ថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងសហការីបានចុះពិនិត្យមើលការងារផលិតកម្មកសិកម្មនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។
ក.គោលបំណង
១. ចុះពិនិត្យមើលទីតាំងចិញ្ចឹមបង្កងមួយកន្លែង ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ
២. ចុះពិនិត្យមើលទីតាំងដែលសមស្របសម្រាប់សាងសង់ផ្ទះសំណាញ់ ជូនដល់សមាជិកបណ្តុំ/សហគមន៍ របស់គម្រោង ASPIRE។
ខ.លទ្ធផលសម្រេចបាន
១. បានចុះមកទីតាំង និងជួបជាមួយម្ចាស់ផ្ទាល់ដើម្បីសាកសួរព័ត៌មានពីដំណើរការនៃការចិញ្ចឹម និងការផ្គត់ផ្គង់នៅលើទីផ្សារ ព្រមទាំងត្រៀមទទួលថ្នាក់ដឹកនាំក្រសួង ចុះមកពិនិត្យផ្ទាល់
២. បានចុះពិនិត្យមើលទីតាំងកសិករដាំបន្លែ ព្រមទាំងសាកសួរព័ត៌មានពីដំណើរការលើខ្សែច្រវាក់ផលិតកម្មបន្លែ ក្នុងនោះបានជួបកសិករចំនួន០៤នាក់ដូចខាងក្រោម៖
- កសិករឈ្មោះ សុខ សំអុល ជាអ្នកដាំបន្លែ នៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
- កសិករឈ្មោះ ចាវ យ៉ុម ជាអ្នកដាំបន្លែ នៅឃុំថ្លាត ស្រុកអន្លង់វែង
- កសិករឈ្មោះ យ៉ាន់ សៀប ជាអ្នកដាំបន្លែ នៅឃុំលំទង ស្រុកអន្លង់វែង
- កសិករឈ្មោះ ខាន់ ម៉ៅ ជាអ្នកដាំបន្លែ នៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង