ចុះស្រង់ព័ត៌មានអំពី សត្តានុពលផលិតកម្មកសិកម្ម ,ការចិញ្ចឹមសត្វ និងប្រជាពលរដ្ឋចំណូលស្រុក ក្នុងក្រុងសំរោង
ចេញ​ផ្សាយ ២៨ មេសា ២០២០
207

នាថ្ងៃសុក្រ ១៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្មកាន់នៅក្រុងសំរោង បានចុះជួបលោកស្រី ពៅ ចាន់រី ចៅសង្កាត់រងទី២ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យបានសាកសួរពត៌មានអំពី សត្តានុពលផលិតកម្មកសិកម្ម ,ការចិញ្ចឹមសត្វ និងប្រជាពលរដ្ឋចំណូលស្រុក  បន្ទាប់មកក្រុមការងារ បានចុះប្រមូលទិន្នន័យ មានចំនួន ១០ភូមិ និងចុះប្រមូលទិន្នន័យ បានចំនួន ០៨ភូមិ ទទួលបានលទ្ធផលមានខាងក្រោម៖

១/ ភូមិបន្សាយរាក់

ក. ការចិញ្ចឹមមាន់៖

១/ លោក សេង ណៃ កសិករផលិតមាន់សាច់ ចំនួន ៦០០ក្បាល ដែលទទួលទិញកូនពី លោក លីវ សុខុម ក្នុង១ក្បាល តម្លៃ ៣៥០០៛

»ចាប់ផ្តើមចិញ្ចឹមមាន់ មានរយ:ពេល ២ខែមកហើយ ដែលមានការទួលទិញចុះកុងត្រា ក្នុងតម្លៃ ១គីឡូ ស្មើនឹង ១៦,០០០៛

» ក្រៅពីចិញ្ចឹមមាន់ គាត់មានការពង្រីចិញ្ចឹមត្រីអណ្តែង

»ផែនការបន្តទៀត លោក សេង ណៃ នឹងពង្រីកក្នុងការចិញ្ចឹមកើតទៅដល់ ១២,០០ក្បាល

ខ/ ផលិតកម្មដំណាំបន្លែ

» អត់មានអ្នកដាំ ដោយសារខ្វះប្រភពទឹក

គ/ ផលិតកម្មដំណាំស្រូវ

»មានផ្ទៃដីស្រែសរុប ១៤០០ហិកតា

ឃ/ អ្នកចំណូលស្រុក

»មានអ្នកចំណូលស្រុក ចំនួន ៣២ ក្នុងនោះស្រ្តី ១៥នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះ)

២/ ភូមិរំដួលវាសនា

ក. ការចិញ្ចឹមមាន់៖

១/ លោកស្រី យឺម ម៉ុ  កសិករផលិតមាន់សរុប ៧០ (មាន់សាច់៧០, មេចំនួន០៦ក្បាល និងទាចំនួន ២០០ក្បាល)

»ចាប់ផ្តើមចិញ្ចឹមមាន់ និងទា មានរយ:ពេល ១ខែមកហើយ

»ផែនការបន្តទៀត លោកស្រី យឺម ម៉ុ នឹងពង្រីកក្នុងការចិញ្ចឹមមាន់យកសាច់ចំនួន ១០០ក្បាល ក្នុង១ខែ

២/ លោក យន់ ចាន់លី  កសិករផលិតមាន់សរុប  ១,៥០០ក្បាល (ចំនួន៥០០ក្បាល /វគ្គ)

»ចាប់ផ្តើមចិញ្ចឹមមាន់  មានរយ:ពេល ៣ខែមកហើយ

»ផែនការបន្តទៀត លោក យន់ ចាន់លី នឹងពង្រីកក្នុងការចិញ្ចឹមមាន់យកសាច់ចំនួន ១០០០ក្បាល ក្នុង១វគ្គ បើមានទីផ្សារល្អ

ខ/ ផលិតកម្មដំណាំបន្លែ

» អត់មានអ្នកដាំ ដោយសារខ្វះប្រភពទឹក

គ/ ផលិតកម្មដំណាំស្រូវ

»មានផ្ទៃដីស្រែសរុប ២៥៥ ហិកតា

ឃ/ អ្នកចំណូលស្រុក

»មានអ្នកចំណូលស្រុក ចំនួន ០៦ ក្នុងនោះស្រ្តី ០២នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះ)

៣/ ភូមិសំបួរមាស

ក. ការចិញ្ចឹមមាន់៖

»មិនមានការចិញ្ចឹមមាន់ជាលក្ខណ:អាជីព (លក្ខណ:គ្រួសារ)

ខ/ ផលិតកម្មដំណាំបន្លែ

» ឈ្មោះ ឈឿន យ៉ាយ ភេទស្រី ដាំបន្លែជាលក្ខណ:គ្រួសារ (ទើបមកថៃរយ:ពេល១ឆ្នាំ) (១០×១០ម) (ស្ពៃ,ត្រកូន,ជី,ត្រប់,សណ្តែកកួ)

