នាថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្មកាន់នៅក្រុងសំរោង បានសាកសួរពត៌មានអំពី សត្តានុពលផលិតកម្មកសិកម្ម ,ការចិញ្ចឹមសត្វ និងប្រជាពលរដ្ឋចំណូលស្រុក នៅសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានភូមិសរុបចំនួន ០៨ភូមិ ប៉ុន្តែមានតែចំនួន ០៣ភូមិ ដែលមានសត្តានុពល និង លទ្ធផលមានខាងក្រោម៖
១/ ភូមិក្រសាំង
»មានចំនួនគ្រួសារសរុប ៣១៤គ្រួសារ ស្មើនឹង១,១០៦នាក់ នោះស្រ្តី ៥៥៦នាក់
ក. ការចិញ្ចឹមមាន់៖
»មិនមានការចិញ្ចឹមមាន់ជាលក្ខណ:អាជីព (លក្ខណ:គ្រួសារ)
ខ/ ផលិតកម្មដំណាំស្រូវ
»មានផ្ទៃដីស្រែសរុប ៩៤៥ ហិកតា ក្នុងនោះកសិករផលិតស្រូវផ្ការំដួល ៦៦០ហិកតា
គ/ អ្នកចំណូលស្រុក
»មានអ្នកចំណូលស្រុក ចំនួន ៤៨ ក្នុងនោះស្រ្តី ២៤នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះ)
ឃ/ ផលិតកម្មដំណាំបន្លែ
» អត់មានអ្នកដាំ ដោយសារខ្វះប្រភពទឹក
ង/ ការចិញ្ចឹមត្រី
» អត់មានអ្នកចិញ្ចឹមទេ
ច/ ការសំណូមពរ
»លោក ម៉ុន ហៃ មេភូមិក្រសាំង សូមសំណូមពរ ស្តារប្រឡាយ ប្រវែងប្រហែល៦០០-៧០០ម៉ែត្រ ។ចេញពីទំនប់ថ្មី ដែលមានជំរៅប្រហែល ៤ម៉ត្រ និងទំនប់មានប្រវែង ៥គីឡូម៉ែត្រ លោកមេភូមិបានបន្តទៀតថា បើសិនអាចស្តារប្រឡាយបាន ប្រជាពលរដ្ឋអាចស្រោចស្រពដំណាំនៅពេលរងគ្រោះរាំងស្ងួត បានប្រហែល ៤០០-៥០០ ហិកតា ។
២/ ភូមិភ្លុងថ្មី
»មានចំនួនគ្រួសារសរុប ៦៩គ្រួសារ
ក. ការចិញ្ចឹមមាន់៖
»មិនមានការចិញ្ចឹមមាន់ជាលក្ខណ:អាជីព (លក្ខណ:គ្រួសារ)
ខ/ ផលិតកម្មដំណាំស្រូវ
»មានផ្ទៃដីស្រែសរុប ២០៧ ហិកតា ក្នុងនោះកសិករផលិតស្រូវផ្ការំដួល ៥០ហិកតា
គ/ អ្នកចំណូលស្រុក
»មានអ្នកចំណូលស្រុក ចំនួន ១៩ ក្នុងនោះស្រ្តី ០៩នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះ)
ឃ/ ផលិតកម្មដំណាំបន្លែ (មានចំនួន ០៥នាក់)
» ឈ្មោះ ឈិន ឈុន ភេទ ប្រុស មានទំហំ ២០×៤០ម
»ឈ្មោះ អៀន ភាច ភេទ ស្រី មានទំហំ ២០×៥០ម
»ឈ្មោះ អៀន ញ៉ា ភេទ ប្រុស មានទំហំ ២៥×៤០ម
»ឈ្មោះ ឈុន អៀល ភេទ ប្រុស មានទំហំ ២០×៤០ម
»ឈ្មោះ ចាប ផន ភេទ ប្រុស មានទំហំ ២០×៣០ម
»ពួកគាត់មិនទាន់បានដាំដុះទេ ដោយសារស្រះគាត់តូច ខ្វះខាតទឹកស្រោចស្រព (គាត់ទុកប្រើប្រាស់សម្រាប់ហូបប្រចាំថ្ងៃ)
ង/ ការចិញ្ចឹមត្រី
» អត់មានអ្នកចិញ្ចឹមទេ
៣/ ភូមិត្របែក
ក. ការចិញ្ចឹមមាន់៖
»មានការចិញ្ចឹមជាលក្ខណ:អាជីព១កន្លែង (កំពង់សាងសង់មិនទាន់រួចរាស់)
»ឈ្មោះ រត្ថា ស្រីតូច ភេទ ស្រី
»រោងសាងសង់អំពី ឈើ ប្រកស្បូវ ជញ្ជាំងឥដ្ឋក្រោម មានទំហំ ៥x២០ម៉ែត្រ មិនរួចរាស់ ចំណាយអស់ប្រហែល ៥០០ដុល្លា ហើយ
»គោលបំណង ចង់ចិញ្ចឹមមាន់យកសាច់ និងភ្ថាស់កូនមាន់
ខ/ ផលិតកម្មដំណាំស្រូវ
»មានផ្ទៃដីស្រែសរុប ៧៥០ ហិកតា កសិករមិនបានដាំស្រូវផ្ការំដួលទេ(ម្លិះក្រហម,នាងអ៊ំ,ស្រូវលាវ)
គ/ អ្នកចំណូលស្រុក
»មានអ្នកចំណូលស្រុក ចំនួន ១២ ក្នុងនោះស្រ្តី ០៣នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះ)
ឃ/ ផលិតកម្មដំណាំបន្លែ (មានចំនួន ០៤នាក់)
» ឈ្មោះ សៀន ធា ភេទ ប្រុស មានទំហំ ០៥×១០ម (មានដាំត្រកួន,ត្រប់ស្រួយ,ស្លឹកគ្រៃ,ដើមព្រិច) មិនទាន់បានលក់ទេ គាត់ទើបនឹងចាប់ផ្តើមដាំលើកដំបូង
»ឈ្មោះ អ៊ុ តេង ភេទ ប្រុស មានទំហំ ២០×៤០ម
»ឈ្មោះ ថាត់ ទឿង ភេទ ប្រុស មានទំហំ ២៥×៤០ម
»ឈ្មោះ អ៊ុ ទុំ ភេទ ប្រុស មានទំហំ ២០×៤០ម
»ពួកគាត់មិនទាន់បានដាំដុះទេ ដោយសារស្រះគាត់តូច ខ្វះខាតទឹកស្រោចស្រព (គាត់ទុកប្រើប្រាស់សម្រាប់ហូបប្រចាំថ្ងៃ)
ង/ ការចិញ្ចឹមត្រី
»គ្មានអ្នកចិញ្ចឹម