៌មានអំពី សត្តានុពលផលិតកម្មកសិកម្ម ,ការចិញ្ចឹមសត្វ, ការដាំដំណាំបន្លែ ,ដំណាំស្រូវ និងប្រជាពលរដ្ឋចំណូលស្រុក ដោយបានពិភាក្សាជាមួយចៅសង្កាត់៖
- សង្កាត់កូនក្រៀល ចំនួន៣០ភូមិ ក្នុងនោះចុះបាន០៥ភូមិ
- សង្កាត់អូរស្មាច់ចំនួន០៨ភូមិ ក្នុងនោះប្រមូលព័ត៌មានបានំនួន០៣ភូមិ នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ សរុបចំនួន០៨ភូមិ ដែលមានសត្តានុពល និង លទ្ធផលមានខាងក្រោម៖
+សង្កាត់កូនគ្រៀល
១/ ភូមិផ្អុង
»មានចំនួនគ្រួសារសរុប២៤៦គ្រួសារ ស្មើនឹង១,០២២នាក់ នោះស្រ្តី៤៨១នាក់
ក. ការចិញ្ចឹមមាន់៖
»មានកសិករ វង្ស សុភាព មានការចិញ្ចឹមមាន់ជាលក្ខណ:គ្រួសារ
»មិនមានកសិករចិញ្ចឹមមាន់អាជីវកម្ម
ខ/ អ្នកចំណូលស្រុក
»មានអ្នកចំណូលស្រុក ចំនួន២១ ក្នុងនោះស្រ្តី១៣នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះ)
គ/ ផលិតកម្មដំណាំបន្លែ
» មិនមានអ្នកដាំលក្ខណៈអាជីព មានដាំបន្លែលក្ខណៈគ្រួសារ
ឃ/ ការចិញ្ចឹមត្រី
» មិនមានអ្នកចិញ្ចឹម
២/ ភូមិគោកចាន់រី
»មានចំនួនគ្រួសារសរុប ១៦៨គ្រួសារ មានប្រជាជនសរុប១,០៣៦ក្នុងនោះមានស្រីចំនួន៤៤៥នាក់។
ក. ការចិញ្ចឹមមាន់៖
»មិនមានកសិករចិញ្ចឹមមានលក្ខណៈអាជីព មានតែចិញ្ចឹមលក្ខណៈគ្រួសារ
ខ/ អ្នកចំណូលស្រុក
»មានអ្នកចំណូលស្រុក ចំនួន១៩ ក្នុងនោះស្រ្តី០៩នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះបន្លែ)
គ/ ផលិតកម្មដំណាំបន្លែ (មានចំនួន ០៥នាក់)
១. ឈ្មោះ រិទ្ធ សុភារម្យ ភេទប្រុស ដាំឪឡឹកទំហំ ១ហិកតា និងផ្ទៃដីដាំបន្លែទំហំ១៦០០ម៉ែត្រការ៉េ
២. ឈ្មោះ វ៉ាត សុភាព ភេទ ស្រី មានដីដាំបន្លែទំហំ០.៥ហិកតា និងផ្ទៃដីដាំឪឡឹកទំហំ១៦០០ម៉ែត្រការ៉េ
៣. ឈ្មោះ ឈាង រិទ្ធ ភេទ ប្រុស មានផ្ទៃដីដាំបន្លែទំហំ៤៨០០ម៉ែត្រការ៉េ
៤. ឈ្មោះ ភិន បូរ ភេទប្រុស មានផ្ទៃដីដាំបន្លែទំហំ១៦ម៉ែត្រការ៉េ
៥. ឈ្មោះ អ៊ុ ណាន ភេទ ប្រុស មានផ្ទៃដីដាំបន្លែទំហំ៤៨០០ម៉ែត្រការ៉េ ដាំបន្លែត្រសក់ ស្ពៃ
ឃ/ ការចិញ្ចឹមត្រី
» មិនមានអ្នកចិញ្ចឹម
៣/ ភូមិអរពក
»មានចំនួនគ្រួសារសរុប១៥៣ គ្រួសារ ស្មើនឹង៥៧៨ នាក់ នោះស្រ្តី៣០៣នាក់