»ឈ្មោះ សេង សុភាព ភេទស្រី ដាំបន្លែពាក់កណ្តាលអាជីព(២០×៤០ម) (ស្ពៃ,ត្រកូន,ជី,ត្រប់,សណ្តែកកួ)

»ឈ្មោះ មូល ម៉ៃ ភេទស្រី ដាំបន្លែពាក់កណ្តាលអាជីព(២០×៤០ម) (ស្ពៃ,ត្រកូន,ជី,ត្រប់,សណ្តែកកួ)

»គាត់លក់បន្លែអោយប្រជាពលរដ្ឋ រស់នៅក្នុងភូមិ

គ/ ផលិតកម្មដំណាំស្រូវ

»មានផ្ទៃដីស្រែសរុប ៤៨០ហិកតា

ឃ/ អ្នកចំណូលស្រុក

»មានអ្នកចំណូលស្រុក ចំនួន ៤២ ក្នុងនោះស្រ្តី ២២នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះ)

៤/ ភូមិបាត់ដាវ

ក. ការចិញ្ចឹមមាន់៖

»ឈ្មោះ ដុង ធឿន ភេទប្រុស មានការចិញ្ចឹមមាន់ជាលក្ខណ:លក្ខណ:គ្រួសារ សរុប ១២០ ក្បាល ក្នុងនោះមានមេ ចំនួន ២០ក្បាល

»ឈ្មោះ រ័ត្ន សាវឿន ភេទប្រុស មានការចិញ្ចឹមមាន់ជាលក្ខណ:លក្ខណ:គ្រួសារ សរុប ៦៥ ក្បាល ក្នុងនោះមានមេ ចំនួន ១៥ក្បាល

ខ/ ផលិតកម្មដំណាំបន្លែ

» អត់មានផ្ទៃដាំដុះដំណាំបន្លែ អត់មានប្រភពទឹក

គ/ ផលិតកម្មដំណាំស្រូវ

»មានផ្ទៃដីស្រែសរុប ២៥០ហិកតា (ក្រចកចៀស, លំអងខ្សាច់,និង ផ្កាម្លិះ,ផ្ការំដួល មានដាំតិចតួច)

ឃ/ អ្នកចំណូលស្រុក

»មានអ្នកចំណូលស្រុក ចំនួន ០៥ ក្នុងនោះស្រ្តី ០៥នាក់ (អត់មានផ្ទៃដីសម្រាប់ដាំដុះ)

៥/ ភូមិត្រពាំងម្អម

»មានអ្នកចំណូលស្រុក សរុប ០៦នាក់ ក្នុងនោះស្រ្តី០៣នាក់

»អត់មានអ្នកដាំបន្លែ ដោយសារអត់មានប្រភពទឹក

»អត់មានអ្នកចិញ្ចឹមលក្ខណ:អាជីវកម្ម(លក្ខណ:គ្រួសារ)

៦/ ភូមិពោធិវង្ស

»មានអ្នកចំណូលស្រុក សរុប ៦៧នាក់ ក្នុងនោះស្រ្តី ២៥នាក់

»អត់មានអ្នកដាំបន្លែ ដោយសារអត់មានប្រភពទឹក

»អត់មានអ្នកចិញ្ចឹមមាន់លក្ខណ:អាជីវកម្ម(លក្ខណ:គ្រួសារ)

»មានផ្ទៃដីស្រែសរុប ៦៦០ ហិកតា (ស្រូវផ្ការំដួល ២០០ហិកតា ) និងមានចំនួនគ្រួសារសរុប ៣៣០

៧/ ភូមិខ្នាច់ឫស្សី

»មានអ្នកចំណូលស្រុក សរុប ១៧នាក់ ក្នុងនោះស្រ្តី ១០នាក់

»អត់មានអ្នកដាំបន្លែ ដោយសារអត់មានប្រភពទឹក

»អត់មានអ្នកចិញ្ចឹមមាន់លក្ខណ:អាជីវកម្ម(លក្ខណ:គ្រួសារ)

៨/ ភូមិកំណប់

»មានអ្នកចំណូលស្រុក សរុប ៣១នាក់ ក្នុងនោះស្រ្តី ១៥នាក់

»អត់មានអ្នកដាំបន្លែ ដោយសារអត់មានប្រភពទឹក

»អត់មានអ្នកចិញ្ចឹមមាន់លក្ខណ:អាជីវកម្ម

»មានផ្ទៃដីស្រែសរុប ១៤៦២ ហិកតា (ស្រូវផ្ការំដួល ៨០០ហិកតា ) និងមានចំនួនគ្រួសារសរុប ២៧១។

ចំនួនអ្នកចូលទស្សនា
Flag Counter