ចុះប្រមូលទិន្នន័យវឌ្ឍនភាពរបស់កសិករ (Akvo flow) តាម Smart phone នៅភូមិស្រះឈូក និងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង
ចេញ​ផ្សាយ ២៧ មីនា ២០២០
178

ថ្ងៃពុធ  ០២កើត ខែចេត្រ  ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២០ កញ្ញា ស៊ា សុភី មន្រ្តីអនុវត្តគម្រោងឈេន បានចុះប្រមូលទិន្នន័យវឌ្ឍនភាពរបស់កសិករ (Akvo flow) តាម Smart phone នៅភូមិស្រះឈូក និងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង  ដោយបានសម្ភាសន៍កសិករចំនួន០៥នាក់ ស្រី០៣នាក់។
   ចំពោះទិន្នន័យដែលប្រមូលបាន  បានផ្ញើរជូនទីប្រឹក្សាគម្រោងឈេនរួចរាល់ហើយ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់។

    នៅក្នុងការប្រមូលទិន្នន័យនេះ ក៏បានជួបជជែកជាមួយកសិករបង្កោលចំនួន ០២នាក់ អំពីមេរៀនមូលដ្ឋានគ្រឹះនៃអាជីវកម្ម ដោយរំលឹកពីប្រធានបទទាំង០៦ ដែលបានរៀនរួច និងបានពន្យល់បន្ថែមនូវចំណុចដែលកសិករ មិនទាន់ច្បាស់ និងបានណែនាំឱ្យកសិករអនុវត្តន៍កត់ត្រាសៀវភៅចំណាយ-ចំណូលប្រចាំថ្ងៃក្នុងគ្រួសារ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter