នៅថ្ងៃអង្គារ ០៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កញ្ញា ស៊ា សុភី និងលោក សេន បូរ៉ែន មន្ត្រីអនុវត្តគម្រោងឈេន បានចូលរួមវគ្គបណ្ដុះបណ្ដាលលើជំនាញអាជីវកម្មជាមួយ SHE-Investment នៅភោជនីយដ្ឋាន អេដែន រាជធានីភ្នំពេញ ដោយមានសិក្ខាកាមចូលរួមចំនួន២៤នាក់ ស្រី១០នាក់ មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកិច្ចការនារី ក្នុងខេត្តគោលដៅគម្រោងឈេន និងមន្រ្ដីគម្រោងឈេន ។ ជាមួយគ្នានេះដែរ មានការបែងចែកក្រុមពិភាក្សា ដោយបង្ហាញពីលក្ខណៈសម្បតិ្តរបស់អ្នកសម្របសម្រួលដែលល្អ ចែកក្រុមពិភាក្សា និងពន្យល់លើប្រធានបទនីមួយៗដល់សមាជិកក្រុម (ម្នាក់មួយប្រធានបទ) ប្រធានបទមាន៖ ការណែនាំ និងព័ត៌មានទូទៅនៃកម្មវិធី រូបភាពទស្សនៈវិស័យដៃគូរ ភាពខ្លាំង និងភាពខ្សោយ ការកំណត់គោលដៅឆ្លាតវៃ ផែនការសកម្មភាពរយៈពេល៦ខែ មូលដ្ឋានគ្រឹះនៃការកត់ត្រាអាជីវកម្ម អនុវត្ត និងសម្តែងតួជាអ្នកសម្របសម្រួលលើប្រធានបទនីមួយ ដើម្បីឆ្លុះបញ្ចាំងពីចំណុចល្អ ចំណុចខ្វះខាត និងចំណុចដែលត្រូវកែលម្អ ។ ជាលទ្ធផល បន្ទាប់ពីវគ្គសម្របសម្រួលមួយថ្ងៃពេញសិក្ខាកាមទទួលបាន ចំណេះទាក់ទាងនឹងការម្របសម្រួល វិធីសាស្រ្ដដើម្បីសម្របសម្រួល និងជំហានដើម្បីសម្របសម្រួល ឯកសារ និងសម្ភារមួយចំនួនសម្រាប់សម្របសម្រួលបន្ដដល់កសិករបង្គោល ៕