ក. ការចិញ្ចឹមមាន់៖
»មិនមានអ្នកចិញ្ចឹមមាន់លក្ខណៈអាជីវកម្ម
ខ/ អ្នកចំណូលស្រុក
»មានអ្នកចំណូលស្រុក ចំនួន៣០ ក្នុងនោះស្រ្តី១៧នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះបន្លែ)
គ/ ផលិតកម្មដំណាំបន្លែ (មានកសិករដាំបន្លែ ០២គ្រួសារ)
» ឈ្មោះ ប៉ក់ ពៅ មានផ្ទៃដីដាំបន្លែទំហំ ១៥០០ម៉ែត្រការ៉េ ដាំត្រសក់ និងពពួកបន្លែយកស្លឹក
» ឈ្មោះពូរ៉េត មានផ្ទៃដីដាំបន្លែទំហំ ០.៥ហិកតា (មិនបានជួបជាមួយកសិករ)
ឃ/ ការចិញ្ចឹមត្រី
» មិនមានអ្នកចិញ្ចឹម
៤/ ភូមិស្រះព្រិច
»មានចំនួនគ្រួសារសរុប១៥៤ គ្រួសារ ស្មើនឹង៦៨៥ នាក់ នោះស្រ្តី៣៥៣នាក់
ក. ការចិញ្ចឹមមាន់៖
»មិនមានអ្នកចិញ្ចឹមមាន់លក្ខណៈអាជីវកម្ម
ខ/ អ្នកចំណូលស្រុក
»មានអ្នកចំណូលស្រុក ចំនួន២០ ក្នុងនោះស្រ្តី១២នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះបន្លែ)
គ/ ផលិតកម្មដំណាំបន្លែ
»មានអ្នកដាំបន្លែលក្ខណៈគ្រួសារ
ឃ/ ការចិញ្ចឹមត្រី
» មិនមានអ្នកចិញ្ចឹម
៥/ ភូមិឈូកមាស
»មានចំនួនគ្រួសារសរុប១៦៥ គ្រួសារ ស្មើនឹង៦៤៥ នាក់ នោះស្រ្តី៣២៤នាក់
ក. ការចិញ្ចឹមមាន់៖
» មានកសិករចិញ្ចឹមទាយកពងចំនួន១៨០ក្បាល ផែនការបន្ដគាត់នឹងលក់ទា មកចិញ្ចឹមមាន់លក្ខណៈអាជីវកម្មវិញ
ខ/ ផលិតកម្មដំណាំស្រូវ
»មានផ្ទៃដីស្រែសរុប៣០០ហិកតា មានកសិករដាំដុះស្រូវផ្ការំដួលប្រមាណ៥០% និងស្រូវម្លិះ,នាងអ៊ំ,ក្រចកចៀស
គ/ អ្នកចំណូលស្រុក
»មានអ្នកចំណូលស្រុក ចំនួន២៧ នាក់ ស្រី១៦នាក់
ង/ ការចិញ្ចឹមត្រី
» មិនមានអ្នកចិញ្ចឹម
+ សង្កាត់អូរស្មាច់
បានជួបពិភាក្សាជាមួយចៅសង្កាត់អំពី ភូមិសត្តានុពលផលិតកម្មកសិកម្ម ,ការចិញ្ចឹមសត្វ និងប្រជាពលរដ្ឋចំណូលស្រុក ដោយទទួលបានព័ត៌មានមួយចំនួនដូចខាង៖
ក/ ផលិតកម្មដំណាំបន្លែមានការដាំដុះលក្ខណៈគ្រួសារ(តិចតួច) និងមិនមានការដាំដុះជាលក្ខណៈអាជីវកម្មទេ
ខ/ ផលិតកម្មសត្វ(មាន់) មានការចិញ្ចឹមលក្ខណៈគ្រួសារ និងមិនមានការចិញ្ចឹមលក្ខណៈអាជីវកម្មទេ
គ/ ផលិតកម្មដំណាំស្រូវ មិនមាន
ឃ/ ការចិញ្ចឹមត្រី មិនមានអ្នកការចិញ្ចឹមទេ
ង/ ជនចំណូលស្រុកមានចំនួន ៤៥នាក់ ស្រី២២នាក់។