ចុះវាស់ស្ទង់ទិន្នផលដំណាំដំឡូងមី នៅស្រុកបន្ទាយអំពិល និងក្រុងសំរោង
ចេញ​ផ្សាយ ២០ មករា ២០២០
268

ថ្ងៃសៅ ០៩រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនិងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ លោក មាន ម៉ិក អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម  និងលោក សែន សុខា មន្រ្តីការិយាល័យផែនការ-គណនេយ្យ បានសហកាជាមួយលោក ចន ផល្លីន ប្រធានការិយាល័យកសិកម្មស្រុកបន្ទាយអំពិល និងសហការី  បានដឹកនាំក្រុមការងានាយកដ្ឋានផែនការស្ថិតិ នៃអគ្គនាយកដ្ឋានកសិកម្ម    បានចុះវាស់ស្ទង់ទិន្នផលដំណាំដំឡូងមី នៅស្រុកបន្ទាយអំពិល និងក្រុងសំរោង ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖ 
+ សកម្មភាព 
- ចុះកំណត់ទីតាំងសំណាក
- កំណត់យក៣សំណាកក្នុង១ចម្កា 
- ទំហំសំណាកបណ្តោយគឺ ៥មគុណនឹង ទទឹងរង២ជួរ (ទំហំប្រវែងជាស្តែង) 
- កាត់ដើមដំឡូងមី 
- វាស់ទំហំក្រឡាផ្ទៃសំណាកនីមួយៗ (ម២) 
- ដកមើមដំឡូងដោយដៃ ឬប្រើឧបករណ៍ជំនួយ
- កាត់មើមចេញពីដើដំឡូង
- ធ្វើការសំអាតមើមដំឡូង 
- ថ្លឹងទម្ងន់មើមដំឡូងមី 
- និងកត់ត្រាបញ្ជូលក្នុងតារាងទិន្នន័យ 
+ ជាលទ្ធផលសម្រេចបាន 
សម្រាប់ការចុះវាស់ស្ទង់ទិន្នផលដំណាំដំឡូងមីនៅស្រុកបន្ទាយអំពិល និងក្រុងសំរោងសម្រេចបាន ចំនួន០២ឃុំ និង១សង្កាត់ ( ឃុំគោកមន, ឃុំបេង និងសង្កាត់បុស្បូវ) 
បានចំនួន៣កសិករ មានដូចខាងក្រោម៖ 
១- កសិករ ឆាក សំរេច  (ប)  នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល  មានផ្ទៃដីចម្កា១ហិកតា យកចំនួន៣សំណាក 
- សំណាកទី១ ផ្ទៃក្រឡាដីទំហំ១២,៥ម៉ែត្រការ៉េ  មានទម្ងន់មើម ៣៩,៩៩គីឡូក្រាម 
- សំណាកទី២ មានផ្ទៃក្រឡាដីទំហំ ១១,៥ម៉ែត្រការ៉េ  មានទម្ងន់មើម២៩,៣៨ គីឡូក្រាម 
- សំណាកទី៣ មានផ្ទៃក្រឡាដីទំហំ១១ ម៉ែត្រការ៉េ  មានទម្ងន់មើម៣៨,៤៦គីឡូក្រាម 
 និងទិន្នផលដំណាំដំឡូងមីជាមធ្យមក្នុង១ហិកតា ស្មើ ៣០,៨០០គីឡូក្រាម ។ 
២- កសិករ គុណ នឿន  (ប) នៅភូមិពោធិថ្មី ឃុំបេង ស្រុកបន្ទាយអំពិល  មានផ្ទៃដីចម្ការ១ហិកតា ចុះយកសំណាកចំនួន៣សំណាក ដូចខាងក្រោម ៖ 
- សំណាកទី១ មានផ្ទៃក្រឡាដីទំហំ១១,៥ ម៉ែត្រការ៉េ  មានទម្ងន់មើម១៥,១៧គីឡូក្រាម 
- សំណាកទី២  មានផ្ទៃក្រឡាដីទំហំ ១១,៥ ម៉ែត្រការ៉េ  មានទម្ងន់មើម១៣,៩៩ គីឡូក្រាម 
- សំណាកទី៣ មានផ្ទៃក្រឡាដីទំហំ១១ម៉ែត្រការ៉េ  មានទម្ងន់មើម១៨,១៦ គីឡូក្រាម 
និងទិន្នផលជាមធ្យមក្នុង១ហិកតាស្មើ ១៣,៩០០គីឡូក្រាម ។
៣- កសិករ សូ នី  (ប) នៅភូមិត្របែក សង្កាត់បុស្បូវ  ក្រុងសំរោង  មានផ្ទៃដីចម្ការ១ហិកតា ចុះយកសំណាកចំនួន៣សំណាក ដូចខាងក្រោម ៖ 
- សំណាកទី១ មានផ្ទៃក្រឡាដីទំហំ១០ ម៉ែត្រការ៉េ  មានទម្ងន់មើម១៦,១៨គីឡូក្រាម 
 សំណាកទី២  មានផ្ទៃក្រឡាដីទំហំ ១១ ម៉ែត្រការ៉េ  មានទម្ងន់មើម១៧,៥ គីឡូក្រាម 
- សំណាកទី៣ មានផ្ទៃក្រឡាដីទំហំ១០ម៉ែត្រការ៉េ  មានទម្ងន់មើម១៦,៥ គីឡូក្រាម 
និងទិន្នផលជាមធ្យមក្នុង១ហិកតាស្មើ ១៦,២០០គីឡូក្រាម ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter