នាថ្ងៃសៅរ៍ ០៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ កញ្ញា ខ្ញុំ ស៊ា សុភី មន្រ្តីអនុវត្តគម្រោងឈេន បានចុះប្រជុំទទួលយកក្រុមរបស់អង្គការ RCEDO និងជ្រើសរើសតំណាងក្រុមកសិករ ដើម្បីរៀបចំកិច្ចប្រជុំអន្តរក្រុមនៅខែបន្ទាប់ ស្ថិតនៅភូមិ បុស្សថ្មី (បុស្ស៣) សង្កាត់កូនក្រៀល ក្រុងសំរោង ដែលមានកសិករចូលរួមចំនួន ២៥នាក់ ស្រី១៨នាក់។
+សកម្មភាព
-បង្ហាញពីការផ្ទេរក្រុមពីRCEDO មកមន្ទីរកសិកម្ម
- បង្ហាញពីការងារគម្រោង ឈេនឆ្នាំ២០២០
- ការជ្រើសរើសតំណាងក្រុមកសិករ
- បង្ហាញពីការងារសំខាន់ៗ និងទំនួលខុសត្រូវរបស់តំណាងក្រុម
- បង្ហាញពីការគាំទ្រតំណាងក្រុមកសិករ
+លទ្ធផល
- កសិករបានដឹងពីការផ្ទេក្រុមពីអង្គការ RCEDO មកមន្ទីរកសិកម្ម និងការងារគម្រោងឈេនឆ្នាំ២០២០មួយចំនួន
- កសិករស្នើរឱ្យរំលឹកបច្ចេកទេសដាំដុះឡើងវិញ និងមានកសិករម្នាក់ចាប់អារម្មណ៍ចំពោះផ្ទះប្លាស្ទិកដែលចំណាយទុនតិច។ ចំពោះស្ថានភាពក្រុម ពុំសូវមានអ្នកដាំដុះដោយសារតែមិនមានទឹកស្រោចគ្រប់គ្រាន់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម