ចុះប្រជុំជ្រើសរើសតំណាងក្រុមកសិករដាំបន្លែ ក្នុងមួយក្រុម២នាក់ នៅភូមិ បេង ឃុំបេង ស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ១៣ មីនា ២០២០
179

ថ្ងៃព្រហស្បតិ៍ ០៤រោច ខែផល្គុន ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក សំ បុង មន្រ្តីអនុវត្តគម្រោងឈេន បានចុះប្រជុំជ្រើសរើសតំណាងក្រុមកសិករដាំបន្លែ ក្នុងមួយក្រុម២នាក់ ដើម្បីរៀបចំកិច្ចប្រជុំអន្តរក្រុមនៅប្រចាំខែ ស្ថិតនៅភូមិ បេង ឃុំបេង ស្រុកបន្ទាយអំពិល ដោយមានកសិករចូលរួមចំនួន  ០៧នាក់ ស្រី០៥នាក់។
+បញ្ហាប្រឈម
-កសិករភាគច្រើនរវល់ការងារដកដំឡូងមី
-កសិករដាំបន្លែមានការបំផ្លាញដោយពពួកចៃ
+សកម្មភាព
- បង្ហាញពីផែនការអនុវត្តរបស់គម្រោងឈេន២ឆ្នាំ២០២០
- បង្ហាញពីការគាំទ្រក្រុមកសិករកម្រិតស្រាល
-  ការជ្រើសរើសតំណាងក្រុម០២នាក់
- បង្ហាញពីការគាំទ្រអ្នកតំណាងក្រុមកសិករ
-បង្ហាញពីតួនាទី និងភារកិច្ចតំណាងក្រុម និងសារៈប្រយោជន៍
-បង្ហាញពីវិធីកម្ចាត់សត្វល្អិតចៃ លើស្លឹកដំណាំ
-បានជួយណែនាំឱ្យកសិករធ្វើការសម្អាតស្មៅឱ្យអស់ពីចម្ការ

ចំនួនអ្នកចូលទស្សនា
Flag Counter