ថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក មាន ម៉ិក មន្រ្តីអនុវត្តគម្រោងឈេន បានចុះប្រជុំទទួលយក និងជ្រើសរើសតំណាងក្រុមកសិករដាំបន្លែពាក់កណ្តាលអាជិពរបស់អង្គការ RCEDO ក្នុងមួយក្រុម២នាក់ ដើម្បីរៀបចំកិច្ចប្រជុំអន្តរក្រុមប្រចាំខែ ស្ថិតនៅភូមិ គោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ ដោយមានកសិករចូលរួមចំនួន ១៦នាក់ ស្រី១៤ នាក់ ។
+គោលបំណង
_ ដើម្បីអោយកសិករយល់ដឹងពីមូលហេតុនៃការផ្ទេរក្រុមពីអង្គការដៃគូ មកអោយមន្ទីរសម្របសម្រួលវិញ
- ដើម្បីងាយស្រួលក្នុងការសម្របសម្រួលទៅដល់សមាជិកនៅក្នុងក្រុម
- ដើម្បីអោយកសិករចេះធ្វើការងាជាក្រុម និងជាបណ្តុំ
+សកម្មភាព
_ បង្ហាញពីមូលហេតុនៃការផ្ទេក្រុម
- បង្ហាញពីយុទ្ធសាស្ត្រការងាសំខាន់ៗ របស់គម្រោងឈេន ក្នុងឆ្នាំ២០២០
- បង្ហាញពីការគាំទ្រក្រុមកសិករកម្រិតស្រាល(បច្ចេកទេស និងអាជីវកម្ម ទៅអាជីវកម្ម )
_ បង្ហាញពីដំណើរការផលិតកម្មបន្លែពេញមួយឆ្នាំ
_ ការគាំទ្រទៅដល់កសិករបង្គោល
_ ការគាំទ្រដល់បណ្តុំអាជីវកម្ម
_ ស្តង់បន្លែសុវត្ថិភាព
- ការជ្រើសរើសតំណាងក្រុម០២នាក់
- បង្ហាញពីការគាំទ្រអ្នកតំណាងក្រុមកសិករ
-បង្ហាញពីតួនាទី និងភារកិច្ចតំណាងក្រុម និងសារៈប្រយោជន៍
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម