ប្រជុំជ្រើសរើសតំណាងក្រុមកសិករដាំបន្លែ នៅភូមិឈក និងភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់
ចេញ​ផ្សាយ ២៧ មីនា ២០២០
168

នាថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ លោក ហៃ ហ៊ាន់  មន្រ្តីអនុវត្តគម្រោងឈេន បានចុះប្រជុំជ្រើសរើសតំណាងក្រុមកសិករដាំបន្លែ ពាក់កណ្តាលអាជីពចំនួន២នាក់ និងចំនួន២ភូមិ ដើម្បីរៀបចំកិច្ច ប្រជុំអន្តរក្រុម 
     ១-នៅភូមិឈក ឃុំចុងកាល់ ស្រុកចុងកាល់ កសិករចូលរួម១១នាក់ ស្រី០៦ នាក់ 
      ២-នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ កសិករចូលរួម១១នាក់ ស្រី ០៦នាក់។
+គោលបំណង 
        -លក្ខណៈវិនិច្ឆ័យសម្រាប់ជ្រើសរើសជនបង្គោលក្នុងក្រុម២នាក់ 
        -ដើម្បីអោយកសិករចេះធ្វើការងាជាក្រុម  
+សកម្មភាព
        -បង្ហាញពីយុទ្ធសាស្ត្រការងាសំខាន់ៗ របស់គម្រោងឈេន   ក្នុងឆ្នាំ២០២០ 
        -បង្ហាញពីការគាំទ្រក្រុមកសិករកម្រិតស្រាល(បច្ចេកទេស និងអាជីវកម្ម ទៅអាជីវកម្ម ) 
        -បង្ហាញពីដំណើរការផលិតកម្មបន្លែពេញមួយឆ្នាំ 
        -ការគាំទ្រទៅដល់កសិករជាជនបង្គោល 
        -ចំណាប់អារម្មណ៍របស់តំណាងក្រុមកសិករ
        -បង្ហាញពីតួនាទី និងភារកិច្ចតំណាងក្រុម និងសារៈប្រយោជន៍ 

ចំនួនអ្នកចូលទស្សនា
Flag Counter