មហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មបេងសាមគ្គីអភិវឌ្ឍន៍ ស្ថិតក្នុងភូមិទំនប់ ឃុំបេង ស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ១៣ មីនា ២០២០
205

នៅថ្ងៃព្រហស្បតិ៍ ០៤រោច ខែផល្គុន  ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែមីនា  ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មបេងសាមគ្គីអភិវឌ្ឍន៍ ស្ថិតក្នុងភូមិទំនប់ ឃុំបេង   ស្រុកបន្ទាយអំពិល ដែលមានសមាជិកចូលរួម១២៦នាក់ ស្រី៨៨នាក់ ដោយមានការចូលរួមពីលោក អភិបាលរងស្រុកបន្ទាយអំពិល  តំណាំងឃុំ    កសិកម្មស្រុកនិងតំណាងអង្គការADDA ផងដែរ។
+ សហគមន៍បេងសាមគ្គីអភិវឌ្ឍន៍បច្ចុប្បន្ននេះមាន៖
-សមាជិក១៣៥ស្រី៩៧នាក់ 
-ហ៊ុនសរុប៣២៦ហ៊ុន =៥០,០០០រៀល/ហ៊ុន
-ទុនសរុប ៥៤,៩២២,០០០រៀល
-មុខរបស់មាន៣ គឺ បណ្តាក់ជី ឥណទានកសិកម្ម,  ទិញលក់ស្រូវ(អត់ដំណើរការ)  ទិញលក់អង្គ
បញ្ហាប្រឈម
-សមាជិក  និងអជ្ញាធរ  មិនទាន់យល់ច្បាស់ពីសហគមន៍
-សមាជិកប្រេីប្រាស់សេវាកម្មសហគមន៍នៅមានកំរិត
-សហគមន៍ចំណេញតិច  ៥០០០៛/ហ៊ុន
+ផែនការបន្តឆ្នាំ២០២០
-ពង្រឹងមុខរបរដែលមានស្រាប់
-បង្កើនសមាជិក  និងណែនាំសមាជិកអោយយល់ពីសារ:សំខាន់សហគមន៍កសិកម្ម
-ជំរុញអោយមានផលិតកម្មកសិកម្មតាមកិច្ចសន្យា   (ចិញ្ចឹមមាន់  ....)

ចំនួនអ្នកចូលទស្សនា
Flag Counter