ប្រជុំជ្រើសរើស តំណាងក្រុមកសិករដាំបន្លែ ពាក់កណ្តាលអាជីព ដើម្បីរៀបចំកិច្ចប្រជុំអន្តរក្រុម នៅភូមិតាប៉ែន និងភូមិបន្ទាយជ័រ ឃុំពង្រ ស្រុកចុងកាល់
ចេញ​ផ្សាយ ២៧ មីនា ២០២០
202

ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក ហៃ ហ៊ាន់  មន្រ្តីអនុវត្តគម្រោងឈេនបានប្រជុំជ្រើសរើស តំណាងក្រុមកសិករដាំបន្លែ ពាក់កណ្តាលអាជីពចំនួន២នាក់ និងចំនួន២ភូមិ ដើម្បីរៀបចំកិច្ចប្រជុំអន្តរក្រុម 
     ១-នៅភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ កសិករចូលរួម១១នាក់ ស្រី០៦ នាក់ 
      ២-នៅភូមិបន្ទាយជ័រ ឃុំពង្រ ស្រុកចុងកាល់ កសិករចូលរួម០៨នាក់ ស្រី០៨នាក់។
+គោលបំណង 
        -លក្ខណៈវិនិច្ឆ័យសម្រាប់ជ្រើសរើសជន បង្គោលក្នុងក្រុម២នាក់ 
        -ដើម្បីអោយកសិករចេះធ្វើការងាជាក្រុម
        -ជំរុញឱ្យកសិករដាំបន្លែសម្រាប់ជា ស្បៀង ក្នុងស្ថានភាពជម្ងឺ កូវីដ១៩ ។
+សកម្មភាព
        -បង្ហាញពីយុទ្ធសាស្ត្រការងាសំខាន់ៗ របស់គម្រោងឈេនក្នុងឆ្នាំ២០២០ 
        -បង្ហាញពីការគាំទ្រក្រុមកសិករកម្រិ ត ស្រាល (បច្ចេកទេស និងអាជីវកម្ម ទៅអាជីវកម្ម ) 
        -បង្ហាញពីដំណើរការផលិតកម្មបន្លែពេញ មួយឆ្នាំ 
        -ការគាំទ្រទៅដល់កសិករជាជនបង្គោល 
        -ចំណាប់អារម្មណ៍របស់តំណាងក្រុម កសិករ
        -បង្ហាញពីតួនាទី និងភារកិច្ចតំណាងក្រុម និងសារៈប្រយោជន៍ 

ចំនួនអ្នកចូលទស្សនា
Flag Counter