បង្ហាញឧបករណ៍ ដាំដំឡូងមីដោយស្វ័យប្រវត្តិ ជាមួយត្រាក់ទ័រ ( ចំណេញពេលវេលា កំលាំងពលកម្ម និង ថវិកា ) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន kubota នៅភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង
ចេញ​ផ្សាយ ២០ មករា ២០២០
266

ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០
-លោក ស៊ុន មីន ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
-លោក សំ បុង មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្ម 
    ចូលរួមជាមួយក្រុមហ៊ុនគូបូតា kubota
ដើម្បីធ្វើការជួបជុំអតិថិជនប្រើប្រាស់ផលិតផលគូប៊ូតាសម្រាប់ធ្វើកាផ្សព្វផ្សាយពីម៉ាស៊ីនកសិកម្ម និងឧបករណ៍កសិកម្មដាំដើមដំឡូងមីស្វ័យប្រវត្តិ។
  ដោយមានអ្នកចូលរួមសរុបចំនួន ១៩៨ ស្រី១០១ នាក់ នៅភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង ។
   មានការសហការល្អជាមួយអជ្ញាធរមូលដ្ឋាន ។
+គោលបំណង
ការផ្សព្វផ្សាយពីម៉ាស៊ីនកសិកម្ម និងឧបករណ៍កសិកម្មដើម្បីជំរុញឱ្យកសិករ សម្រាប់ប្រើប្រាស់គ្រឿងចក្រកសិកម្មទំនើបជួួយពន្លឿនការងារកសិកម្ម កាត់ន្ថយកម្លាំងពលកម្ម ចំណេញវេលា ថវិកា និងទាន់តម្រូវការទីផ្សារ ។
+ បច្ចេកទេសប្រើប្រាស់គ្រឿងយន្ត
១.បានជួយផ្សព្វផ្សាយឱ្យកសិករមុននឹងប្រើប្រាស់គ្រឿងម៉ាស៊ីនឱ្យគោរពបច្ចេកទេសការ ណែនាំពីរោងចក្រឬហាងលក់គ្រឿងចក្រ ។
២.បានផ្សព្វផ្សាយដល់កសិករហាមធ្វើការច្នៃ បន្ថែមលើគ្រឿងចក្រ ។
៣.បានផ្សព្វផ្សាយដល់កសិករកុំឱ្យប្រើប្រាស់គ្រឿងបន្លាស់ក្លែងក្លាយ ។
+លទ្ធផល
-អ្នកចាប់យល់ដឹងពីកម្មវិធីចំនួន៩០%
-អ្នកចាប់អារម្មណ៍ពីកម្មវិធីចំនួម៨០%
-អ្នកមានចំណាប់អារម្មណ៍ចង់ទិញគ្រឿង ចក្រកសិកម្មចំនួន០២% ។

ចំនួនអ្នកចូលទស្សនា
Flag Counter