ចុះប្រជុំជ្រើសរើសតំណាងក្រុមកសិករ
ចេញ​ផ្សាយ ០៦ មីនា ២០២០
210

នារសៀលថ្ងៃពុធ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ លោក ឌី សុខុន មន្រ្តីអនុវត្តគម្រោងឈេន បានចុះប្រជុំជ្រើសរើសតំណាងក្រុមកសិករ ក្នុងមួយក្រុម២នាក់ ដើម្បីរៀបចំកិច្ចប្រជុំអន្តរក្រុមនៅខែបន្ទាប់  ស្ថិតនៅភូមិ មានជ័យ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ដែលមានកសិករចូលរួមចំនួន  ១៣នាក់/ ស្រីចំនួន ០៦នាក់។
+សកម្មភាព
- បង្ហាញពីគម្រោង ផ្តោតលើការងារនាពេលអនាគតសកម្មភាព  និងភាពប្រឈម។
- បង្ហាញពីយុទ្ធសាស្រ្តការងារសំខាន់ៗ។
- បង្ហាញពីការគាំទ្រក្រុមកសិករកម្រិតស្រាល
-  ការជ្រើសរើសតំណាងក្រុម
- បង្ហាញពីការគាំទ្រអ្នកតំណាងក្រុមកសិករ

ចំនួនអ្នកចូលទស្សនា
Flag Counter