ប្រជុំអន្តរក្រុមជាមួយតំណាងក្រុមកសិករដាំបន្លែ ស្ថិតនៅភូមិស្រះព្រិច សង្កាត់កូនក្រៀល ក្រុងសំរោង
ចេញ​ផ្សាយ ២៧ មីនា ២០២០
238

នៅថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក ឡៅ ចាន់សារុន  មន្រ្តីអនុវត្តគម្រោងឈេន បានប្រជុំអន្តរក្រុមជាមួយតំណាងក្រុមកសិករដាំបន្លែ ស្ថិតនៅភូមិស្រះព្រិច សង្កាត់កូនក្រៀល  ក្រុងសំរោង ដែលមានកសិករចូលរួមចំនួន  ១០នាក់ ស្រីចំនួន ០៥នាក់ ដែលមកពី ភូមិចំការចេក, ភូមិបុស្សចាស់, ភូមិបុស្សថ្មី, ភូមិស្រះព្រិច និងភូមិជ្រឹងលិច ។
 + គោលបំណង : 
      - ដើម្បីឲ្យកសិករស្គាល់គ្នា និងស្គាល់អ្នកសម្របសម្រួល មានភាពស្និទស្នាល
     - ការប្រជុំផ្តោតលើការផ្ទេរព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍រវាងកសិករ ទាក់ទងនឹងបច្ចេកទេស ផែនការផលិត និងទីផ្សារ ។
+សកម្មភាព
     - ការណែនាំឲ្យស្គាល់គ្នា និងជម្រាបពីគោលបំណងរបស់គម្រោង
     - បង្ហាញយុទ្ធសាស្ត្រការងាសំខាន់ៗ របស់គម្រោងឈេនក្នុងឆ្នាំ២០២០ 
      - បង្ហាញពីតួនាទី និងភារកិច្ចតំណាងក្រុម 
      - បង្ហាញពីការគាំទ្រក្រុមកសិករកម្រិ ត ស្រាល (បច្ចេកទេស ផែនការផលិតនិងទីផ្សារ ) 
       - ការកត់ត្រារចំណូល ចំណាយអំពីផលិតកម្មបន្លែ
       - ពិភាក្សារ  ពីបញ្ហា និងដំណោះស្រាយ

ចំនួនអ្នកចូលទស្សនា
Flag Counter