នៅថ្ងៃពុធ ០៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ខែមីនា ឆ្នាំ២០២០ ការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះផ្សព្វផ្សាយពីការប្រើប្រាស់ជីលើដំណាំស្រូវ តាមប្រភេទក្រុមដី នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ដោយមានអ្នកចូលរួម១៨នាក់ ស្រី១៣នាក់។
+ សកម្មភាព
មតិស្វាគមន៍កញ្ញា ស៊ាសុភី
ការបង្ហាញរបស់ លោកស្រី ហម សុគន្ធា និង កញ្ញា ស៊ា សុភី អំពី៖
- គោលបំណងនៃការផ្សព្វផ្សាយ
- លទ្ធផលនៃការសិក្សាពីក្រុមដី ក្នុងខេត្តឧត្តរមានជ័យ
- កំរិតនៃការប្រើប្រាស់ជីលើដំណាំស្រូវ
- ដំណាក់កាសប្រើប្រាស់ជីបំប៉ន
- លក្ខណៈ សំគាល់ និងប្រភេទនៃជីគីមី
- តួនាទីរបស់សារធាតុចិញ្ចឹមលើដំណាំស្រូវ
- សំនួរ-ចម្លើយ
+ លទ្ធផល
បន្ទាប់ពីការបង្ហាញ កសិករមានការចាប់អារម្មណ៍ចំពោះការប្រើប្រាស់ជីលើដំណាំស្រូវតាមប្រភេទក្រុមដី និងចង់អនុវត្តតាមការណែនាំខាងលើ និងបានសួរនាំបន្ថែមពីរបៀបដាក់ជីបំប៉ន អោយត្រូវតាមដំណាក់កាលដំណាំស្រូវ ។ ម្យ៉ាងវិញទៀតពួកគាត់ថាឆ្នាំនេះនឹងធ្វើការសាកល្បងប្រើជីតាមការណ៍ណែនាំរបស់មន្ទីរកសិកម្ម ក្នុងផ្ទៃដីស្រែ តាមលទ្ធភាព ដែលអាចធ្វើបាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម