ថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ លោក មាន ប៉ិក និងលោក សំ បុង មន្រ្តីអនុវត្តក្នុងគម្រោងឈេន (SNV) បានចុះបង្កើតចម្ការបន្លែរបស់កសិករគម្រូ នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ដោយមានអ្នកចូលរួមសរុបចំនួន០៥/០២នាក់
+គោលបំណង
-ពង្រឹងបច្ចេកទេសផលិតកម្មគន្លឹះៗ ដល់កសិករគម្រូ
-កំណត់ការគាំទ្រកសិករគម្រូដោយដាក់ បញ្ចូលCamGAP,CSA,DRR,GEE and WEE
+សកម្មភាព
-រំលឹកមេរៀនចាស់ៗ
-ការបង្កើតចម្ការបន្លែ
-ការចុះអនុវត្តផ្ទាល់លើចម្ការបន្លែ
-កម្រងសំណួរចម្លើយ
+លទ្ធផល
-បានជ្រើសរើសកសិករគម្រូឈ្មោះ លោក ថុល ទិត្យ 0973450366 នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង
-ធ្វើចម្ការបង្ហាញដំណាំពីរមុខគឺ ម្ទេស និងត្រប់ស្រួយ
-ដាំម្ទេសចំនួន០៤រង គ្រាប់ពូជ(Chia Tai)
-ដាំត្រប់ស្រួយចំនួន០៧រង គ្រាប់ពូជក្រុមហ៑ុន (East west Seed)
-ទំហំចម្ការ ១៦×៤១ ម៉ែត្រ
-មានប្រភពទឹកស្រះ និងអណ្តូង
-មានកម្លាំងពលកម្មពីរនាក់
-មានធនធានគ្រប់គ្រាន់
-មានសន្ទៈខិតខំធ្វើការ និងមានចិត្តចែករំលែកចំណេះដល់កសិករដទៃ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម