នៅថ្ងៃព្រហស្បតិ៍ ០៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះផ្សព្វផ្សាយពីការប្រើប្រាស់ជីលើដំណាំស្រូវ តាមប្រភេទក្រុមដី នៅភូមិបន្ទាយជ័រ ឃុំពង្រ ស្រុកចុងកាល់ ដោយមានអ្នកចូលរួម៣១នាក់ ស្រី២០នាក់។
+ សកម្មភាព
មតិស្វាគមន៍របស់លោកមេភូមិ
ការបង្ហាញរបស់ លោកស្រី ហម សុគន្ធា និង នាងខ្ញុំ ស៊ា សុភី អំពី៖
- គោលបំណងនៃការផ្សព្វផ្សាយ
- លទ្ធផលនៃការសិក្សាពីក្រុមដី ក្នុងខេត្តឧត្តរមានជ័យ
- កំរិតនៃការប្រើប្រាស់ជីលើដំណាំស្រូវ
- ដំណាក់កាសប្រើប្រាស់ជីបំប៉ន
- លក្ខណៈ សំគាល់ និងប្រភេទនៃជីគីមី
- តួនាទីរបស់សារធាតុចិញ្ចឹមលើដំណាំស្រូវ
- សំនួរ-ចម្លើយ
+ លទ្ធផល
បន្ទាប់ពីការបង្ហាញ កសិករមានការចាប់អារម្មណ៍ចំពោះការប្រើប្រាស់ជីលើដំណាំស្រូវតាមប្រភេទក្រុមដី និងសប្បាយចិត្តទទួលយកចំណេះដឹង ដោយពីមុនពុំមានបុគ្គលិកមន្ទីរកសិកម្មមកធ្វើការផ្សព្វផ្សាយពីកម្មវិធីនេះឡើយ។ជាងនេះទៅទៀតពួកគាត់ នឹងសាកល្បងអនុវត្តតាមបច្ចេកទេសដែលបានណែនាំខាងខាងលើ ក្នុងផ្ទៃដីតាមលទ្ធភាពដែលពួកគាត់អាចធ្វើបានបាន។ ជាចុងក្រោយពួកគាត់បានសំណូមពរអោយមន្ទីរកសិកម្ម ចុះផ្សព្វផ្សាយពីបច្ចេកទេសក្នុងដាំ និងការគ្រប់គ្រងដំណាំដំឡូងមី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម